អគ្គលេខាបក្ស Nguyen Phu Trong ទទួលជួបជាមួយបេសកជនពិសេសរបស់អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ

អគ្គលេខាបក្ស Nguyen Phu Trong ទទួលជួបជាមួយបេសកជនពិសេសរបស់អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ - ảnh 1
អគ្គលេខាបក្ស Nguyen Phu Trong ទទួលជួបជាមួយបេសកជនពិសេសរបស់អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ (Image: VNA)

(VOVworld)-នាព្រឹកថ្ងៃទី២៩មករា នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយ និស្តវៀតណាមលោក Nguyen Phu Trong បានទទួលជួបជាមួយប្រធានគណៈកម្មា
ធិការ កិច្ចការបរទេសមជ្ឈឹមនិងជាបេសកជនពិសេសរបស់អគ្គលេខា បក្សប្រជា
ជនបដិវត្តន៍ឡាវ លោកស្រី Saythone Xayachack ។ នៅក្នុងជំនួបនេះ លោកស្រី
Saythone Xayachak បានគោរពផ្ញើរសាររបស់អគ្គលេខាបក្សឡាវ លោក Bounhang
Vorachit ដែលជូនពរអគ្គលេខាបក្ស Nguyen Phu Trong បន្តកាន់ដំណែងជាអគ្គលេ
ខាបក្សកុម្មុនិស្តវៀតណាម។

        អគ្គលេខាបក្ស Nguyen Phu Trong បានអះអាងនូវទំនាក់ទំនងសាមគ្គីភាព
ពិសេសវៀតណាម ឡាវជាទ្រព្យសម្បត្តិរួមរបស់ប្រទេសទាំងពីរ ជាកត្តាសំខាន់ ក្នុងការធានានូវជោគជ័យរបល់បុព្វហេតុបដិវត្តន៍នៃប្រទេសនីមួយ។

        មុននោះ លោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេស មជ្ឈឹមបានទទួលជួបនិងពិភាគ្សាការងារជាមួយលោកស្រី Saythone Xayachack ។​
នៅក្នុងជំនួប ភាគីទាំងពីរបានផ្លាស់ប្តូរវិធានការសំដៅបង្កើនទំនាក់ទំនងប្រពៃ
ណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងគណៈកម្មា ធិការកិច្ចការបរទេសមជ្ឈឹមនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ