មហាសន្និបាតបក្សលើកទី១២៖ប្រជាជនរំពឹងថារាល់ការផ្តួចផ្តើមគំនិតនឹងឈានចូលជីវភាពរស់នៅជាក់ស្តែង

មហាសន្និបាតបក្សលើកទី១២៖ប្រជាជនរំពឹងថារាល់ការផ្តួចផ្តើមគំនិតនឹងឈានចូលជីវភាពរស់នៅជាក់ស្តែង - ảnh 1
ប្រជាជនរំពឹងថារាល់ការផ្តួចផ្តើមគំនិតនឹងឈាន
ចូលជីវភាពរស់នៅជាក់ស្តែង


(VOVworld)-ភារកិច្ចមួយក្នុងចំណោមភារកិច្ចនៃអាណត្តិមហាសន្និបាតបក្សលើក
ទី១២គឺ “បន្តអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវចំណុចលោតផ្លោះយុទ្ធសាស្រ្ត
ចំនួន៣នោះគឺ រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញឲ្យបានទាំងស្រុងនិងព្រមៗ
គ្នា ដោយផ្សាភ្ជាប់ទៅនឹងការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន”។ មតិជាច្រើនរបស់
ប្រជាជនបានរំពឹងថា បន្ទាប់ពីមហាសន្និបាតបក្សលើកទី១២នេះ ភារកិច្ចនិងការ ផ្តូចផ្តើមគំនិតទាំងអស់នោះ នឹងបានអនុវត្តជាក់ស្តែង។​តាមអ្នកជំនាញការសេដ្ឋ
កិច្ច Luu Bich Ho ថា៖

        “នាពេលខាងមុខ វៀតណាមធ្វើសមាហរណកម្មស៊ីជម្រៅទៅជាមួយបណ្តា កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ដូចជាកិច្ចព្រមព្រព្រៀងដែគូពាណិជ្ជកម្មឆ្លងមហា
សមុទ្រប៉ាស៊ីហ្វិក (TPP) ដូច្នេះគឺទាមទារឲ្យមានការកែទម្រង់យន្តការឲ្យសុក្រិដ្ឋ
ជាងទៀត។ ខឿនសេដ្ឋកិច្ចទីផ្សារក៏ត្រូវមានកត្តាទីផ្សារគ្រប់គ្រាន់ដែរ។ ខ្ញុំសង្ឃឹម
ថា គោលដៅដែលមហាសន្និបាតដាក់ចេញគឹទទួលបានតាមបំណងប្រាថ្នា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ