(VOVworld)-ក្នុងឱកាសអំណរសាទទិវាកុមារអន្តរជាតិថ្ងៃទី១មិថុនា សារមន្ទី
ជនជាតិវិទ្យាវៀតណាមបានរួមសហការជាមួយនាយកដ្ឋានពន្លឿនពាណិជ្ជកម្ម
ម៉ាឡេស៊ី រៀបចំកម្មវិធី “រួមគ្នាលេងល្បែងប្រជាប្រិយបណ្តាប្រទេសអាស៊ី អាគ្នេយ៍”
ដោយមានសកម្មភាពគួរឲ្យទាក់ទាញដូចជាកាបង្ហាញម៉ូតសំលៀកបំពាក់ និង
លេងល្បែងប្រជាប្រិយរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន។ភ្ញៀវជាង ២ពាន់
នាក់រួមទាំងប្អូនៗកុមារ និស្សិតក៏ដូចជាឪពុកម្តាយ បានមកចូលរួមសកម្មភាព
លើកនេះ។
|
ធ្វើប្រដាប់លេងពីស្លឹកឈើ |
នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៨ឧសភា កម្មវិធី “រួមគ្នាលេងល្បែងប្រជាប្រិយ
បណ្តាប្រទេសអាស៊ីអាគ្នេយ៍” បានចាប់ផ្តើមដោយការបង្ហាញម៉ូតសំលៀកបំពាក់
របស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍។ លើឆាកសម្តែងធ្វើពីឈើនៅកណ្តាលវាល
មិត្តវ័យក្មេងចំនួន៤នាក់អាយុ៧ដល់៨ឆ្នាំបានបង្ហាញមុខក្នុងសម្លៀក បំពាក់អាវ
ផាយនិងអាវអៀមរបស់វៀតណាម។បន្ទាប់មកគឺការបង្ហាញម៉ូតរបស់ សម្លៀកបំ
ពាក់ប្រពៃណីឡាវ ដោយ Manivanh Inthazay និស្សិតឡាវមួយនាក់ ដែលកំពុង
សិក្សានៅមហាវិទ្យាល័យឧស្សាហកម្មវៀតណាមនិងអ្នកបង្ហាញម៉ូដ វ័យកុមារមួយ
នាក់។ នេះជាលើកដំបូងដែល Manivanh Inthazay បានសម្តែងលើ ឆាកដែលមាន
មនុស្សទស្សនាច្រើនដូច្នេះ៖
“ប្អូនមានអារម្មណ៍សប្បាយចិត្ត មោទនភាពថែមទាំងសប្បាយរីករាយ
ណាស់ទៀត។មកជាមួយនឹងកម្មវិធីនេះ ប្អូនបានស្លៀកពាក់សម្លៀកបំពាក់ប្រពៃ
ណីឡាវ។ ហើយ ជនជាតិឡាវតែងតែស្លៀកពាក់ឈុតនេះនៅក្នុងឱកាសពិសេស
ដូច្នេះ ប្អូន សប្បាយរីករាយណាស់ដែលមានឱកាសឧទ្ទេសនាមឲ្យមិត្តវៀតណាម
យល់ អំពីសម្លៀកបំពាក់និងវប្បធម៌របស់ឡាវ”។
ដើម្បីត្រៀមរៀបចំឲ្យកម្មវិធីនេះ ជិត១ខែហើយដែលកុមារចំនួន១៥នាក់ ក្នុង
វ័យ៥ដល់១០ឆ្នាំនិងនិស្សិតកម្ពុជាឡាវ ម៉ាឡេស៊ី ប៊្រុយណេ ហ្វីលីពីន និងម៉ីយ៉ាន
ម៉ាបានហ្វឹកហាត់យ៉ាងឧស្សាហ៍ព្យាយាម។ លោក Nguyen Duy Thieu អតីតនាយក
រងសារមន្ទីជនជាតិវិទ្យា និងជាសមាជិកគណៈចាត់តាំងបានចែក រំលែកនូវគោល
ដៅនៃសកម្មភាពនេះ៖
“ប្អូនៗមកជាមួយនឹងកម្មវិធីនេះនឹងបានយល់បន្ថែមនូវសម្លៀកបំពាក់ របស់
កុមារនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ប្អូនៗមិនត្រឹមតែបានទស្សនា ប៉ុណ្ណោះទេ
ថែមទាំងបានពាក់ ថតរូបជាមួយសម្លៀកបំពាក់នោះទៀតផង ដើម្បីអាចយល់
បានថាប្អូនកុមារប្រទេសអាស៊ីអាគ្នេយ៍ស្លៀកពាក់យ៉ាងដូចម្តេច។ សម្លៀកបំពាក់
សម្រាប់បង្ហាញនោះ មួយចំនួនជាការស្រាវជ្រាវរបស់យើងខ្ញុំ មួយចំនួនទៀតគឺ
យើងខ្ញុំមានការជួយឧបត្ថម្ភពីបណ្តាស្ថានទូត”។
មានចំងាយពីឆាកបង្ហាញសម្លៀកបំពាក់អាស៊ីអាគ្នេយ៍ជាង១០ម៉ែត្រ ជា
កន្លែងសម្រាប់លេងល្បែងប្រជាប្រិយអាស៊ីអាគ្នេយ៍។ នៅទីនេះ គណៈចាត់ តាំង
បានរៀបចំល្បែង O an quan របស់វៀតណាមនិងម៉ាឡេស៊ី ល្បែង ទាញព្រ័ត្ររបស់
ថៃ វៀតណាម ឬល្បែងចាប់កូនខ្លែងរបស់កម្ពុជាជាដើម។ លើសពីនេះទៅទៀត
នៅមានកន្លែងលេងល្បែងមួយចំនួនទៀត ដូចជា ការចែករំលែករបស់មិត្ត Mohd
QaShairi និស្សិតម៉ាឡេស៊ីដែលកំពុងសិក្សានៅ វិទ្យាស្ថានយោធា៖
ខ្ញុំមានក្តីសោមនស្សរីករាយនៅពេលដែលមានឱកាសឧទ្ទេសនាមនូវ ល្បែង
O an quan របស់ប្រទេសខ្លួនទៅដល់មិត្តវៀតណាម។ តុលេងគឺត្រូវបាន ធ្វើពីឈើ
និងប្រដាប់លេងគឺគ្រាប់ឃ្លី។រីល្បែង O an quan របស់វៀតណាម វិញ តុលេងធ្វើពី
ក្រដាសនិងប្រដាប់លេងគឺថ្មគ្រួស។
ម៉ោង៦និង៣០នាទី ប្រដាប់បំពងសំឡេងប្រកាសថា សារមន្ទីដល់ម៉ោងបិទ
ទ្វារ។ មិត្តក្មេងតូចៗកំពុងពេញទៅដោយញើសប៉ុន្តែនៅតែចង់លេងថែមទៀត។
នៅពេលដែលបានសួរនាំ ក្មេងតូចទាំងអស់គ្នាសុទ្ធតែមានបំណងថានឹងត្រឡប់
មកលេងល្បែងប្រជាប្រិយនេះម្តងទៀត។ នោះក៏ជាកម្មវិធីត្រូវបានចាត់ទុកថា
ជោគជ័យ នៅពេលដែលនាំមកនូវល្បែងប្រជាប្រិយរបស់បណ្តាប្រទេសអាស៊ី
អាគ្នេយ៍ទៅដល់កុមារវៀតណាម៕