ការប្រឡង "Aku dan Indonesia" - ឱកាសបានបង្ហាញពីសេចក្តីស្រឡាញ់ចំពោះឥណ្ឌូនេស៊ី
(VOVWORLD) - ដោយមានបំណងថា ប្រជាជនវៀតណាមជាច្រើននាក់មានការយល់ដឹងបន្ថែមអំពីមនុស្ស វប្បធម៌និងប្រទេសឥណ្ឌូនេស៊ី ហើយភាសាឥណ្ឌូនេស៊ីកាន់តែមានប្រជាប្រិយភាពនៅវៀតណាមនាពេលអនាគតនោះ នាដើមខែតុលាកន្លងទៅស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងហាណូយបានបំផុសការប្រឡងច្នៃប្រឌិតបង្កើតវីដេអូ"Aku dan Indonesia" (ខ្ញុំនិងឥណ្ឌូនេស៊ី) សម្រាប់ជនវៀតណាមនិយាយភាសាឥណ្ឌូណេស៊ី។
ពិធីប្រគល់ពានរង្វាន់បានប្រព្រឹត្តិទៅក្នុងរាត្រី Gala“ រាត្រីនៃចំណងមិត្តភាពឥណ្ឌូនេស៊ី - វៀតណាម”កាលពីថ្ងៃទី ១៦ ខែវិច្ឆិកានៅរោងមហោស្រពធំទីក្រុងហាណូយ។ |
នេះជាសកម្មភាពមួយឆ្ពោះទៅសកម្មភាពរំលឹកខួប ៦៥ ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងទ្វេភាគីវៀតណាម - ឥណ្ឌូណេស៊ី (៣០ ធ្នូ ១៩៤៥ - ៣០ ធ្នូ ២០២០) ។ ពិធីប្រគល់ពានរង្វាន់បានប្រព្រឹត្តិទៅក្នុងរាត្រី Gala“ រាត្រីនៃចំណងមិត្តភាពឥណ្ឌូនេស៊ី - វៀតណាម”កាលពីថ្ងៃទី ១៦ ខែវិច្ឆិកានៅរោងមហោស្រពធំទីក្រុងហាណូយ។
ក្រោយរយៈពេលជិត ១ ខែបានធ្វើការបំផុសមក ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ២៤ ខែតុលា គណមេប្រយោគទទួលបានអត្ថបទប្រឡងចំនួន ២២ របស់បេក្ខជននៅទូទាំងប្រទេសវៀតណាម និងនិស្សិតវៀតណាម ដែលកំពុងរស់នៅ និងសិក្សារៀនសូត្រនៅឥណ្ឌូនេស៊ី។ តាមរយៈខ្សែវីដេអូ ២ នាទីនោះ បេក្ខជន បេក្ខនារីបានចែករំលែកអំពីបទពិសោធន៍ជាក់ស្ដែងរបស់ខ្លួនៅឥណ្ឌូនេស៊ី និងអំពីសេចក្ដីស្រឡាញ់របស់ពួកគេសម្រាប់វប្បធម៌ និងមនុស្សឥណ្ឌូនេស៊ី។
“ គំនិតចម្បងរបស់ប្អូន គឺដំណាលអំពីអនុស្សាវរីយ៍ដ៏ល្អប្រសើរ នៅពេលប្អូនបានសិក្សានៅឥណ្ឌូនេស៊ី។ ក្រោយរយៈពេល ១ ឆ្នាំ ទទួលបានអាហារូបករណ៍Darmasiswaមក ប្អូនមានបំណងចង់ចូលរួមក្នុងការប្រឡងនេះ។ ប្អូនសង្ឃឹមថាមនុស្សគ្រប់គ្នាអាចយល់ដឹងយ៉ាងច្បាស់លាស់អំពីប្រទេសឥណ្ឌូនេស៊ី។ ឃើញទាំងអស់គ្នាបានឃើញថាឥណ្ឌូនេស៊ីក៏ផ្តល់ឱ្យខ្ញុំនិងនិស្សិតបរទេសដទៃទៀតនូវខ្សែភាពយន្តដ៏ស្រស់ស្អាតក្នុងជីវិត ដោយមិនចាំបាច់ទៅបន្តការសិក្សានៅអឺរ៉ុបឬអាមេរិកឡើយ ”។
“ក្នុងខ្សែវីដេអូនេះ ប្អូនបានចែករំលែកបទពិសោធន៍របស់ខ្លួន នៅពេលសិក្សានៅឥណ្ឌូនេស៊ី ដូចជា អ្វីដែលប្អូនបានដឹងអំពីប្រទេសនេះអ្វីដែលធ្វើឲ្យប្អូនចងចាំបំផុតអំពីឥណ្ឌូណេស៊ីហើយនៅចុងបញ្ចប់នៃខ្សែវីដេអូនេះ ប្អូនបានច្រៀងបទចម្រៀងក្រោមចំណងជើងថា Tanah Air ដែលជាបទចំរៀង ដើមដំបូងរបស់ឥណ្ឌូនេស៊ីដែលប្អូនបានស្ដាប់។ សម្រាប់ប្អូន ឥណ្ឌូណេស៊ីគឺជាប្រទេសកំណើតទី ២ របស់ខ្លួន” ។
ខាងលើនេះគឺជាការចែករំលែករបស់ប្អូន Phạm Yến Oanh (ម្ចាស់ជ័យលាភីជើងឯក) និងប្អូន Đinh Thị Thái Linh(ម្ចាស់ជ័យលាភីលេខ ២) អំពីមូលហេតុ និងសារ ដែលខ្លួនមានបំណងចង់ផ្ដាំផ្ញើក្នុងខ្សែរវីដេអូចូលរួមការប្រឡងនេះ។
ប្អូន Pham Yen Oanh (ដំបូងពីឆ្វេង) នៅមហោស្រពវប្បធម៌ នៅសាលាវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ |
ម្ចាស់ជ័យលាភីជើងឯក Phạm Yến Oanhទទួលបានចំណាប់អារម្មណ៍ជាច្រើន ពោលគឺមិនត្រឹមតែដោយសារប្អូនចេះនិយាយភាសា ឥណ្ឌូនេស៊ីយ៉ាងស្ទាត់ជំនាញប៉ុណ្ណោះទេថែមទាំងអំពីការដំណាលរឿងរ៉ាវរបស់ខ្លួនទៀតផង។ នោះគឺជារឿងរ៉ាវរបស់យុវនារីម្នាក់ ដែលបានសិក្សារយៈពេល ១ ឆ្នាំនៅប្រទេសឥណ្ឌូនេស៊ី។ នៅពេលវិលត្រឡប់មកវៀតណាមវិញនាងបានរកឃើញភោជនីយដ្ឋានមួយដោយចៃដន្យដែលមានរសជាតិឥណ្ឌូនេស៊ី។ មុខម្ហូប “mie goreng” (មីឆា) ឬ “nasi goreng”(បាយឆា)បាននាំនាងវិលត្រលប់ទៅរកអនុស្សាវរីយ៍កាលពី ៣ ឆ្នាំមុន។ រូបភាពប្រកបដោយភាពស្និទ្ធស្នាលនៃចំណងមិត្តភាព អំពីដំណើរទស្សនា និងមុខម្ហូបឥណ្ឌូនេស៊ីនៅតែបន្តត្រូវបានរំលឹកឡើងវិញ។ ចុងក្រោយគឺជាការថ្លែងអំណរគុណរបស់នាងចំពោះកម្មវិធីអាហារូបករណ៍ Darmasiswa របស់រដ្ឋាភិបាលឥណ្ឌូនេស៊ីហើយនាងសង្ឃឹមថា ទំនាក់ទំនងមិត្តភាពវៀតណាម - ឥណ្ឌូនេស៊ីកាន់តែស្អិតរមួត ហើយប្រទេសទាំងពីរបានរួមគ្នាជំនះពុះពារលើដំណាក់កាលដ៏លំបាកដែលបណ្ដាលមកពីជំងឺរាតត្បាតកូវីដ ១៩។
ទោះជាបេក្ខជន បេក្ខនារីមានគំនិតធ្វើវីដេអូ និងសមត្ថភាពនិយាយភាសាឥណ្ឌូណេស៊ីខុសពីគ្នាក៏ដោយ ប៉ុន្តែប្រការដ៏សំខាន់ជាងនេះ គឺជាសេចក្ដីស្រឡាញ់ចំពោះឥណ្ឌូណេស៊ី ហើយជាកម្លាំងកាយចិត្តរបស់មិត្តដើម្បីបង្កើតវីដេអូប្រឡងរបស់ខ្លួន។ វាយតម្លៃអំពីគុណភានៃអត្ថបទប្រឡងនោះ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមលោក Ibnu Hadi បានមានប្រសាសន៍ថា៖ “ ជាទូទៅសមត្ថភាពនិយាយភាសាឥណ្ឌូនេស៊ីរបស់បេក្ខជន បេក្ខនារីគឺល្អបង្គួរ ប៉ុន្តែគុណភាពនៃវីដេអូគឺធម្មតាព្រោះថាបេក្ខជនភាគច្រើនបានប្រើប្រាស់ស្មាតហ្វូន ដើម្បីថត វីដេអូ។ ទោះយ៉ាងណាក៏ដោយខ្ញុំបានទទួលស្គាល់សុឆន្ទៈនិងកម្លាំងចលកររបស់មិត្តនៅពេលបង្ហាញអត្ថបទប្រឡង។ ខ្ញុំពិតជាមានចំណាប់អារម្មណ៍ចំពោះអត្ថបទប្រឡងទាំង ៣ ដែលឈ្នះពានរង្វាន់។ នេះគឺជាកម្លាំងកាយចិត្ត ការចែករំលែកដ៏ស្មោះត្រង់ រូមទាំងស្លាយរូបថតដ៏រស់រវើកអំពីវីវភាពរស់នៅរបស់មិត្តនៅឥណ្ឌូនេស៊ី។ យើងមានបំណងរក្សាការប្រឡងនេះនៅឆ្នាំក្រោយៗ ហើយសង្ឃឹមថានឹងទាក់ទាញបានការចូលរួមកាន់តែច្រើនរបស់បេកជនផងដែរ” ។
បណ្ដាសកម្មភាពដូចជាការប្រឡង “Aku dan Indonesia”មិនត្រឹមតែជាឱកាសសម្រាប់ប្អូនៗបានបង្ហាញក្តីស្រឡាញ់របស់ខ្លួនចំពោះឥណ្ឌូណេស៊ីប៉ុណ្ណោះទេ ថែមទាំងជាបុព្វបទ និងជាកម្លាំងចលករជួយប្អូនៗមានជំនឿទុកចិត្តប្រែក្លាយក្ដី សុបិនរបស់ខ្លួនទៅជាការពិតជាក់ស្ដែងផងដែរ៕