សាធារណមតិអន្តរជាតិវាយតម្លៃខ្ពស់នូវជោគជ័យនៃមហាសន្និបាតលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាម
(VOVworld)-ក្នុងការវាយតម្លៃនូវលទ្ធផលនៃមហាសន្និបាតតំណាងទូទាំងប្រ ទេសលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាម អ្នកនយោបាយ អ្នកជំនាញការ សកម្មជនរុស្ស៊ីជាច្រើននាក់ បានសម្តែងក្តីសោមនស្សរីករាយដោយសារមហា សន្និបាតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ព្រឹទ្ធសមាជិក Andrey Klimov ប្រធានគណៈកម្មាធិការកិច្ចការបរទេសបក្សរុស្ស៊ីបានអះអាងថា បក្សកុម្មុយនិស្ត វៀតណាមនឹងមានឱកាសផ្លាស់ប្តូរថ្មី បង្កលក្ខណៈសម្រាប់ប្រទេសនិងប្រជាជនវៀតណាមបន្តឆ្ពោះទៅគោលមាគ៌ាបង្កើតខឿនសេដ្ឋកិច្ចស្ថិរភាពនិងអភិវឌ្ឍ សង្គម។ អ្នកប្រវត្តិសាស្ត្រនិងជាអ្នកវៀតណាមវិទ្យាបានពិនិត្យថា “មហាសន្និបាតបក្ស កុម្មុយនិស្តវៀតណាមបានទាក់ទាញការយកចិត្តទុកដាក់របស់ពិភពលោក ទាំងមូលហើយមហាសន្និបាតលើកនេះបង្ករលក្ខណៈងាយស្រួលសម្រាប់ការ អភិវឌ្ឍទំនាក់ទំនងរវាងវៀតណាមជាមួយសហព័ន្ធរុស្ស៊ី”។
នាថ្ងៃទី២៨មករា តំណាងបក្សកុម្មុយនិស្តអាហ្សង់ទីនបានសង្កត់ធ្ងន់ថា ៖ ក្នុងកាលៈទេសៈសកលភាវូបនីយកម្មនាបច្ចុប្បន្ន ការរីកចំរើនរបស់វៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម គឺជាប្រការដែលប្រជាជន អាហ្សង់ទីនផ្តោតការយកចិត្តទុកដាក់។
រួមជាមួយគ្នានោះ សំដៅអំណរសាទរជោគជ័យនៃមហាសន្និបាតបក្សលើក ទិ១២របស់វៀតណាម លោកស្រី Sunthone Saychat ប្រធានគណៈកម្មាធិការ កិច្ចការបរទេសមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវបានជឿជាក់ថា ទំនាក់ទំនង ប្រពៃណីរវាងឡាវនិងវៀតណាម នឹងបន្តបានពង្រឹងនិងពង្រីកនាពេលអនាគត។
រីឯលោក Kham Long អាណិកជនវៀតណាមនៅក្រុងវៀងច័ន្ទបានឲ្យដឹងថា ខ្លួន បានតាមដានជាប់ជានិច្ចនូវមហាសន្និបាតបក្សលើកទី១២ ហើយឃើញច្បាស់ ស្មារតីប្រជាធិបតេយ្យសាមគ្គីរបស់មហាសន្និបាត។ លោកជឿជាក់ថា គណៈកម្មា
ធិការមជ្ឈឹមបក្សថ្មីនឹងដឹកនាំប្រទេសជាតិអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាពីមួយ ថ្ងៃទៅ
មួយថ្ងៃ៕