សន្និសិទកាសែតស្តីពីមហាសន្និបាតលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាម
(VOVworld)-នាព្រឹកថ្ងៃទី១៨មករានៅមជ្ឈមណ្ឌលសន្និសីទជាតិ My Dinh ទីក្រុង
ហាណូយ បានប្រព្រឹត្តទៅពិធីបើកឲ្យដំណើរការមជ្ឈមណ្ឌលសារព័ត៌មាន និង សន្និសីទកាសែតស្តីពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២របស់បក្ស កុម្មុយនិស្តវៀតណាម។ អញ្ជើញចូលរួមមានវត្តមានប្រធានគណៈកម្មាធិការ ឃោសនានិងអប់រំមជ្ឈឹមលោក Dinh The Huynh ប្រធានគណៈកម្មាធិការកិច្ចការ
បរទេសលោក Hoang Binh Quan រួមជាមួយតំណាងក្រសួងស្ថាប័នមជ្ឈឹមនានា ។ មជ្ឈមណ្ឌលសារព័ត៌សម្រាប់នៅមហាសន្និបាតលើកទី១២នេះបានបំពាក់សំភារៈ
ទំនើប មានភារកិច្ចគ្រប់គ្រងសកម្មភាពសារព័ត៌មាននៅមហាសន្និបាតនេះ ព្រម
ទាំងផ្តល់ព័ត៌មាន ឯកសារ និងណែនាំស្ថាប័នសារព័ត៌មានអនុវត្តសកម្មភាព។
|
ទិដ្ឋភាពនៅសន្និសីទកាសែតស្តីពីមហាសន្និបាតបក្សលើកទី១២ |
សន្និសីទកាសែតស្តីពីមហាសន្និបាតលើកទី១២របស់បក្សក៏បានប្រព្រឹត្តទៅ បន្ទាប់ពីពិធីបើកមជ្ឈមណ្ឌលសារព័ត៌មានផងដែរ។ ថ្លែងមតិនៅសន្និសីទកាសែត
នេះ ប្រធានគណៈកម្មាធិការឃោសនានិងអប់រំលោក Dinh The Huynh បានជូន ដំណឹងដោយសង្ខេបអំពីមហាសន្និបាតលើកទី១២របស់បក្ស។មហាសន្និបាត
នឹង វាយតម្លៃលើការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១១និង
ក្រ លេកមើលឡើងវិញនូវរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មីប្រទេសជាតិ និងកំណត់ទិសដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមនារយៈពេល៥ឆ្នាំខាងមុខ។មហាសន្និបាតបក្ស នឹងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈឹមនីតិកាលទី១២។ រហូតមកដល់
ពេលនេះ អ្នកកាសែតក្នុងប្រទេសចំនួន៦៥០នាក់និងអ្នកកាសែតបរទេសចំនួន ១០០នាក់បានចុះឈ្មោះធ្វើការជូនដំណឹងអំពីមហាសន្និបាតនេះ។ស្តីពីការងារ រៀបចំកម្មាភិបាលសម្រាប់មហាសន្និបាត អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វ ផ្សាយវៀតណាមលោក Truong Minh Tuan បានឲ្យដឹងថា៖
“ការងារត្រៀមរៀបចំកម្មាភិបាលសម្រាប់មហាសន្និបាតលើកទី១២ត្រូវបាន
អនុវត្ត ដោយប្រជាធិបតេយ្យ ម៉ុងម៉ាត់ ត្រឹមត្រូវតាមនីតិវិធីនិងការកំណត់របស់
បក្ស។ បេក្ខជន គណៈកម្មាធិការមជ្ឈឹម ដំណែងសំខាន់ៗនឹងបានប្រកាសជាសា
ធារណនៅពេល ដែលមានលទ្ធផលបោះឆ្នោតតាមការកំណត់របស់មហាសន្
និបាត”៕