សន្និសីទបារាកថាជូនដំណឹងអំពីលទ្ធផលនៃមហាសន្និបាតបក្សលើកទី១២

សន្និសីទបារាកថាជូនដំណឹងអំពីលទ្ធផលនៃមហាសន្និបាតបក្សលើកទី១២ - ảnh 1
ទិដ្ឋភាពនៃសន្និសីទបារាកថា

(VOVworld) - នាព្រឹកថ្ងៃទី២៩ មករា នៅទីក្រុងហាណូយ គណៈកម្មាធិការឃោស
នានិងអប់រំមជ្ឈឹមបានរៀបចំសន្និសីទបារាកថានៃបណ្ដាគណៈកម្មាធិការបក្សខេត្ត
គណៈកម្មាធិការបក្សទីក្រុងក្រោមឱវាទមជ្ឈឹមដើម្បីជូនដំណឹងអំពី លទ្ធផលនៃ
មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២របស់បក្សកុម្មុយនីស្តវៀតណាម។
នៅទីនេះ តំណាងគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមបាន ស្នើរឲ្យបារាកថា
នៃខេត្តក្រុងនានាក្រោមឱវាទមជ្ឈឹមជូនដំណឹងយ៉ាងឆាប់រហ័ស អំពីលទ្ធផលនៃ
មហាសន្និបាតបក្សលើកទី១២ជូនដល់ប្រជាជន បង្កើតបរិយា កាសសប្បាយរីក
រាយ ជឿទុកចិត្តចំពោះមហាសន្និបាត ព្រមទាំងមានមូលដ្ឋាន តស៊ូប្រឆាំងទៅនឹង
ល្បិចកលខុសឆ្គងរបស់កម្លាំងអមិត្តដែលបំប្លែងការពិតនៃមហាសន្និ បាត ជាពិ
សេសគឺខ្លឹមសារនៃឯកសារមហាសន្និបាតនិងការងាររៀបចំកម្មាភិ បាល។តាម
នោះ​ រួមចំណែកលើកកំពស់ការទទួលខុសត្រូវរបស់បក្សទាំងមូល ប្រជាជនទាំង
មូល កងទ័ពទាំងមូល ក្នុងការសិក្សារៀនសូត្រនិងអនុវត្តន៍សេចក្ដី សំរេចចិត្តរបស់
បក្សក្នុងជីវភាពរស់នៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ