កម្មវិធីជួបសំណេះសំណាលរវាងយុវជនវៀតណាមនិងថៃ - ស្ពាន់តភ្ជាប់​ដើម្បី​ជំរុញ​ទំនាក់ទំនងនៃប្រទេសទាំងពីរ

(VOVWORLD) -កម្មវិធីជួបសំណេះសំណាលរវាងយុវជនវៀតណាមនិងថៃ ដែលបានរៀបចំលើកដំបូងដោយក្រសួងការបរទេសវៀតណាម និងស្ថានទូតថៃបំផុសនិងជួយឧបត្ថម្ភ នាឆ្នាំ ២០០៩ ជាមួយគោលបំណងបើកទូលាយលោកទស្សនៈ ហើយបង្កើតឱកាសសម្រាប់និស្សិតវៀតណាម និងថៃក្នុងការសិក្សារៀនសូត្រភាសា ស្វែងយល់ខឿនវប្បធម៌ ទឹកដីរបស់គ្នាទៅវិញទៅមក។ ក្រោយរយៈពេល ១០ លើករៀងចំ កម្មវិធីនេះបានអះអាងនូវតួនាទីជាស្ពានតភ្ជាប់រវាងនិស្សិតនៃប្រទេសទាំងពីរ ជួយជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។
កម្មវិធីជួបសំណេះសំណាលរវាងយុវជនវៀតណាមនិងថៃ - ស្ពាន់តភ្ជាប់​ដើម្បី​ជំរុញ​ទំនាក់ទំនងនៃប្រទេសទាំងពីរ - ảnh 1 កម្មវិធីជួបសំណេះសំណាលរវាងយុវជនវៀតណាមនិងថៃ

នៅក្នុងបន្ទប់មួយដែលមានទំហំជាង ២០០ ម៉ែត្រការ៉េនៅសណ្ឋាគារ Melia ទីក្រុងហាណូយ- ជាទីកន្លែងប្រព្រឹត្តិទៅពិធីរំលឹកខួបលើកទី ១០ នៃកម្មវិធីជួបសំណេះសំណាលយុវជនវៀតណាម និងថៃនោះ មានវត្តមានរបស់យុវជនវៀតណាម និងថៃចំនួន ៣៧ នាក់។ ក្នុងសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិខ្លួន មិត្តយុវជនទាំងនេះកំពុងសំណេះសំណាលជាមួយគ្នាយ៉ាងផុលផុស។ កញ្ញា Nguyen Thi Thu Thanh ដែលមានមាឌតូចច្រឡឹង ក្នុងឈុតសំលៀកបំពាក់អាវផាយពណ៌ផ្កាឈូក កំពុងញញឹមរួសរាយ នៅពេលបានជួបមិតភក្តិថៃ ដែលធ្លាប់ចូលរួមកម្មវិធីជួបសំណេះសំណាលនិស្សិតវៀតណាមលើកទី ៧ នៅប្រទេសថៃកាលពីឆ្នាំ ២០១៥។ ជួបគ្នាក្រោយរយៈពេល ៣ ឆ្នាំត្រូវបែកគ្នានោះ នរណាៗក៏សប្បាយយ៉ាងក្រៃលេងដែរ។ រំលឹកឡើងវិញអំពីអនុស្សាវរីយ៍ទាំងនេះ កញ្ញា  Nguyen Thi Thu Thanh បានចែករំលែកថា៖

“នៅពេលចូលរួមកម្មវិធីនេះ នាឆ្នាំ 2015 ប្អូនជានិស្សិតឆ្នាំទី 2 នៃមហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គមសាស្ត្រ និងមនុស្សសាស្ត្រ។ ដោយសារចេះនិយាយភាសារថៃផង និងជាមនុស្សស្វាហាប់ម្នាក់ផង បានជាប្អូនត្រូវបានជ្រើសរើសចូលរួមកម្មវិធីនេះ។ ប្អូនបានចូលរួមរាល់សកម្មភាពរួម ដូចជាលេងល្បែងប្រជាប្រិយ ច្រៀង ផ្លាស់ប្ដូរចំណេះដឹង ទៅទស្សនារមណីយដ្ឋានរបស់ប្រទេសថៃ និងទៅទស្សនាខេត្ត  Nakhon Panom - មណ្ឌលរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជិមិញ”។

កម្មវិធីជួបសំណេះសំណាលរវាងយុវជនវៀតណាមនិងថៃ - ស្ពាន់តភ្ជាប់​ដើម្បី​ជំរុញ​ទំនាក់ទំនងនៃប្រទេសទាំងពីរ - ảnh 2

កញ្ញា Thu Thanh ជាតំណាងមួយរូបក្នុងចំណោមនិស្សិតជាង ២០០ នាក់ ដែលធ្លាប់ចូលរួមកម្មវិធីជួបសំណេះសំណាលយុវជនវៀតណាម- ថៃ តាំងពីឆ្នាំ ២០០៩ ដល់ ឆ្នាំ ២០១៧។ ក្នុងរយៈពេល ៩ ឆ្នាំកន្លងទៅ កម្មវិធីនេះ បានប្រព្រឹត្តិទៅជាបន្តបន្ទាប់ នៅវៀតណាម និងថៃក្នុងរយៈពេល ១០ថ្ងៃ។ និស្សិតចំនួន ២៤ រូបមកពីមហាវិទ្យាល័យធំៗរបស់វៀតណាម និងថៃបានចួលរួមបណ្ដាសកម្មភាពពោរពេញទៅដោយអត្ថន័យជាច្រើន។ សកម្មភាពទាំងនេះជួយឲ្យប្អូនៗនិស្សិតក្រេបជញ្ជាក់ចំណេះដឹងបានយ៉ាងច្រើន៖

“ចូលរួមក្នុងកម្មវិធីនេះ ប្អូនបានស្វែងយល់អំពីជីវភាពរស់នៅនៃជនបទវៀតណាម ហើយឃើញថាជនបទវៀតណាម និងថៃមានចំណុចស្រដៀងគ្នាជាច្រើន ដូចជាការសាងសង់ផ្ទះ ការដាំដុះរបស់កសិករវៀតណាម។ ប្អូនគិតថា ប្រការទាំងនេះនឹងជួយតភ្ជាប់ប្រជាជនរវាងប្រទេសទាំងពីរ”

កម្មវិធីជួបសំណេះសំណាលរវាងយុវជនវៀតណាមនិងថៃ - ស្ពាន់តភ្ជាប់​ដើម្បី​ជំរុញ​ទំនាក់ទំនងនៃប្រទេសទាំងពីរ - ảnh 3

ចូលរួមកម្មវិធីនេះ និស្សិតនៃប្រទេសទាំងពីរមិនត្រឹមតែបានស្វែងយល់អំពីវប្បធម៌នៃប្រទេសរៀងៗខ្លួន ប៉ុណ្ណោះទេ ថែមទាំងបានស្គាល់មិត្តភក្តិជាច្រើនទៀតផង។ ក្រោយពីកម្មវិធីនីមួយៗបានបញ្ចប់ ប្អូនៗទាំងអស់នៅតែរក្សាទំនាក់ទំនងជាមួយគ្នា ដើម្បីរួមគ្នាសិក្សារៀនសូត្រ និងចែករំលែកអំពីជីវភាពរស់នៅ។ មិត្ត Supissra Boon-in មកពីវិទ្យាស្ថាន VISTEC បានឲ្យដឹងថា៖

“ប្អូននៅរក្សាបានទំនាក់ទំនងជាមួយមិត្តភក្តិដែលធ្លាប់ចូលរួមកម្មវិធីនេះ។ ចូល រួមកម្មវិធីនេះជាលើកទី ២ ប្អូនបានជួបជុំជាមួយមិត្តភក្តិវៀតណាម និងថៃ ទាំងចាស់ទាំងថ្មីដែរ។ ប្រការនេះជួយឲ្យប្អូនពង្រីកបណ្ដាញនិស្សិតជាច្រើនជំនាន់ ដើម្បីជួយសម្រួលដល់ការទាក់ទងប្រកបដោយស្ថិរភាពថែមទៀត”។

វាយតំលៃអំពីលទ្ធផលនៃកម្មវិធីជួបសំណេះសំណាលយុវជនវៀតណាម ថៃនោះ លោកស្រី Wathanne Viput Wongsakun ភារៈធារីនៃស្ថានទូតថៃប្រចាំនៅវៀតណាមបានឲ្យដឹងថា៖

"ក្នុងរយៈពេល 10 ឆ្នាំរៀបចំមក កម្មវិធីផ្លាស់ប្ដូរនិស្សិតរវាងប្រទេសទាំងពីរទទួលបានសមិទ្ធិផលដ៏ល្អប្រប្រសើរជាច្រើន។ កម្មវិធីនេះជួយឲ្យយុវជននៃបរទេសទាំងពីរអភិវឌ្ឍន៍ខ្លួនលើគ្រប់វិស័យ ជាពិសេសគឺការផ្ទៀងស្ដាប់មតិយោបល់របស់អ្នកដទៃ។ តាមរយៈកម្មវិធីលើកទី ១០ នេះ យើងខ្ញុះនឹងស្វែងយល់អំពីចំណង់ចំណូលចិត្តរបស់ប្អូនៗ ដើម្បីរៀបចាំសកម្មភាពដ៏សម្បូរបែបថែមទៀត។

        បញ្ចប់ព្រឹត្តិការណ៍រំលឹកខួបលើកទី ១០ នៃកម្មវិធីជួបប្រាស្រ័យនិស្សិតថៃ វៀតណាម តំណាងរបស់ថៃនិងវៀតណាមបានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមយុរជនថៃ - វៀតណាម (Thai – Vietnamese Youth Statement)។ សេចក្ដីថ្លែងការណ៍រួមខាងលើបានចែងច្បាស់អំពីឆន្ទៈ និងគោលដៅរបស់យុជននៃប្រទេសទាំងពីរ ក្នុងនោះបានផ្ដោតលើអំពីតួនាទីរបស់យុវជនក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ដូចជាការក្លាយទៅជាឯកអគ្គរាដ្ឋទូតយុវជន (Youth Goodwill Ambassador) សំដៅឃោសនា ផ្សព្វផ្សាយអំពីកម្មវិធីជួបប្រាស្រ័យយុវជន និងជំរុញបណ្ដាញមិត្តភាពរវាងយុវជននៃប្រទេសទាំងពីរ។ នេះគឺជាការចាប់ផ្តើមដ៏ល្អប្រសើរសម្រាប់គោលដៅដទៃទៀត ដែលបានចែងក្នុងសេចក្ដីថ្លេងការណ៍រួម ហើយបង្កើតប្រសិទ្ធិភាពជាក់ស្តែងក្នុងការជំរុញទំនាក់ទំនងការទូតប្រជាជននៃប្រទេសទាំងពីរវៀតណាម និងថៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ