(VOV)_ការប្រឡង”ស្វែងយល់អំពីវប្បធម៌ឡាវ” លើកទីមួយដោយក្លិបវប្បធម៌ឡាវ បណ្ឌិតសភាការ ទូតរៀបចំឡើង បានប្រព្រឹត្តទៅនាដើមខែមេសាកន្លងទៅ។ នេះជាទីកន្លែងលេងកំសាន្តថ្មី សំរាប់និស្សិតវៀតណាមនិងឡាវ ដែលកំពុងសិក្សានៅទីក្រុងហាណូយ។ នៅទីនេះ បណ្ដានិស្សិតមានឱកាសបានជួបប្រាស្រ័យសិក្សារៀនសូត្រ និងស្វែងយល់អំពីរបាំ ទំនៀមទំលាប់ប្រពៃណីរបស់ប្រទេសឡាវ រួមចំណែកបង្កើនការយល់ដឹងគ្នាទៅវិញទំមក និងចំណងសាមគ្គីភាពរវាងជំនាន់វ័យក្មេងនៃប្រទេសទាំង ពីរ។
|
ការប្រឡង”ស្វែងយល់អំពីវប្បធម៌ឡាវ”-ស្ពានតភ្ជាប់និស្សិតវៀតណាមនិងឡាវ |
“ ចំពោះជនវៀតណាម ពិធីចងអំបោះនៅជាពិធីថ្មីថ្មោងក្តី ប៉ុន្តែចំពោះប្រជាជនឡាវ ពិធីនេះដើរតួនាទីដ៏សែនសំខាន់។ ស្ដីអំពីពិធីបុណ្យ Bunpimay របស់ឡាវ គឺត្រូវស្ដីអំពីពិធីចងអំបោះនេះ។ នេះជាពិធីពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ និងមានអត្ថន័យជាច្រើនចំពោះប្រជាជនឡាវ”
សាលប្រជុំបណ្ឌិតសភាការទូត ដោយមានផ្ទៃដីជាង៥០០ម៉ែត្រក្រឡា និស្សិតរបស់បណ្ឌិតសភាការទូតនិងមហាវិទ្យាល័យផ្សេងៗទៀតនៅទីក្រុងហាណូយ បានមកចូលរួមជាច្រើនកុះករ។ នៅលើឆាកសម្ដែងមានក្រុមចំនួន៥ដែលចូលរួមវគ្គផ្តាច់ព្រ័ត្រប្រកួតយ៉ាងផុលផុស ក្នុងការប្រឡង” ស្វែងយល់អំពីវប្បធម៌ឡាវ”។ Nguyen Minh Thuy និស្សិតឆ្នាំទីបី បណ្ឌិតសភាការទូត ជាសមាជិកាក្រុម Royal ក្នុងសំលៀកបំពាក់ពណ៌លឿងប្រពៃណីឡាវ កំពុងចងអំបោះអោយសមាជិកផ្សេងៗក្នុងក្រុម។ បណ្ដាមិត្តកំពុងរៀបចំពិធីចងអំបោះរបស់ឡាវ (ដូចជាក្នុងបុណ្យចូលឆ្នាំថ្មីរបស់កម្ពុជា idu Fitri របស់ឥណ្ឌូនេស៊ី)។ដើម្បីចូលរួមរាត្រីប្រឡងនេះ Nguyen Minh Thuy រួមជាមួយមិត្តភក្តិ បានចំណាយពេលវេលាជាងមួយខែដើម្បីត្រៀមរៀបចំសំលៀកបំពាក់ និងស្វែងរកឯកសារ សំរាប់ការប្រឡងលើកនេះ។ កញ្ញា Nguyen Minh Thuy ប្រធានក្រុម Royal បានអោយដឹងថា៖
“ ដើម្បីស្វែងរកបានឯកសារសំរាប់ការប្រឡងផ្តាច់ព្រ័ត្រនេះ យើងខ្ញុំបានស្វែងយល់តាមអ៊ីនធឺណែត សៀវភៅ កាសែត និងពីបងប្អូនឡាវ។ បងប្រុស និងបងស្រី បានបំពេញបន្ថែមព័ត៌មានអោយយើងខ្ញុំ។ នេះមិនគ្រាន់តែជាជោគជ័យរបស់យើងខ្ញុំប៉ុណ្ណោះទេ ថែមទាំង របស់បងប្រុសនិងបងស្រីឡាវ ទៀតផង។”
ឈុតសម្ដែងបានបង្កើតចំណាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសគឺបណ្ដានិស្សិតឡាវ។
“ ពិធីចងអំបោះនេះ បានធ្វើអោយខ្ញុំនឹកឪពុក ម្តាយ គ្រួសារនិងមិត្តភក្តិ ប្រទេសឡាវណាស់។”
“ យើងខ្ញុំទើបនឹងបានចូលរួមពិធីចងអំបោះក្នុងឱកាសខួបកំណើត។ខ្ញុំសប្បាយរីករាយណាស់ ប៉ុន្តែ ក៏នឹកផ្ទះណាស់។”
នៅលើឆាកសម្ដែងមានពានរាប់សិបដែលបានធ្វើពីក្រដាសពណ៌ត្នោត មានខ្នាតទាំងតូចនិងធំ។ គ្រប់ដណ្ដប់ដោយពន្លឺបៃតងស្រអាប់ ការសម្ដែងរបស់ក្រុមLGT បានចាប់ផ្តើម៖
“ វាលក្រឡថ្មជាមណ្ឌលពោពេញទៅដោយអាថ៍កំបាំង ដែលមានវត្តមានរាប់ពាន់ឆ្នាំហើយ។ វាលក្រឡថ្មនេះជារមណីដ្ឋានល្បីឈ្មោះមួយរបស់ប្រទេសឡាវ។ ទីនេះមានពាងរាប់ពាន់នៅ Xieng Khouang ជាខេត្តជាប់នឹងខេត្ត Nghe An ភាកកណ្ដាលវៀតណាម។”
មិត្ត Nguyen Thanh Nam ជាសមាជិកមួយរូបក្នុងចំណោមសមាជិកចំនួន៣ នៃក្រុម LGT បានអត្ថាធិប្បាយអំពីមូលហេតុដែលបានជ្រើសរើសប្រធានបទនេះ៖
“យើងខ្ញុំបានជ្រើសរើសប្រធានបទនេះ ពីព្រោះ វាលស្រែពាងនេះបានតភ្ជាប់ជាមួយទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាមនិងថៃ។ ទីនេះជាសក្ខីភាពអោយការតស៊ូនានា ដែលកងទ័ពវៀតណាមបានប្រកៀកស្មាជាមួយប្រជាជនឡាវប្រឆាំងចក្រពត្តអាមេរិក។ តាមរយៈឈុតសម្ដែង នេះ យើងខ្ញុំចង់ផ្ញើសារមួយដល់មិត្តវ័យក្មេងនៃប្រទេសទាំងពីរថា៖ ត្រូវគោរពតំលៃប្រវត្តិ សាស្ត្រ ដែលជំនាន់ជីដូនជីតាបន្សល់ទុក ខំប្រឹងប្រែងស្វែងយល់ ដើម្បីផ្សព្វផ្សាយរូបភាពនៃប្រទេសទាំងពីរ ទៅកាន់មិត្តភក្តិអន្តរជាតិ។”
រួមជាមួយបណ្ដាការប្រឡង ជាឈុតសម្ដែងសិល្បះ បង្ហាញសំលៀកបំពាក់របស់ជនជាតិឡាវមួយចំនួន ដោយនិស្សិតឡាវនិងវៀតណាមសម្ដែង។ បណ្ឌិតវប្បធម៌ លោក Phadon Insaveng ជាសមាជិកមួយរូប ក្នុងចំណោមគណៈមេប្រយោគបានអោយដឹងថា៖
“ ការប្រឡងនេះដើរតួនាទីដ៏សែនសំខាន់។ បណ្ដាបទវោហាសាសន៍ក្នុងការប្រឡងនេះបានរួមចំណែកផ្សព្វផ្សាយវប្បធម៌ទំនៀមទំលាប មនុស្ស និងទឹកដីឡាវទៅកាន់មិត្តភក្តិវៀតណាមនិយាយដោយឡែក និងអន្តរជាតិនិយាយរួម។ តាមរយៈការប្រឡងនេះក៏បានបង្ហាញនូវការយកចិត្តទុកដាក់របស់មជ្ឈដ្ឋានមិត្តវ័យក្មេងចំពោះការអភិរក្សវប្បធម៌ប្រពៃណី។ នេះក៏ជាសកម្មភាពជាក់ស្ដែងដើម្បីអបអរសាទរបុណ្យ Bunbimay (បុណ្យចូលឆ្នាំថ្មីរបស់ឡាវ) ៥៥ឆ្នាំទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និង៤០ឆ្នាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិត្តភាព និងកិច្ចសហប្រតិបត្តិការឡាវ-វៀតណាម។”
ម៉ោង៩យប់ ក្រោយរយៈពេលជាង២ម៉ោង ការប្រឡង” មិត្តយល់អ្វីអំពីវប្បធម៌ឡាវ”បានបិទបញ្ចប់។ ក្រុម Royal ដណ្ដើមបានរង្វាន់លេខមួយ ដោយមានឈុតសម្ដែង”ចងអំបោះ”។ ទទួលបាច់ផ្កាដោយស្នាមញញឹម ចាប់ដៃបង្ហាញនូវស្មារតីសាមគ្គីភាព និងការរង់ចាំអំពីការប្រឡង”ស្វែងយល់អំពីវប្បធម៌ឡាវ”បន្តទៀត៕