មហាសន្និបាតតំណាងទូទាំងប្រទេសរបស់បក្សកុម្មុយនីស្តវៀតណាមលើកទី១២បញ្ចប់ប្រកបដោយជោគជ័យ

មហាសន្និបាតតំណាងទូទាំងប្រទេសរបស់បក្សកុម្មុយនីស្តវៀតណាមលើកទី១២បញ្ចប់ប្រកបដោយជោគជ័យ - ảnh 1
សមាជិកនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី១២បង្ហាញមុខមហាសន្និបាត (រូបថត៖VGP)

(VOVworld) - ក្រោយពីជាង១សប្ដាហ៍ធ្វើការ នាព្រឹកថ្ងៃទី២៨ មករា មហាសន្និបាត
តំណាងទូទាំងប្រទេសរបស់បក្សកុម្មុយនីស្តវៀតណាមលើកទី១២បានប្រជុំសម័យ
បិទបញ្ចប់សំដៅសំរេចខ្លឹមសារសំខាន់ៗចុងក្រោយ។

ជំនួសមុខឲ្យគណៈកម្មាធិការមជ្ឈឹមបក្សនិតីកាលទី១២ ថ្លែងមតិនៅទីនេះ អគ្គ
លេខាបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី១២លោក Nguyen Phu Trong បាន
ថ្លែងអំណរគុណដល់តំណាងនៃអង្គមហាសន្និបាតបានជឿទុកចិត្តជ្រើសតាំង
គណៈកម្មាធិការមជ្ឈឹមបក្ស ហើយចាត់ទុកនេះជាការទទួលខុសត្រូវនិងកិត្តិយស
ដ៏ធំធេង។
“យើងខ្ញុំសូមសន្យាចំពោះមុខអង្គមហាសន្និបាត ចំពោះមុខបក្សទាំងមូល ប្រជា
ជនទាំងមូលថា គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២ នឹងរួមជាមួយបក្ស
ទាំងមូល ប្រជាជនទាំងមូល បន្តពង្រីកនូវប្រពៃណីដ៏ភ្លឺស្វាងនិងបទពិសោធន៍ដ៏
ថ្លៃថ្លារបស់បក្ស សំដៅបង្កើនចំណងសាមគ្គីភាព ឯកភាពសតិអារម្មណ៍និងសកម្ម
ភាព បន្តផ្លាស់ប្ដូរថ្មីគំនិតយ៉ាងខ្លាំងក្លា អនុវត្តន៍ដោយច្នៃប្រឌិតនូវសតិអារម្មណ៍
លោក ប្រធានហូជីមិញ ហើយរក្សារឹងមាំគោលដៅឯករាជ្យនិងសង្គមនិយម។
ផ្លាស់ប្ដូរថ្មី រចនាបទធ្វើការរបស់ស្ថានប័នដឹកនាំរបស់បក្ស ពីមជ្ឈឹមដល់តំបន់
តាមទិសវិទ្យា សាស្ត្រ ប្រជាធិបតេយ្យ ជិតស្និទ្ធិជាមួយប្រជាជន គោរពប្រជាជន
 ដើម្បីប្រជាជន និយាយបានគឺត្រូវអនុវត្តន៍បាន”។

មុននោះ​មហាសន្និបាតបានអនុម័តលើសេចក្ដីសំរេចចិត្តនៃមហាសន្និបាតលើក
ទី១២របស់បក្សកុម្មុយនីស្តវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ