កម្មវិធីសម្ដែងសិល្បះកម្ពុជានៅទីក្រុងហាណូយ

(VOV World)_ជាមួយបណ្ដាវណ្ណកម្មពិសេស និងពោពេញទៅដោយអត្ថន័យ អត្តសញ្ញាណវប្បធម៏ប្រជាប្រិយរបស់កម្ពុជា កម្មវិធីសម្ដែងសិល្បះកម្ពុជា ដែលទើប
នឹងបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ បានបន្សល់ទុកចំណាប់អារម្មណ៍មិនអាចបំ
ភ្លេចបានចំពោះទស្សនិកជនហាណូយ។ ​ជាសកម្មភាពចាប់ផ្តើមអោយសប្ដាហ៍វប្បធ៌ម​កម្ពុជានៅវៀតណាម លើកទី ៤​ ​​កម្មវិធីនេះជាឱកាសផ្សព្វផ្សាយវប្បធ៌មកម្ពុជានៅ
វៀតណាម​។ តាមនោះ រួមចំណែកបង្កើនការយល់ដឹងគ្នាទៅវិញទៅមក  រវាងប្រជាជន នៃប្រទេសទាំងពីរ។

កម្មវិធីសម្ដែងសិល្បះកម្ពុជានៅទីក្រុងហាណូយ - ảnh 1
កម្មវិធីសម្ដែងសិល្បះកម្ពុជានៅទីក្រុងហាណូយ(internet)

កម្មវិធីសិល្បះកម្ពុជា បាននាំមកអោយទស្សនិកជននូវចំណាប់អារម្មណ៍មួយពោ
ពេញទៅដោយពណ៍ចម្រុះ អំពីអត្តសញ្ញាណវប្បធ៌ម របស់ប្រទេសកម្ពុជា។ ទស្សនិក
ជន​ មិនគ្រាន់តែបានទស្សនារបាំអប្សារា ជារបាំប្រពៃណីក្នុងព្រះបរមរាជវាំងរបស់កម្ពុជា​ប៉ុណ្ណោះទេ ថែមទាំងបានទស្សនា​របាំនានា ដែលពិពណ៌នាពីជីវភាពរស់នៅប្រចាំថ្ងៃ  របស់ជនជាតិភាគតិចនៅកម្ពុជាទៀតផង ដូចជា៖ ទៅព្រោះស្រូវ  ទៅដកស្ទួង​ ប្រមូល ផល និងបទចម្រៀងផ្តោះផ្តងរបស់គូស្នេហ៍កម្ពុចា…។ល។

          ជាមួយ​សំនៀងនិងរបាំ បណ្ដាសិល្បករ សិល្បការនីកម្ពុជា បានធ្វើអោយមាន
ការទាក់ទាញ​ទឹកចិត្តជាច្រើនចំពោះទស្សនិកជនរដ្ឋធានីហាណូយ។ បងស្រី Nguyen
Thi Minh ជាទស្សនិកជនហាណូយម្នាក់ បានអោយដឹង​ថា៖ បងស្រីចូលចិត្តកម្មវិធិ​
សម្ដែង​សិល្បះនេះណាស់ រួមទាំងសំលៀកបំពាក់ ជាប្រពៃណីគួរអោយទាក់ភ្នែក​និង ខ្លឹមសាររបស់របាំនានាផងដែរ៖

          “ ខ្ញុំចូលចិត្តរបាំកណ្ដូបសេះរបស់សិល្បករ សិល្បការនីកម្ពុជាណាស់។ ​វា​រស់ រវើក និងសប្បាយរីករាយ ទាក់ទាញអារម្មណ៍របស់ខ្ញុំខ្លាំងណាស់។ ”

កម្មវិធីសម្ដែងសិល្បះកម្ពុជានៅទីក្រុងហាណូយ - ảnh 2
របាំកណ្ដូបសេះរបស់សិល្បករ សិល្បការនីកម្ពុជា(internet)

          រីឯ បណ្ដាជនកម្ពុជា ដែលកំពុងរស់នៅនិងធ្វើការនៅហាណូយ គេ​សប្បាយ​រីក រាយយ៉ាងក្រៃលែងពេលដែលសិល្បះកម្ពុជា​ត្រូវបានឧទ្ទេសនាម​ចំពោះ​ទស្សនិកជនរដ្ឋ ធានីហាណូយ។ បងរីនកែវ ទស្សនិកជនកម្ពុជាមយយរូប​ បាន​អោយដឹងថា៖

“ ទោះបីជា មិនចេះភាសាខ្មែរក្តី ប៉ុន្តែទស្សនិកជនហាណូយចូលចិត្ត​ខ្លាំងណាស់។ ខ្ញុំសង្ឃឹមថា នឹងមានកម្មវិធីស្រដៀងច្រើនជាងទៀត ដើម្បីប្រជាជនវៀតណាម យល់​បន្ថែមអំពីវប្បធម៏កម្ពុជា។ តាមនោះ បង្កើនការយោគយល់គ្នា ទៅវិញទៅមករវាងប្រជា
ជន នៃប្រទេសទាំងពីរ​ ពី១ថ្ងៃទៅ១ថ្ងៃ។”

រំជួលចិត្ត ចំពោះការគាំទ្ររបស់ទស្សនិកជនហាណូយ សែមឆវី សិល្បការនី នៃក្រុម
សិល្បះកម្ពុជាបានអោយដឹងថា៖

“ ខ្ញុំសប្បាយរីករាយណាស់ ពីព្រោះប្រជាជនវៀតណាម និងកម្ពុជា​នៅទីក្រុងហា
ណូយ  បានមកគាំទ្រយើងខ្ញុំ។ យើងខ្ញុំមកសម្ដែងនៅទីនេះ ​ដើម្បីអបអរសាទរ  ឆ្នាំមិត្ត ភាពវៀតណាម កម្ពុជា ២០១២។ យើងខ្ញុំសូមថ្លែង​អំណរគុណចំពោះទស្សនិកជន គ្រប់ រូបដែលបានគាំទ្រយើងខ្ញុំ។”

បន្ទាប់ពីពេលបញ្ចប់កម្មវិធីសម្ដែងសិល្បះនៅទីក្រុងហាណូយ ក្រុម​សិល្បះជាតិ
កម្ពុជា  នឹងបន្តទៅសម្ដែងសិល្បះនៅខេត Tra Vinh (ភាគខាង​ត្បូង​វៀតណាម)។ កម្ម វិធីសិល្បះកម្ពុជានៅវៀតណាម ​លើកនេះ ​ពិត​ប្រាកងណាស់ជា ព្រឹត្តិការណ៍វប្បធ៌ម​ពោពេញទៅដោយអត្ថន័យ អបអរសាទរឆ្នាំមិត្តភាព វៀតណាម-កម្ពុជា ២០១២ និង​លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូត។ ​សកម្មភាពផ្លាស់ប្តូរវប្បធម៏សិល្បះទាំងនេះ​ នឹងរួមចំណែករក្សារ អភិវឌ្ឍន៍និងធ្វើជ្រាលជ្រៅថែមទៀត ទំនាក់ទំនងជិតខាងល្អ ប្រពៃ
ណី វៀតណាម-កម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ