ទីផ្សារការងាររីកចម្រើន ដោយធានាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់រដ្ឋ​ធានី

(VOVWORLD) - ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៤ សេដ្ឋកិច្ចរបស់រដ្ឋធានីមានចំណុចភ្លឺស្វាងជាច្រើន ដោយមានសហគ្រាសជាច្រើនពង្រីកផលិតកម្មនិងអាជីវកម្ម។ ដូច្នេះ តម្រូវការជ្រើសរើសពលករបានកើនឡើង ជាពិសេសអង្គភាពអាជីវកម្មសេវាកម្មក្នុងបណ្តាខណ្ឌនៅចំកណ្តាលទីក្រុង ជួយឱ្យទីផ្សារការងាររីកចម្រើន រួមចំណែកធានាការអភិវឌ្ឍសុខុមាលភាពសង្គមរបស់រដ្ឋធានី។

 “ខ្ញុំទើបតែបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងអាជីវកម្ម នៅវិទ្យាស្ថានធនាគារ។ ខ្ញុំចង់ស្វែងរកការងារធ្វើក្នុងផ្នែករដ្ឋបាលធនធានមនុស្ស។ ខ្ញុំសង្ឃឹមថាការងារនេះអាចជួយឱ្យខ្ញុំអភិវឌ្ឍន៍ខ្លួនឯងបាន ក៏ដូចជាមានបរិយាកាសការងារប្រកបដោយភាពស្វាហាប់ និងមានប្រាក់ចំណូលស្ថិរភាព”។

 “ខ្ញុំបានបញ្ចប់ការសិក្សាផ្នែករចនាក្រាហ្វិក។ ពេលទៅសម្ភាសន៍ការងារ ខ្ញុំចង់ស្វែងរកការងាររចនាក្រាហ្វិក។ ហើយខ្ញុំនៅតែចង់រៀនបន្ថែម ដើម្បីពង្រឹងជំនាញរបស់ខ្ញុំ៛។

 “ខ្ញុំបានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចនិងការវិនិយោគ។ នៅពេលនិយាយអំពីការងារ ខ្ញុំចង់ស្វែងរកការងារដែលសមរម្យទាក់ទងនឹងអាជីវកម្ម ឬសេវាកម្មអតិថិជន”។

ទីផ្សារការងាររីកចម្រើន ដោយធានាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់រដ្ឋ​ធានី - ảnh 1ពលករស្វែងយល់អំពីតម្រូវការជ្រើសរើសបុគ្គលិក នៅវគ្គប្រឹក្សាការងារខណ្ឌ Long Bien ឆ្នាំ ២០២៤។ រូបថត៖ laodongthudo.vn

ទិន្នន័យស្ទង់មតិពីមជ្ឈមណ្ឌលសេវាកម្មការងារទីក្រុងហាណូយបានបង្ហាញថា ក្នុងខែមិថុនា មានពលករប្រមាណជាង ១៦.៥០០ នាក់កំពុងស្វែងរកការងារ ដែលផ្តោតលើក្រុមអាយុចាប់ពី ២៥-៣៤ ឆ្នាំ (ជាង ៤៥%) ក្រុមអាយុចាប់ពី ៣៥ ឆ្នាំឡើងទៅ និងក្រុមអាយុចាប់ពី ១៥ - ២៤ ឆ្នាំ។ ចំពោះសហគ្រាសវិញ តម្រូវការជ្រើសរើសបុគ្គលិកត្រូវបានប៉ាន់ប្រមាណមានចំនួនជាង ៤៦.០០០ តំណែង ដោយផ្តោតលើវិស័យដូចជា៖ សកម្មភាពសេវាកម្មផ្សេងៗ (ប្រហែល ៤៦,៨៦%) បន្តមកគឺ៖ ឧស្សាហកម្មផលិតនិងកែច្នៃ ការអប់រំនិងបណ្តុះបណ្តាល។ ជាពិសេស ផ្នែកបច្ចេកវិទ្យាព័ត៌មាននៅទីក្រុងហាណូយកំពុងក្លាយជាចំណុចក្តៅគគុក ជាមួយនឹងការអភិវឌ្ឍរបស់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកនិងអន្តរជាតិ។ លោក Do Duc Tri អគ្គនាយករងនៃក្រុមហ៊ុនចំកាត់ផ្គត់ផ្គង់ធនធានមនុស្ស Nhan Kiet បានឲ្យដឹងថា៖  “បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងផ្គត់ផ្គង់ពលករជាង ៤០.០០០ នាក់នៅទូទាំងប្រទេស ដែលភាគច្រើននៅក្រុមហ៊ុនធំៗដូចជា Samsung, Viettel, Shinhan, Kinh Do... ជាមួយតំណែងផ្សេងៗគ្នាជាច្រើនដូចជា៖ បុគ្គលិកបច្ចេកទេស បុគ្គលិករោងចក្រ បុគ្គលិកប្រតិបត្តិការ។ ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងនៃទីផ្សារការងារក្នុងស្រុក ក្រុមហ៊ុនគ្រោងនឹងជ្រើសរើសពលករជាង ២.០០០ នាក់ ដើម្បីបម្រើការងារក្នុងតំណែងផ្សេងៗដូចជា៖ បុគ្គលិកប្រតិបត្តិការរោងចក្រនិងអគារ; បុគ្គលិកផ្នែកសេវាកម្មអតិថិជន អ្នកបើកបរ... ជាមួយនឹងប្រាក់ ខែដ៏គួរឱ្យទាក់ទាញ”។

ដោយវាយតម្លៃអំពីយថាទស្សន៍នៃទីផ្សារការងារក្នុងរដ្ឋធានីនាពេលខាងមុខ លោក Vu Quang Thanh នាយករងមជ្ឈមណ្ឌលសេវាកម្មការងារទីក្រុងហាណូយ បានឲ្យដឹងថា ស្ថានភាពសេដ្ឋកិច្ចសង្គមមានស្ថិរភាព បានបង្កើតឱកាសល្អសម្រាប់សហគ្រាសអភិវឌ្ឍន៍ផលិតកម្មនិងអាជីវកម្ម។ តាមការព្យាករណ៍ នៅត្រីមាសទី ៣ និងទី ៤ នៃឆ្នាំ ២០២៤ ការផ្គត់ផ្គង់កម្លាំងពលកម្មរបស់រដ្ឋធានីនឹងកាន់តែសម្បូរបែប ដោយសារពលករវ័យក្មេងជាច្រើនបានបញ្ចប់ការសិក្សាពីឧត្តមសិក្សា មធ្យមសិក្សា និងមហាវិទ្យាល័យ។ ទាំងនេះ នឹងក្លាយជាកម្លាំងពលកម្មដ៏សម្បូរបែបសម្រាប់សហគ្រាស។ លោក Vu Quang Thanh បានឲ្យដឹងថា៖ “អាចមើលឃើញថា អត្រាសហគ្រាសដែលចុះឈ្មោះជ្រើសរើសបុគ្គលិកនៅមជ្ឈមណ្ឌលបានកើនឡើង ដោយបង្ហាញថា តម្រូវការជ្រើសរើសបុគ្គលិកបានកើនឡើង ពេលខ្លះបានកើនឡើងរហូតដល់ ៣០-៣៥% ។ តម្រូវការជ្រើសរើសបុគ្គលិករបស់សហគ្រាសមានច្រើនណាស់ ហើយកម្លាំងពលករដែលកំពុងស្វែងរកការងារធ្វើក៏មានច្រើនដែរ ដែលអាចឈានដល់រាប់ម៉ឺននាក់ជារៀងរាល់ខែ។ យើងខ្ញុំតភ្ជាប់សហគ្រាសនិងពលករ ដើម្បីជួយសហគ្រាសក្នុងការជ្រើសរើសបុគ្គលិក និងជួយពលករស្វែងរកការងារឱ្យបានលឿនបំផុត និងចូលរួមក្នុងទីផ្សារការងារឱ្យបានឆាប់ៗ”។

ឆ្នាំនេះ ទីក្រុងហាណូយបានកំណត់គោលដៅបង្កើតការងារថ្មីសម្រាប់ពលករចំនួន ១៦៥.០០០នាក់; កាត់បន្ថយអត្រាអត់ការងារធ្វើនៅទីក្រុងឱ្យតិចជាង ៣% និងបង្កើនអត្រាពលករដែលទទួលបានការបណ្តុះបណ្តាលដល់ជាង ៧៤% ។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៤ ទីក្រុងទាំងមូលបានបង្កើតការងារធ្វើសម្រាប់ពលករជិត ១២៥.០០០ នាក់ ដោយសម្រេចបាន ៧៥%នៃផែនការប្រចាំឆ្នាំ កើនឡើង ១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ 
ទីផ្សារការងាររីកចម្រើន ដោយធានាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់រដ្ឋ​ធានី - ảnh 2លោក Nguyen Tay Nam អនុប្រធានមន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចទីក្រុងហាណូយ ។ រូបថត៖ Thu Minh

លោក Nguyen Tay Nam អនុប្រធានមន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចទីក្រុងហាណូយ បានឲ្យដឹងថា ដើម្បីសម្រេចបានគោលដៅដែលបានកំណត់ មន្ទីរបានដឹកនាំមជ្ឈមណ្ឌលសេវាកម្មការងារទីក្រុងហាណូយ និងអង្គភាពពាក់ព័ន្ធបន្តអនុវត្តប្រកបដោយសមកាលកម្មនូវដំណោះស្រាយនានា ពង្រឹងការតភ្ជាប់រវាងការផ្គត់ផ្គង់និងតម្រូវការពលករ ជួយគាំទ្រដល់ការផ្លាស់ប្តូរអាជីពប្រកបដោយនិរន្តរភាពសម្រាប់ពលករ និងកាត់បន្ថយអត្រាអត់ការងារធ្វើ និងគាំទ្រដល់ការរក្សាការងារស្ថិរភាពសម្រាប់ពលករ៖

“យើងបន្តធ្វើបានល្អនូវការងាររៀបចំការបណ្តុះបណ្តាលវិជ្ជាជីវៈ ណៃនាំការបណ្តុះបណ្តាលវិជ្ជាជីវៈដោយផ្សារភ្ជាប់ជាមួយនឹងទីផ្សារការងាររបស់រដ្ឋធានី។ ទន្ទឹមនឹងនោះ យើងខ្ញុំនឹងបន្តស្នើទៅគណៈកម្មាធិការប្រជាជនទីក្រុង រៀបចំថវិកាដើម្បីជួយដោះស្រាយការងារធ្វើសម្រាប់ជនក្រីក្រនិងមុខសញ្ញាគោលនយោបាយផ្សេងទៀត"។

ទីក្រុងហាណូយបានកំណត់គោលដៅបង្កើនការបណ្ដុះបណ្ដាលពលករដែលមានជំនាញវិជ្ជាជីវៈ បំពេញតម្រូវការនៃធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ ដូច្នេះ ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ទីក្រុងនឹងបន្តការផ្លាស់ប្តូរថ្មីយ៉ាងទូលំទូលាយ អភិវឌ្ឍការអប់រំវិជ្ជាជីវៈ បណ្តុះបណ្តាលវិជ្ជាជីវៈដែលសម្របតាមសម័យកាល និងលើកកំពស់គុណភាពធនធានមនុស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ