អ្នកជំនាញការវាយតំលៃខ្ពស់ គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំខាងមុខក្នុងសំណុំឯកសារមហាសន្និបាត

(VOVworld) - របាយការណ៍វាយតំលៃអំពីលទ្ធផលនៃការអនុវត្តភារកិច្ចអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំ ២០១១-២០១៥ និងទិសដៅ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋ
កិច្ចសង្គមរយៈពេល៥ឆ្នាំ​ ២០១៦-២០២០ នៅមហាសន្និបាតលើកទី១២របស់បក្សកុម្មុយនីស្តវៀតណាម ទទួលបានការយកចិត្តទុកដាក់របស់អ្នកជំនាញការសេដ្ឋកិច្ច
ជាច្រើននាក់។អ្នកជំនាញការសេដ្ឋកិច្ច Pham Chi Lan បានចាត់ទុកថា៖
“របាយការណ៍នៅមហាសន្និបាតបានលើកឡើងបំណងប្រាថ្នាដ៏ធំធេងរបស់វៀត
ណាមក្នុងការអភិវឌ្ឍន៍នាពេលខាងមុខ។ចំពោះមហាសន្និបាតលើកនេះ ប្រការ
សំខាន់បំផុតនោះគឺ បាននាំចេញទិសដៅអ្វីៗគឺបន្ទាប់ពីមហាសន្និបាតត្រូវអនុវត្ត
ភ្លាមមួយរំពេចហើយត្រូវអនុវត្តឲ្យខាងតែបាន។ទន្ទឹមនេះក៏ត្រូវបញ្ជាក់ច្បាស់អ្នក
ណាមានការទទួល ខុសត្រូវអនុវត្តគោលដៅនោះដែរ។ក្នុងកាលៈទេសៈថ្មីរបស់
សមាហរណកម្មអន្តរជាតិ សម្ពាធទៅលើវៀតណាមបានកើងឡើងយ៉ាងខ្លាំង។
ដូច្នេះហើយត្រូវអនុវត្តប្រកបដោយជោគជ័យនូវបញ្ហានានាដែលមហាសន្និបាត
ដាក់ចេញ”។
អ្នកជំនាញការវាយតំលៃខ្ពស់ គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំខាងមុខក្នុងសំណុំឯកសារមហាសន្និបាត - ảnh 1
អ្នកជំនាញការសេដ្ឋកិច្ច​លោកស្រី Pham Chi Lan៖ "“របាយការណ៍នៅមហាសន្និបាតបានលើកឡើងបំណងប្រាថ្នាដ៏ធំធេងរបស់វៀតណាមក្នុងការអភិវឌ្ឍន៍នាពេលខាងមុខ"។

ស្ដីអំពីគោលដៅដែលរបាយការណ៍ដាក់ចេញក្នុងរយៈពេល៥ឆ្នាំខាងមុខ អ្នក
ជំនាញការសេដ្ឋកិច្ច Nguyen Minh Phong បានសង្កត់ធ្ងន់ថា៖
“មហាសន្និបាតបក្សលើកទី១២បានដាក់ចេញសន្ទស្សន៍ក៏ដូចជាគោលដៅ
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាច្រើនក្នុងរយៈពេល៥ឆ្នាំនិងដំណាក់កាលមធ្យម
ខាងមុខនេះ។អាចនិយាយបានថា គោលដៅនិងសន្ទស្សន៍ទាំងនេះជាសារវ័ន្ត
សុទ្ធតែមាន លទ្ធភាពសំរេចខ្ពស់។ក្នុងចំណោមសន្ទស្សន៍ដូច្នេះ សន្ទស្សន៍អំពី
កំណើន GDP គឺសន្ទស្សន៍ដែលបង្ហាញពីការប្រុងប្រយ័ត្នក៏ដូចជាទស្សនៈ
អភិវឌ្ឍន៍ជាច្រើនផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ