(VOV)_វៀតណាមជាប្រទេសមានបណ្ដោយឆ្នេសមុទ្រជាង៣២០០គីឡូម៉ែត្រ និង
ឥណ្ឌូនេស៊ីជាប្រទេសមានកោះចំនួនជាង១៧ពាន់។ ប្រការនេះបានសរអោយឃើញថា
ប្រទេសទាំងពីរមានសក្ដានុភាពជាច្រើនអំពីជលផល។ ប៉ុន្តែកិច្ចសហប្រតិបត្តិការអំ
ពីជលផលរវាងវៀតណាមនិងឥណ្ឌូនេស៊ី អភិវឌ្ឍន៍មិនសមស្របជាមួយសក្ដានុភាព
របស់ភាគីនីមួយៗនៅឡើយទេ។
|
កិច្ចសហប្រតិបត្តិការជលផលវៀតណាម-ឥណ្ឌូនេស៊ី |
ឆ្នាំ ២០១០ រដ្ឋាភិបាលវៀតណាមនិងឥណ្ឌូនេស៊ីបានចុះហត្ថលេខាលើអនុស្សារណះ
យោគយល់គ្នា(MoU)ស្ដីអំពីសមុទ្រនិងមុខរបរនេសាទ។ប៉ុន្តែ នាបច្ចុប្បន្ន ឯកសារនេះ
បានអស់សុពលភាពហើយ។ ក្នុងពេលដែលប្រទេសទាំងពីរកំពុងពិនិត្យមើលបន្តអនុ
ស្សារណះនេះ គឺឆ្នាំ ២០១៦ ឥណ្ឌូនេស៊ីបានចេញសេចក្ដីសម្រេចចិត្តលេខ ៤៤ ដោយលើកច្បាស់ថា៖ ឥណ្ឌូនេស៊ីមិនផ្តល់លិខិតអនុញ្ញាត្តិអោយនាវានេសាទបរទេស រួមទាំងសហគ្រាស១០០%ទុនវិនិយោគផ្ទាល់ពីបរទេស ធ្វើសកម្មភាពក្នុងតំបន់សមុទ្ររបស់ឥណ្ឌូ
នេស៊ី។ នេះជាមូលហេតុសំខាន់ចំនួន២ ដែលបណ្ដាលអោយទំហំពាណិជ្ជកម្មជលផល
រវាងប្រទេសទាំងពីរនៅមានកំហិត។
ជាក់ស្ដែង គិតដល់ខែតុលាឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មជលផលរវាងវៀតណាម
និងឥណ្ឌូនេស៊ី ទទួលជិត៤១លានដុល្លារអាមេរិក ដែលក្នុងនោះជលផលឥណ្ឌូនេស៊ីនាំ
ចេញនៅទីផ្សារវៀតណាមគឺ ៣៨លានដុល្លារអាមេរិក។ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោក Ibnu Hadi បានអោយដឹងថា៖
“ នាបច្ចុប្បន្ន វៀតណាមជាប្រទេសមានឧត្តមភាពអំពីការកែច្នៃផលិតផលជល
ផល និងផលិតផលជលផលកែច្នៃរបស់វៀតណាមបាននាំចេញទៅ១៧០ ប្រទេស។ ក្នុង
ពេលជាមួយគ្នានោះ ឥណ្ឌូនេស៊ីជាប្រទេសនាំចេញជលផលធំទីពីរលើពិភពលោក
បន្ទាប់ពីចិន។ប៉ុន្តែ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅមានកំហិតនៅឡើយ។”
ចំពោះស្ថានភាពនេះ នាថ្ងៃទី២៦កក្កដាឆ្នាំ២០១៦ ក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្ត្រី
ស្ដីអំពី” ស្វែងរកប្រភពដើមផលិតផលជលផល” និងសន្និសីទកំពូលស្ដីអំពីជលផលអា
ស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វីក អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម
លោក Vu Van Tam និងលោកស្រី Susi Pudjiatuti រដ្ឋមន្ត្រីក្រសួងមហាសាគរ និងជលផលឥណ្ឌូនេស៊ី បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការជលផលនិងសម្រេច MoU នា
ពេលឆាប់ៗនេះ។ នាខែមករាឆ្នាំ២០១៧កន្លងទៅ រដ្ឋាភិបាលវៀតណាម បានចេញសេច
ក្ដីសម្រេចចិត្ត លេ ០២/NQ-CP ផ្ទេរសិទ្ធិអោយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ
ម្ចាសការ រួមសហការជាមួយស្ថាប័នទាក់ទិននានាដើម្បីឈានទៅដល់ការចុះហត្ថលេ
ខា MoU ស្ដីអំពីសមុទ្រនិងមុខរបរនេសាទជាមួយឥណ្ឌូនេស៊ី។
ក្រៅពីនោះ វៀតណាមនិងឥណ្ឌូនេស៊ីក៏បានពិនិត្យមើលទៅលើការបង្កើតខ្សែទូ
រស័ព្ទ Hotline ដើម្បីបង្កើនការគ្រប់គ្រងជលផល និងរាំងស្កាត់អំពើខុសច្បាប់។ លោក
Nguyen Viet Manh អគ្គលេខាធិការរង សមាគមមុខរបរនេសាទវៀតណាម បានស្នើថា៖
“ តាមគ្រឹះដ្ឋានទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ សម្ព័ន្ធសមាគមជលផលវៀតណាម បានស្នើអោយក្រសួងនាវាចរណ៍ និងជលផលឥណ្ឌូនេស៊ី ពិនិត្យមើល
និងផ្តល់លក្ខខ័ណ្ឌពិសេសដោយឡែក សំរាប់សហគ្រាសវៀតណាមដើម្បីជំរុញកិច្ចសហប្រ
តិបត្តិការក្នុងវិស័យចិញ្ចឹមនិងធ្វើអាជីវកម្មជលផល នាំមកនូវផលប្រយោជន៍សំរាប់
ភាគីទាំងពីរ។”
ឆ្លើយតបនឹងសំណូមពរនេះ លោក Ridwan Hassan ទីប្រឹក្សាជាន់ខ្ពស់ វិស័យសេដ្ឋ
កិច្ចបរទេស ក្រសួងការបរទេសឥណ្ឌូនេស៊ី បានអោយដឹងថា៖ នាបច្ចុប្បន្ន ឥណ្ឌូនេស៊ីកំ
ពុងបើកទូលាយទ្វារ អំពាវនាវិនិយោគ ហើយសង្ឃឹមថា ក្នុងឆ្នាំ ២០១៧ នឹងមានគោល
នយោបាយថ្មី ដើម្បីប្រទេសទាំងពីរ រួមគ្នាធ្វើអាជីវកម្មជលផល។
“ ខ្ញុំបានឃើញថា៖ មានក្រុមហ៊ុនឥណ្ឌូនេស៊ីជាច្រើនបានវិនិយោគនៅវៀតណាម
និងឃើញថា៖ វៀតណាមក៏អាចវិនិយោគនៅឥណ្ឌូនេស៊ី ជាពិសេសគឺក្នុងវិស័យជលផល។ ពីព្រោះ វៀតណាមមានបទពិសោធន៍ជាច្រើនក្នុងវិស័យជលផល។ កិច្ចសហប្រតិបត្តិ
ការនេះនឹងនាំមកនូវផលប្រយោជន៍សំរាប់ភាគីទាំងពីរ ថែមទាំងក្នុងតំបន់អាស៊ាន
ទៀតផង។” រួមជាមួយការខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការជលផលទ្វេភាគី
នេះ សង្ឃឹមថាគោលដៅទំហំពាណិជ្ជកម្មចំនួន១០ពាន់លានដុល្លារអាមេរិកនាំឆ្នាំ២០១៨ រវាងវៀតណាមនិងឥណ្ឌូនេស៊ីនឹងបានក្លាយទៅជាការពិតជាក់ស្ដែង៕