មហាសន្និបាតបក្សកុម្មុយនីស្តវៀតណាមលើកទី១២ប្រកាសបញ្ជីឈ្មោះនៃសមាជិកការិយាល័យនយោបាយ

មហាសន្និបាតបក្សកុម្មុយនីស្តវៀតណាមលើកទី១២ប្រកាសបញ្ជីឈ្មោះនៃសមាជិកការិយាល័យនយោបាយ - ảnh 1
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី១២លោក  Nguyen Phu Trong ជំនួសមុខឲ្យគណៈកម្មាធិការមជ្ឈឹមបក្សថ្លែងមតិនៅមហាសន្និបាត។

(VOVworld) - ជំនួសមុខឲ្យក្រុមប្រធានមហាសន្និបាត ប្រធានគណៈកម្មាធិការ
ឃោសនានិងអប់រំមជ្ឈឹមលោក Dinh The Huynh បានអានរបាយការណ៍ស្ដីអំពីលទ្ធ
ផលនៃសន្និសីទលើកទី១របស់គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២ ជ្រើស
តាំងការិយាល័យនយោបាយ អគ្គលេខាបក្ស គណៈលេខា គណៈកម្មាធិការត្រួត
ពិនិត្យមជ្ឈឹម ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមនីតិកាលទី១២។តាមនោះ
 គណៈកម្មាធិការមជ្ឈឹមបក្សបានពិភាគ្សា ដោយប្រជាធិបតេយ្យនិងឯកភាពលើ
បរិមាណសមាជិកការិយាល័យនយោបាយនីតិកាលទី១២​ ចំនួន១៩រូប រួមមាន៖
១. លោក Nguyen Phu Trong - អគ្គលេខាបក្សនីតិកាលទី១១និងទី១២
២. លោក Tran Đai Quang - រដ្ឋមន្រ្តីក្រសួងនគរបាល
៣. លោកស្រី Nguyen Thi Kim Ngan - អនុប្រធានរដ្ឋសភា
៤. លោក Ngo Xuan Lich - ប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម
៥. លោក To Lam - អនុរដ្ឋមន្រ្តីក្រសួងនគរបាល
៦. លោក Nguyen Xuan Phuc - ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាល
៧. លោក Nguyen Thien Nhan - ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម
៨. លោក Dinh The Huynh - ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹម
៩. លោក Pham Minh Chinh - អនុប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹម
១០. លោកស្រី Tong Thi Phong - អនុប្រធានរដ្ឋសភា
១១. លោក Vuong Đinh Hue - ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម
១២. លោក Tran Quoc Vuong - ប្រធានខុទ្ទកាល័យមជ្ឈឹមបក្ស
១៣. លោក Pham Binh Minh - ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស
១៤. លោកស្រី Truong Thi Mai - ប្រធានគណៈកម្មាធិការអំពីបញ្ហាសង្គមនៃរដ្ឋសភា
១៥. លោក Trương Hoa Binh - ប្រធានតុលាការប្រជាជនកំពូល
១៦. លោក Nguyen Van Binh - ទេសាភិបាលធនាគាររដ្ឋវៀតណាម
១៧. លោក Vo Van Thuong - លេខាអចិន្ត្រៃរងនៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ
១៨. លោក Dinh La Thang - រដ្ឋមន្រ្តីក្រសួងគមនាគមន៍និងដឹកជញ្ជូន
១៩. លោក Hoang Trung Hai - ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាល

គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី១២បានជ្រើសតាំង
លោក Nguyen Phu Trong អគ្គលេខាបក្សនីតិកាលទី១១ បន្តធ្វើអគ្គលេខាបក្ស
នីតិកាលទី១២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ