អ្នកយកព័ត៌មានបរទេសមានចំណាប់អារម្មណ៌ចំពោះការរីកចំរើនលើគ្រប់វិស័យរបស់វៀតណាម

អ្នកយកព័ត៌មានបរទេសមានចំណាប់អារម្មណ៌ចំពោះការរីកចំរើនលើគ្រប់វិស័យរបស់វៀតណាម - ảnh 1
អ្នកយកព័ត៌មានបរទេសធ្វើការនៅមជ្ឈមណ្ឌលសារព័ត៌មានរបស់
មហាសន្និបាត


(VOVworld)- “វៀតណាមមានល្បឿនអភិវឌ្ឍន៍ខ្ពស់លើគ្រប់វិស័យនារយៈប៉ុន្មាន
ឆ្នាំកន្លងទៅ។ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានបានធ្វើឱ្យប្រសើរឡើងដោយ
ឥតឈប់ឈរ។ យើងខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងក្លាចំពោះការវិវឌ្ឍន៍នេះ”។ នោះ ជាការពិនិត្យរបស់អ្នកយកព័ត៌មានបរទេសនៅពេលមកដល់វៀតណាមផ្សាយ  ព័ត៌មានអំពីមហាសន្និបាតលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាម។​ចូល
រួម ផ្សាយព័ត៌មានអំពីមហាសន្និបាតលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាម ដែលកំពុងប្រារព្ធនៅរដ្ឋធានីហាណូយ មានវត្តមានអ្នកយកព័ត៌មាន អ្នកនិពន្ធ
ជាង​១៥០នាក់មកពីស្ថាប័នសារព័ត៌មានបរទេស វិទ្យុសម្លេងនិងទូរទស្សន៍ធំៗ ចំនួន២០លើពិភពលោក។ លោក Syvanh Homsayadeth អនុប្រធានគណៈកម្មា ធិការព័ត៌មានបរទេសនៃកាសែត Paxaxon របស់ឡាវបានឲ្យដឹងថា៖

        “ខ្ញុំមានមោទនភាពណាស់ដែលបានចូលរួមព្រឹត្តិការណ៍ធំដូច្នេះ។ ខ្ញុំឃើញ
​ថា ប្រជាជនវៀតណាមអបអរសាទព្រឹត្តិការណ៍នេះដោយក្តីសប្បាយរីករាយ
ណាស់។ ខ្ញុំសង្ឃឹមថា រាល់សេចក្តីសម្រេចចិត្តបន្ទាប់ពីមហាសន្និបាតនេះ នឹង បានប្រជាជនវៀតណាមអនុវត្តល្អសំដៅនាំមកនូវភាពរីកចំរើនជាងមុន៕”

        អ្នកយកព័ត៌មានបរទេសបានជឿជាក់ថា វៀតណាមនឹងសម្រេចបានគោល
ដៅជា ប្រទេសអភិវឌ្ឍន៍យ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ