បើកពិព័រណ៌ “រាជរាំងបុរាណ និងវិថីបុរាណ”
(VOVWORLD) - ពិព័រណ៍នេះត្រូវបានបើកពីថ្ងៃទី ៦ ខែតុលា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ នៅតំបន់បេតិកភណ្ឌរាជវាំងថាំងឡុង - ទីក្រុងហាណូយ។
បើកពិព័រណ៌ “រាជរាំងបុរាណ និងវិថីបុរាណ” |
នាព្រឹកថ្ងៃទី៦ ខែតុលា នៅមណ្ឌលបេតិកភណ្ឌរាជរាំងថាំងឡុង-ហាណូយ មជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌថាំងឡុង-ហាណូយ បានសម្របសម្រួលជាមួយមជ្ឈមណ្ឌលបណ្ណសារជាតិលេខ ១ រៀបចំពិធីបើកពិព័រណ៌“រាជរាំងបុរាណ និងវិថីបុរាណ”។ ពិព័រណ៍នេះជាសកម្មភាពជាក់ស្តែងដើម្បីអបអរសាទរខួបលើកទី៦៩ នៃទិវារំដោះរដ្ឋានី (១០ តុលា ១៩៥៤ - ១០ តុលា ២០២៣)។
ពិព័រណ៌ “រាជរាំងបុរាណ និងវិថីបុរាណ”នាំមកនូវទស្សនវិស័យថ្មីអំពីប្រវត្តិសាស្ត្រ វប្បធម៌ ទឹកដី និងប្រជាជនថាំងឡុង - ហាណូយ នាដើមសតវត្សរិ៍ទី ១៩ ចូលដល់ពាក់កណ្តាលសតវត្សរិ៍ទី ២០ ក្នុងលំហរទីក្រុងហាណូយបុរាណ ជាមួយនឹងវិថី កេរ្កិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌ជាមួយនឹងសំណង់ជាច្រើន ដែលពោរពេញទៅដោយសញ្ញាសម្គាល់បារាំង។
ពិព័រណ៍នេះត្រូវបានបើកពីថ្ងៃទី ៦ ខែតុលា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ នៅតំបន់បេតិកភណ្ឌរាជវាំងថាំងឡុង - ទីក្រុងហាណូយ៕