ម្ហូបអាហារចរិតលក្ខណៈវប្បធម៍ដ៏វិសេសវិសាលរបស់ជនជាតិ Kinh។

ម្ហូបអាហារចរិតលក្ខណៈវប្បធម៍ដ៏វិសេសវិសាលរបស់ជនជាតិ Kinh។ - ảnh 1
ម្ហូបអាហារចរិតលក្ខណៈវប្បធម៍ដ៏វិសេសវិសាលរបស់ជនជាតិ Kinh។ (vov.vn)


        VOV-ម្ហូបអាហាររបស់ជនជាតិ Kinh រឺហៅថាជនជាតិវៀតនៅបណ្ដាដំបន់
ផ្សេងៗមានការ បែកចែកដ៏ច្បាស់លាស់ប៉ុន្តែនៅមានកត្តាសំខាន់ចំនួន២គឺអង្ករ ដើរតួនាទីស្នូលនិងទឹកជ្រលក់។ ប្រការនេះបានធ្វើឲ្យបណ្ដាមុខម្ហូបនៃភាគទាំង
បី គឺភាគខាងជើងភាគកណ្ដាលនិងភាគខាងត្បូងវៀតណាមមានចំណុចពិសេស
ដោយឡែកផងនិង​រួមផ្សំជាមួយគ្នាលើតុជប់លៀងម្ហូបអាហារវៀតណាមផង។
ប៉ុន្តែភាពដោយឡែក​ក្នុង​របៀបកែច្នៃនិងរបៀបប្រើប្រាស់គ្រឿងទេសបាននាំមក
នូវសម្លេងដោយឡែករបស់មុខម្ហូបនៅដំបន់នីមួយៗ។ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ
វប្បធម៍ Dao Hung ទស្សនាវដ្តី​អតីតកាលនិងបច្ចុប្បន្នកាលបានឲ្យដឹងថា៖

        “ដើម្បីនិយាយអំពីចំណុចពិសេសរបស់ម្ហូបអាហារ យើងត្រូវស្វែងយល់ភាព
​វិសេស​របស់​ដំបន់​នីមួយៗ ពីព្រោះដំបន់នីមួយៗមានអត្តចរិតដោយឡែក។ ប៉ុន្តែ
វានៅមានផ្នែក​​រួមមួយដើម្បីបង្កើតឡើងនូវអត្តសញ្ញាណអំពីម្ហូបអាហាររបស់ជន
វៀត។ វប្បធម៍ម្ហូប​អាហាររបស់ជនវៀតបង្កើតឡើងនូវភាពវិសេសមួយខុសប្លែក
ពីប្រទេសជុំវិញ​និងពិភពលោកដើម្បីដល់ឥឡូវនេះក្លាយទៅជាចំណុចពិសេស
មួយត្រូវបាន​ប្រទេសជាច្រើនលើពិភពលោកនិយមចូលចិត្ត។”

        នៅភាគខាងជើងជនវៀតបានរស់នៅប្រមូលផ្ដុំនៅដំបន់វាលទំនាបទន្លេ
Hong ពិសេសគឺដំបន់ទីក្រុងហាណូយនិងដំបន់ជំវិញ។ ម្ហូបអាហារភាគខាងជើង
​មិន​សូវមានរស់ជាតិហិលខ្លាញផ្អែមដូចជាដំបន់ផ្សេងៗតែប្រើបន្លែនិងជលផល
គ្រប់ប្រភេទដូចជាបង្កងក្ដាមត្រី។ អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​វប្បធម៍ Dao Hung បានឲ្យដឹងថែមទៀតថា៖

        “មនុស្សហាណូយពិសារបាយជាមួយសាច់ជ្រូក។ មនុស្សហាណូយចូលចិត្ត
ពិសារ​ត្រីទន្លេត្រីស្រែ មិនសូវពិសារត្រីសមុទ្រឡើយ។ ស្ត្រីមេផ្ទះហាណូយមិនសូវ​ដឹងអំពីត្រីសមុទ្រ។ ក្នុងពេលនោះស្ត្រីមេផ្ទះ Hue រឺទីក្រុងហូជីមិញបានស្គាល់ឈ្មោះ​ប្រភេទត្រីជាច្រើននិងគេបានជ្រើសរើសត្រីជាច្រើន។​ រីឯជនវៀតនៅទីក្រុង​ហាណូយភាគច្រើនគឺពិសារសាច់។”

        ម្ហូបអាហារភាគកណ្ដាលមានរស់ជាតិដោយឡែក មុខម្ហូបជាច្រើនហិលនិង​
ប្រៃ​ជាងម្ហូបភាគខាងជើងនិងភាគខាងត្បូង​សម្បូរបែបវិសេសវិសាល។​ បណ្ដា
ខេត្តក្រុងភាគកណ្ដាលដោយសារជាប់សមុទ្រ ល្បីឈ្មោះជាមួយបណ្ដាប្រភេទទឹក
ជ្រលក់ដែលត្រូវបានកែច្នៃពីជលផល។ បងស្រី Tran Thi Nga ម្ចាស់ភោជណីដ្ឋាន​
Net Hue នៅលេខ៣៦​C វិថី Mai Hac De ទីក្រុង​ហាណូយបានឲ្យដឹងថា៖

         “មនុស្សនៅភាគកណ្ដាលនិយមពិសារបណ្ដាប្រភេទទឹកជ្រលក់ដូចជាទឹក
ត្រីសុទ្ធគឺជាប្រភេទទឹកត្រីចម្រាញលើកដំបូងមិនលាយរឺដាក់បន្ថែមគ្រឿងទេសអ្វី
ទៀតទេ។ ក្រៅពីនោះមានប្រភេទទឹកជ្រលក់មួយដ៏វិសេសគឺទឹកជ្រលក់ ruoc។  
វាត្រូវបានពិសារ​ក្នុងមុខម្ហូបជាច្រើនរបស់មនុស្ស Hue ដូចជានុំបញ្ចុកសាច់គោ សាច់ខរឺត្រីខក្នុងពេលពិសារ​បាយ​​ប្រចាំថ្ងៃរបស់មនុស្ស Hue។”

        ម្ហូបអាហារ Hue ត្រូវរងឥទ្ធិពលពីរបៀបធ្វើម្ហូបអាហាររាជវាំង ដូច្នេះវាត្រូវ​កែច្នៃ
យ៉ាងម៉ត់ចត់។ ម្ហូប Hue នាបច្ចុប្បន្នត្រូវបានភ្ញៀវក្នុងនិងក្រៅ​ប្រទេសនិយមចូលចិត្ត
ណាស់។​បងស្រី Tran Thi Nga បានឲ្យដឹងថែមទៀតថា៖

        “ម្ហូប Hue មានការរួមផ្សំរវាងភាគខាងជើងនិងភាគខាងត្បូង។​មនុស្ស Hue ចូលចិត្តរសជាតិហិល ក្រៅពីនោះត្រូវមានរសជាតិយ៉ាងជ្រាលជ្រៅដូចជាមនុស្ស
ភាគ​ខាង​ជើង​។​ ទន្ទឹមនឹងនោះ​មនុស្ស​​ Hue ពិសារម្ហូបមានរស់ជាតិលំអៀងទៅ
ភាគខាងត្បូងបន្តិចនោះគឺ​ផ្អែម។”

        ផ្សេងពីភាគខាងជើងនិងភាគកណ្ដាល ម្ហូបអាហារភាគខាងត្បូងវិសេស​ពី
ព្រោះ​វាមានចរិតលក្ខណៈដោយឡែក រស់ជាតិផ្អែមល្ហែមដោយឡែកដោយ​សារ​ទន្លេស្រែចម្ការដ៏ទូលាយ។ ជាមួយប្រភពស្បៀងអាហារដ៏សម្បូរ បណ្ដាមុខម្ហូបពី​ដំបន់ផ្សេងៗក្នុងពេលមកទីនេះត្រូវបានកែច្នៃតាមរបៀបវិសេស។ ជាហាងមួយ​ជំនាញអំពីមុខម្ហូបណាមបូនៅទីក្រុងហាណូយ ភោជណីយដ្ឋានចម្ការណាមបូ
លេខ៤២វិថី Tang Bat Ho ទីក្រុងហាណូយជាអស័យដ្ឋានមួយត្រូវបានអ្នកនិយម​ចូលចិត្តម្ហូបអាហារណាមបូរកមក។​លោក Phan Cao Quoc Duy ជាជន​ណាមបូ
​មួយនាក់ មេចុងភៅនៃភោជណីយដ្ឋានបានឲ្យដឹងថា៖

        “បណ្ដាមុខម្ហូបវិសេសរបស់ភាកខាងត្បូងដ៏សម្បូរបែប។ មុខម្ហូបភាគខាង​
ត្បូង​ខុសពីភាគខាងជើងនិងភាគកណ្ដាល។ ​នៅភាគខាងជើងពិសារមិនសូវហិល
​រីឯភាគ​កណ្ដាលពិសារហិលប្រៃ។​ នៅភាគខាងត្បូងពិសារផ្អែមបន្តិចនិងមិន​សូវ
​ហិល។ រសជាតិម្ហូបរបស់មនុស្សណាមបូលំអៀងអំពីស្កដូច្នេះផ្អែមជាងដំបន់
ផ្សេងៗ។ នៅភាគខាងត្បូងគ្រឿងទេសសមរាប់មុខម្ហូបនានាច្រើនណាស់”

        ម្ហូបអាហាររបស់ជនជាតិ Kinh ទោះបីខុសគ្នាអំពីមុខម្ហូបនៅបណ្ដាដំបន់ក្តី ប៉ុន្តែនៅមានចំណុចប្រហាក់ប្រហែលគ្នាសមស្របបង្កើតឡើងនូវអត្តចរិតម្ហូប​អាហារឯកភាពវិសេសវិសាល។ រាល់ភាពស្អាតក្នុងវប្បធម៍ម្ហូបអាហារនោះត្រូវ
បាន​រក្សានិងពង្រីកជាអមតៈដើម្បីរួមចំណែកបន្ថែមឲ្យគំនូរចំរុះព័ររបស់បណ្ដា
ជនជាតិវៀតណាម៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ