មហាសន្និបាតបក្សលើកទី១២ជាការគូសសញ្ញាថ្មីក្នុងការកសាងនិងការពារមាតុប្រទេស
|
អគ្គលេខាបក្ស Nguyen Phu Trong ថ្លែងមតិនៅរាត្រី សមោសរអបអរសាទរជោគជ័យនៃមហាសន្និបាតតំណាង ទូទាំងប្រទេសលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាម |
(VOVworld)-រាត្រីសមោសរអបអរសាទរជោគជ័យនៃមហាសន្និបាតតំណាង ទូ ទាំងប្រទេសលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាមបានប្រព្រឹត្តទៅនាយប់ ថ្ងៃទី២៨មករានៅទីក្រុងហាណូយ។ សិល្បៈករ សិល្បៈការីនីជាង១.៥០០នាក់ បានសម្តែងសិល្បៈស្ងើចសរសើរអំពីបក្សភ្លឺស្វាង ស្ងើចសរសើរលោកប្រធានហូជី មិញនិងប្រជាជាតិវៀតណាមវីរៈភាព ព្រមទាំងសម្តែងនូវទំនុកទុកចិត្តដ៏មោះមុត ជានិច្ចរបស់ប្រជាជនទៅលើការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ អញ្ជើញ
ចូលរួមកម្មវិធីនេះ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានមានប្រសាសន៍ថា៖
“យើងរួមគ្នាកត់ត្រាក្នុងដួងចិត្តនិងប្តេជ្ញាអនុវត្តល្អពាក្យទន្មានរបស់លោក
ប្រធានហូជីមិញ គឺរក្សាសាមគ្គីភាពក្នុងបក្សដូចជារក្សាកែវភ្នែករបស់ខ្លួនដែរ។
ធ្វើ យ៉ាងមេចដើម្បីបក្សកុម្មុយនិស្តវៀតណាមជាបក្សដឹកនាំប្រជាជនឆ្ពោះទៅគោល មាគ៌ាដែលជាជម្រើសរបស់បក្សរបស់លោកប្រធានហូជីមិញនិងរបស់ប្រជាជន។
ខ្ញុំសង្ឃឹមថា គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ រដ្ឋអំណាច រណសិរ្សមាតុភូមិ និងប្រជាជនសាមគ្គីគ្នាជម្រុញចលនាប្រឡងប្រណាំស្នេហាជាតិ ដោយមានការ ផ្សាភ្ជាប់សកម្មភាពអបអរសាទរបក្ស អបអរសាទរនិទាឃៈរដូវជាមួយនឹងការផ្សព្វ ផ្សាយនូវជោគជ័យនៃមហាសន្និបាតបក្សលើកទី១២ ខំប្រឹងប្រែងនាំវៀតណាម ក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើបជាសារវ័ន្ត”៕