មហាសន្និបាតលើកទី១២បក្សកុម្មុយនិស្តវៀតណាមពិភាគ្សាលើឯកសារមួយចំនួន

មហាសន្និបាតលើកទី១២បក្សកុម្មុយនិស្តវៀតណាមពិភាគ្សាលើឯកសារមួយចំនួន - ảnh 1
តំណាងចូលរួមមហាសន្និបាត


(VOVworld)-នាថ្ងៃទី២២មករា មហាសន្និបាតបក្សលើកទី១២បានធ្វើការពិភាគ្សា លើឯកសារមួយចំនួន រួមមាន របាយការណ៍នយោបាយនៃមហាសន្និបាតលើកទី
១២របស់បក្ស; របាយការណ៍វាយតម្លៃនូវលទ្ធផលអនុវត្តភារកិច្ចសេដ្ឋកិច្ច-សង្គម
រយៈពេល៥ឆ្នាំ ២០១១-២០១៥ និងទិសដៅភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រយៈ
ពេល៥ឆ្នាំ២០១៦-២០២០។ មុននោះ ក្នុងសម័យបើកនាព្រឹកថ្ងៃទី២១មករា អគ្
គលេខាមជ្ឈឹមបក្ស លោក Nguyen Phu Trong បានថ្លែងរបាយការណ៍ របស់គណៈ
កម្មាធិការមជ្ឈឹមនីតិកាលទី១១ ស្តីពីបណ្តាឯកសារនៃមហាសន្និបាត លើកទី១២
របស់បក្ស ព្រមទាំងលើកច្បាស់ទៅលើគោលដៅដល់ឆ្នាំ២០២០នាំ វៀតណាម
ក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើបជាសារវ័ន្ត។ ទិសដៅ ដ៏សំខាន់
មួយចាំបាច់ត្រូវបានអនុវត្តគឺបន្តផ្លាស់ប្តូររូបសណ្ឋានកំណើន រៀបចំរចនា សម្ព័ន្
ធខឿនសេដ្ឋកិច្ចឡើងវិញ ជម្រុញឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម ឲ្យផ្សា
ភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចបញ្ញាវ័ន្តនិងអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារតាម​ទិសដៅ
សង្គមនិយម។ ម្យ៉ាងវិញទៀត ត្រូវឯកភាពគ្នាថា ខឿនសេដ្ឋកិច្ចទីផ្សារ តាមទិស
ដៅសង្គមនិយមជាខឿនសេដ្ឋកិច្ចពេញលេញតាមកិ្រតក្រមនៃខឿន សេដ្ឋកិច្ច
ទីផ្សារ ព្រមទាំងធានាទិសដៅសង្គមនិយមឲ្យស្របទៅនឹងដំណាក់កាល អភិវឌ្ឍ
នីមួយៗរបស់ប្រទេសជាតិទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ