(VOV)_តាមរបាយការណ៍របស់ក្រសួងការងារសិង្ហបុរីដែលទើបនឹងបានប្រកាស
នាពេលថ្មីៗនេះ បានសរអោយឃើញថា៖បរិមាណការងារធ្វើថ្មីនិងចំណូលក្នុងឆ្នាំ កន្លង ទៅត្រូវបានកើនឡើងជាច្រើន។ ប៉ុន្តែ បណ្ដាអ្នកជំនាញការក៏បានព្រមានអំពី បណ្ដា ការសាកល្បងថ្មីៗចំពោះពលករនៅសិង្ហបុរី ក្នុងពេលដែលក្រុមហ៊ុនជាច្រើន អនុវត្ត ការរៀបចំរចនាសម្ព័ន្ធផលិតកម្ម អាជីវកម្មឡើងវិញក្នុងឆ្នាំ២០១៤នេះដែរ។
|
ការផ្ទេរប្តូររចនាសម្ព័ន្ធក្នុងប្រភពកម្លាំងពលករនិងខឿនសេដ្ឋកិច្ចសិង្ហបុរី(TTXVN) |
ក្នុងឆ្នាំ ២០១៣កន្លងទៅ សិង្ហបុរីបានបង្កើតការងារធ្វើថ្មីចំនួន ១៣៥ ០០០។ ដោយសារគោលនយោបាយរឹតបន្តឹងចំពោះពលករបរទេសនោះ បរិមាណការងារ ធ្វើសំរាប់ពលករសិង្ហបុរីត្រូវបានកើនឡើងជាង៣៩%។ តាមតួរលេខស្ថិតិថា បរិមាណ
ការងារធ្វើថ្មីក្នុងត្រីមាសទី៤ ច្រើនជាងក្នុងត្រីមាសទី៣។ ប៉ុន្តែ សាស្ត្រាចារ្យរង Shandre
M.Thangavelu នៅមហាវិទ្យាល័យជាតិសិង្ហបុរី បានព្រមានថា៖
“ ក្នុងត្រីមាសទី៤នេះ បានមានការងារធ្វើថ្មីចំនួន៣៩ ០០០។ ប៉ុន្តែសន្ទស្សន៍
ផលិតផល ក្នុងប្រទេសសរុបបានថយចុះ។ ប្រការនេះសរអោយឃើញថា៖ទិន្នផល ផលិតកម្មក្នុងត្រីមាសទី៤នេះបានថយចុះ បើប្រៀបនឹងត្រីមាសទី៣។ ដូច្នេះការបង្កើន ទិន្នផលផលិតកម្មត្រូវយកចិត្តទុកដាក់ថែមទៀតនាពេលខាងមុខនេះ។”
តាមបណ្ដាអ្នកជំនាញការសេដ្ឋកិច្ចថា៖ដើម្បីបង្កើនបរិមាណផលិតកម្ម រដ្ឋាភិបាល
សិង្ហបុរី ត្រូវយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍របស់អង្គភាពអាជីវកម្មទ្រង់ទ្រាយ មធ្យម
និងតូច ក៏ដូចជាការផ្លាស់ប្តូររចនាសម្ព័ន្ធផលិតកម្ម អាជីវកម្ម។ បរិមាណការងារធ្វើថ្មីចំ
នួន៦០%ត្រូវបានបង្កើតឡើងពីអង្គភាពអាជីវកម្មតូចនិងមធ្យម។ ដូច្នេះ ការបង្កើនទិន្ន
ផល នៅអង្គភាពអាជីវកម្មនេះនឹងរួមចំណែកសំខាន់ក្នុងការបង្កើនទិន្នផលនៃខឿន
សេដ្ឋកិច្ចទាំងមូល។ ម្យ៉ាងវិញទៀត បណ្ដាការងារថ្មីនេះបានប្រមូលផ្តុំក្នុងវិស័យសេវាកម្ម ក្នុងពេលនោះពលករក្នុងវិស័យផលិតកម្មត្រូវបាត់បង់អាជីពច្រើនបំផុត។ នេះគឺជាសញ្ញានៃការផ្ទេរប្តូររចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច។ លោក David Ang នាយកទ ទួលបន្ទុកការអភិវឌ្ឍន៍ អាជីវកម្ម រៀបចំប្រភពធនធានមនុស្សសិង្ហបុរី បានចាត់ទុកថា៖
“ បណ្ដាវិស័យដូចជា៖ហិរញ្ញវត្ថុ គណនេយ្យ ធនាគារ អប់រំ សេវាកម្មឯកទេស មានតម្រូវការច្រើន អំពីបរិមាណពលករ។ ផ្នែកសណ្ឋានគារក៏ត្រូវការពលករជាច្រើន
ផងដែរ។”
វិស័យ១ក្នុងចំណោមវិស័យដែលកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៅសិង្ហបុរី ក្នុង
រយៈពេល២ ឆ្នាំកន្លងទៅ នេះគឺសេវាកម្មថែទាំសុខភាពនៅផ្ទះ ដោយមានកំណើន
កើនជាង៣ដង។ តាមក្រសួងសុខាភិបាលសិង្ហបុរីថា៖ សេវាកម្មថែទាំសុខភាព នៅផ្ទះនឹងដើរតួនាទីដ៏សែនសំខាន់ ដើម្បីបំរើជនចាស់ជរាចំនួនជាង១ម៉ឹននាក់ នាឆ្នាំ
២០២០។ លោកស្រី Sze Yunn ឧបការីនីរបស់អគ្គនាយកអង្គការថែទាំជនចាស់ជរា
NTUC បានអោយដឹងថា៖
“ យើងខ្ញុំឃើញថា៖តម្រូវការអំពីសេវាកម្មសង្គមកិច្ចត្រូវបានកើនឡើងយ៉ាង ខ្លាំងក្លា ពីមួយថ្ងៃទៅមួយថ្ងៃ។ ពីខែមិថុនាឆ្នាំ២០១៣មក យើងខ្ញុំបានបើកសេវាកម្ម
ថែទាំបំប៉ន់បីបាច់ ព្យាបាលសុខាភិបាលនៅផ្ទះ និងកំពុងឆ្ពោះទៅសេវាកម្មគ្រប់គ្រាន់
១។ បណ្ដាជនចាស់ជរានឹងបានថែទាំទាំងស្រុង។”
បណ្ដាការផ្លាស់ប្តូរក្នុងរចនាសម្ព័ន្ធពលករសិង្ហបុរី បានសរអោយឃើញថា៖ខឿនសេដ្ឋកិច្ចសិង្ហបុរីកំពុងមានការផ្លាស់ប្តូរថ្មី។ ផ្នែកសេវាកម្មត្រូវបានបើកទូ លាយ ដោយឥតឈប់ឈរ សំដៅបំពេញតម្រូវការដែលកាន់តែកើនឡើងពីមួយថ្ងៃទៅមួយ
ថ្ងៃរបស់ប្រជាជនក្នុងប្រទេស ក៏ដូចជាភ្ញៀវទេសចរណ៍អន្តរជាតិបេលមកដល់ប្រ
ទេសនេះផងដែរ៕