(VOV)_ការតាំងពិព័រណ៌៖អាស៊ាន-អត្តសញ្ញាណវប្បធម៌ បានប្រព្រឹត្តទៅចាប់ពី
ថ្ងៃទី៣ដល់ថ្ងៃទី១៧សីហា នៅទីក្រុងហាណូយ។ ក្នុងក្របខ័ណ្ឌការតាំងពិព័រណ៌នេះ ភ្ញៀវ
ទស្សនានឹងមានឱកាសគយគន់រូបភាពស្អាតអស្ចារ្យនានាស្ដីអំពីមណ្ឌលរម្មណីដ្ឋាន
ទេសចរណ៍របស់ប្រទេសអាស៊ាន ពិធីបុណ្យវប្បធម៌ពោពេញទៅដោយពណ៌ចម្រុះ និង
ស្វែងយល់អំពីសិល្បះគូគំនូរ Batik ប្រពៃណីរបស់ប្រទេសម៉ាឡេស៊ី។
|
ការតាំងពិព័រណ៌៖អាស៊ាន-អត្តសញ្ញាណវប្បធម៌ |
បន្ទប់តាំងបង្ហាញនៅជាន់ទីមួយ របស់អគារសារមន្ទីរនារីវៀតណាម មានផ្ទៃដី
៨០ម៉ែត្រក្រឡា បានក្លាយទៅជាមណ្ឌលតាំងបង្ហាញវប្បធម៌របស់ប្រទេសអាស៊ាននា
នា។ ចូលក្នុងបន្ទប់នេះ ចំណុចដើមដំបូងដែលទាក់ទាញភ្ញៀវទស្សនា នោះគឺស្តង់សិល្បះ
គូគំនូរ Batik ។ បណ្ដាប្រអប់ពណ៌បៃតង់ ក្រហម លឿងនិងស្វាយ ត្រូវបានរៀបចំតាម
លំដាប់ នៅលើតុធំមួយ។ នៅក្បែរនោះគឺមិត្ត Nguyen Hoang Anh និស្សិតឆ្នាំទីមួយ នៃ
មហាវិទ្យាល័យឧស្សាហកម្ម ដែលកំពុងខំប្រឹងប្រែងស្វែងយល់អំពីសិល្បះថ្មីនេះ។ មិត្ត
Nguyen Hoang Anh បានអោយដឹងថា៖
“ នេះគឺជាលើកដំបូង ដែលខ្ញុំបានគូនៅលើក្រណាត់ Batik។ តាមខ្ញុំ ការលំបាក
នៅទីនេះគឺការរួមផ្សុំពណ៌ផ្ទាល់នៅលើក្រណាត់។ នៅពេលប្រើប៉ិចលាបពណ៌ ត្រូវធ្វើ
យ៉ាងមែចអោយវាមិនជាន់ទៅលើពណ៌ផ្សេងៗទៀត។”
អ្នកណែនាំគូគំនូរ Batik សំរាប់មិត្តទស្សនា គឺលោកស្រី Kartini ilias សិល្បករគូគំ
នូនៅលើក្រណាត់នៅម៉ាឡេស៊ី បានអោយដឹងថា៖
“ សិល្បះគូគំនូ Batik នៅប្រទេសយើងខ្ញុំបានមានតាំងពីជាង៣០០ឆ្នាំមុននេះ
ហើយ និងបានប្រើប្រាស់ជាច្រើនក្នុងជីវភាពរស់នៅ។ សំលៀកបំពាក់នៅម៉ាឡេស៊ី
សុទ្ធតែបានដេរពីក្រណាត់ Batik។ ”
|
ការតាំងពិព័រណ៌៖អាស៊ាន-អត្តសញ្ញាណវប្បធម៌ |
បន្ទាប់ពីស្តង់របស់សិល្បករគំនូ Batik ម៉ាឡេស៊ី គឺបរិយាកាសតាំងបង្ហាញរបស់
ប្រទេសអាស៊ានទាំង១០។ នៅលើបណ្ដា Poster នោះគឺមណ្ឌលរម្មណីដ្ឋានទេសចរណ៍របស់
ប្រទេសនិមួយៗ ដូចជា៖ Marina របស់សិង្ហបុរី អង្គវត្ត អង្គធំរបស់កម្ពុជា ឬរបាំអប្សរា
របស់កម្ពុជា…ជាដើម។នៅក្បែក Poster របស់ប្រទេសនិមួយៗ នេះគឺសំលៀកបំពាក់
ប្រពៃណី។ ភ្ញៀវទស្សនាបានគយគន់អាវផាយប្រពៃណីរបស់វៀតណាម សំលៀកបំពាក់
Phasin ពណ៌ចម្រុះរបស់ថៃ ឬ Nyonya Kebaya របស់សិង្ហបុរី។ មិត្ត Hoeung Sophany
និស្សិតកម្ពុជា និង Le Viet Anh ភ្ញៀវទស្សនាបានអោយដឹងថា៖
“ មកចូលរួមការតាំងពិព័រណ៌លើកនេះ ប្អូនឃើញថាប្រទេសនិមួយៗសុទ្ធតែមាន
ចំណុចពិសេសដោយឡែករបស់ខ្លួន។ ឧទាហរណ៍៖កម្ពុជាមានរបាំអប្សរា ឡាវនិងថៃក៏
មានរបាំប្រពៃណីរបស់ប្រទេសគេដែរ។ ”
“ ចំណុចមួយដែលខ្ញុំចូលចិត្តជាងគេនៅការតាំងពិព័រណ៌នេះគឺខ្ញុំបានឃើញ
ផ្ទាល់សម្លៀកបំពាក់ប្រពៃណីរបស់ប្រទេសអាស៊ានទាំងឡាយ។ ពិសេស សំលៀកបំពាក់
សំរាប់នារីមានពណ៌ចម្រុះ និងដេរម៉ត់ចត់។”
តាមគណៈចាត់តាំង ចាប់ពីថ្ងៃបើកតាំងពិព័រណ៌មក ក្នុងមួយថ្ងៃមានមនុស្ស
រាប់រយនាក់បានចូលរួម។ ប្រសិនបើលោកអ្នកនាងកំពុងរស់នៅនិងធ្វើការនៅទី
ក្រុងហាណូយ ឬមានផែនការមកទស្សនាហាណូយ ក្នុងឱកាសនេះ សូមអស់លោក
អ្នកនាងអញ្ជើញមកទស្សនាការតាំងពិព័រណ៌៖អាស៊ាន-អត្តសញ្ញាណវប្បធម៌។ ការ
តាំងពិពណ៌នេះនឹងអូសបន្លាយដល់ថ្ងៃទី១៧សីហាឆ្នាំ២០១៦៕