(VOVworld)-ក្នុងបទសន្តរថាបិទបញ្ចប់មហាសន្និបាតបក្សទូទាំងប្រទេសលើកទី
១២ នាព្រឹកថ្ងៃទី២៨មករា អគ្គលេខាគណៈកម្មាធិការមជ្ឃឹមបក្សកុម្មុយនិស្តវៀត
ណាមលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ជោគជ័យរបស់មហាសន្និបាត
បក្សគឺជាការលើកទឹកចិត្តបក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូលជំនះ ពុះពាររាល់ការលំបាកសាកល្បងសំដៅខំប្រឹងប្រែងនាំវៀតណាមក្លាយទៅ ជាប្រ ទេសឧស្សាហកម្មតាមទិសទំនើបជាសារវ័ន្ត។ លទ្ធផលនៃមហាសន្និបាត បក្ស
លើកទី១២នេះ ក៏បានបើកចេញសម័យថ្មីនៃការអភិវឌ្ឍប្រទេសជាតិបោះជំហាន
រឹងមាំ ឈានឡើងសង្គមនិយម។
|
អគ្គលេខាបក្សលោក Nguyen Phu Trong ថ្លែងមតិបិទមហា
សន្និបាតបក្សលើកទី១២ |
ចំណុចសំខាន់ៗនៃមហាសន្និបាតដែលបានអគ្គលេខាបក្ស Nguyen Phu
Trong លើកឡើងនោះគឺការអនុម័តបណ្តាឯកសារមហសន្និបាត ការស្រុះចិត្ត គំនិតប្តេជ្ញាអនុវត្តគោលដៅទូទៅ និងសម្រេចការងាររៀបចំកម្មាភិបាលជាដើម។
អនុវត្តនូវការផ្តួចផ្តើមគំនិតគោលនយោបាយសំខាន់ៗ
តាមលោកអគ្គលេខាបក្សថា មហាសន្និបាតលើកនេះបានធ្វើការពិភាគ្សា
យ៉ាងហ្មត់ចត់ ប្រជាធិបតេយ្យនិងទទួលបានការឯកភាពខ្ពស់ខណៈដែលបាន អនុម័តនូវឯកសារសំខាន់ៗដែលក្នុងនោះមាន របាយការណ៍នយោបាយ របាយ ការណ៍វាយតម្លៃនូវលទ្ធផលអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល៥
ឆ្នាំ២០១១- ២០១៥ និងទិសដៅភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៥ឆ្នាំ២០១៦-
២០២០ និងរបាយការណ៍បូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤
នីតិកាលទី១១ស្តីពី “បញ្ហាចំបាច់មួយចំនួនអំពីការកសាងបក្សនាបច្ចុប្បន្ន”។ការ
ផ្តួចផ្តើម គំនិត គោលនយោបាយសំខាន់នេះ មានតម្លៃកំណត់ទិសដៅនិងបញ្ជា
ណែនាំ យ៉ាងជ្រាលជ្រៅនូវដំណើរការអនុវត្តទិសដៅភារកិច្ចអភិវឌ្ឍន៍ប្រទេស
ជាតិព្រម ទាំងកសាងនិងការពារមាតុប្រទេស។ លោក Nguyen Phu Trong បាន
មានប្រសាន៍ថា៖
“រាល់ឯកសារនៅមហាសន្និបាតលើកនេះត្រូវបានចងក្រងដោយឈរលើ មូលដ្ឋាននៃការបូកសរុបនូវទ្រឹស្តីនិងការអនុវត្តជាក់ស្តែងរយៈពេល៣០ឆ្នាំផ្លាស់ ប្តូរថ្មីនិងរយៈពេល៥ឆ្នាំនៃការអនុវត្តកម្មវិធីនយោបាយស្តីពីការកសាងប្រទេស ជាតិឆ្លងកាត់អន្តរកាលឈានឡើងសង្គមនិយម យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គម ដំណាក់កាល២០១១-២០២០និងរយៈពេល២ឆ្នាំនៃការអនុវត្តរដ្ឋធម្មនុញ្
ញជាដើម ។ឯកសារទាំងអស់នេះបន្តអះអាងនិងកែប្រែនូវទស្សនៈ គោលមាគ៌ា
ផ្លាស់ប្តូរថ្មី របស់បក្សដោយឈរលើមូលដ្ឋានអនុវត្តដោយការច្នៃប្រឌិតលទ្ធិ Mac-
Lenin សតិ អារម្មណ៍ហូជីមិញ និងទទួលយកបទពិសោធន៍អន្តរជាតិឲ្យស្របទៅ
នឹងលក្ខណៈ នៅវៀតណាម”។
|
គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២បង្ហាញមុខ
(រូបថតៈ TTXVN) |
ប្តេជ្ញាអនុវត្តឲ្យសម្រេចនូវគោលដៅទូទៅ
អគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា មហាសន្និបាតបាន សម្តែងនូវការឯកភាពនិងការប្តេជ្ញាយ៉ាងមុតមាំរបស់បក្សទាំងមូល ប្រជាជនទាំង
មូលនិងកងទ័ពទាំងមូលក្នុងការអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវគោលដៅទូទៅ
នោះគឺ “បង្កើនការកសាងបក្សស្អាតស្អំ រឹងមាំ លើកកំពស់សមត្ថភាពដឹកនាំនិង កម្លាំងតស៊ូររបស់បក្ស កសាងប្រព័ន្ធនយោបាយរឹងមាំ ពង្រីកកម្លាំងពលំជាតិទាំង មូលនិងប្រជាធិបតេយ្យសង្គមនិយម។ លើកកំពស់ឋានៈនិងកិត្យានុភាពរបស់ វៀតណាមក្នុងតំបន់និងលើពិភពលោក”។ លោក Nguyen Phu Trong បានបន្តថា៖
“ដោយយល់ច្បាស់នូវបេសកម្មប្រវត្តិសាស្ត្រនិងការទទួលខុសត្រូវចំពោះ ប្រ
ទេសជាតិ មហាសន្និបាតបានអះអាងនូវការប្តេជ្ញាចិត្តបន្តកសាងបក្ស លើក កំពស់
ប្ញទ្ធានុភាពនយោបាយ គុណសម្បត្ដិនិងគុណធម៍របស់បដិវត្តន៍ ធ្វើឲ្យបក្ស កាន់តែ
ស្អាតស្អំ រឹងមាំព្រមទាំងពង្រឹងទំនុកទុកចិត្តរបស់ប្រជាជនទៅលើបក្ស។ មហាសន្និ
បាតក៏បានសង្កត់ធ្ងន់នូវសំណូមពរបង្កើនសមាគ្គីភាព ការឯកភាពក្នុង បក្សទាំងមូល និងពូនជ្រុំភាពស្និទ្ធិស្នាលរវាងបក្សជាមួយប្រជាជនជានិច្ច”។
ការជ្រើសរើសដោយឈ្លាសវៃនូវគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាល
ទី១២
លោកអគ្គលេខាបក្សបានអះអាងថា មហាសន្និបាតបានដំណើរការយ៉ាង ត្រឹមត្រូវតាមលក្ខន្តិកៈបក្ស និងជ្រើសរើសដោយឈ្លាសវៃនូវគណៈកម្មាធិការ មជ្ឈឹមបក្សនីតិកាលទី១២រួមមានសមាជិកសមាជិការពេញសិទ្ធិចំនួន១៨០រូប
និង សមាជិក សមាជិការបំរុងចំនួន២០រូប។
អំពាវនាវសមគ្គីភាពក្នុងបក្សទាំងមូលប្រជាជនទាំងមូលព្រមទាំង
អនុវត្ត ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តរបស់មហាសន្និបាត
អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ជោគជ័យ យ៉ាងល្អប្រសើរនៃមហាសន្និបាតបក្សលើកទី១២ជាកម្លាំងចលករលើកទឹកចិត្ត
បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលជំនះពុះពាររាល់ការលំបាក ខំប្រឹងប្រែងនាំវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើបជា
សារវ័ន្ត។លោកបានលើកមតិថា៖
“បន្ទាប់ពីមហាសន្និបាត គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ត្រូវធ្វើល្អការ
ងារផ្សព្វ ផ្សាយក្នុងបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលនូវលទ្ធ
ផលនៃ មហាសន្និបាត ព្រមទាំងរៀបចំនិងអនុវត្តកម្មវិធី ផែនការសកម្មភាពបំ
ផុសចលនា ស្នេហាជាតិយ៉ាងជ្រាលជ្រៅក្នុងប្រជាជនគ្រប់ស្រទាប់ សំដៅនាំសេច
ក្តីសម្រេច ចិត្តនៃមហាសន្និបាតបក្សលើកទី១២នេះឈានចូលក្នុងជីវភាពរស់នៅ”។
មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២បានបញ្ចប់ប្រកបដោយជោគ
ជ័យ។ សេចក្តីសម្រេចចិត្តជាច្រើនដែលបានមហាសន្និបាតអនុម័តរួមទាំងការ ប្តេជ្ញារបស់គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២ នឹងនាំវៀតណាមបន្តអភិ វឌ្ឍន៍រឹងមាំឈានឡើងសង្គមនិយម៕