ក្រុមនិស្សិតវៀតណាមនៅប្រទេសឡាវមិនវិលត្រឡប់មកស្រុកកំណើតវិញក្នុង រដូវកាលនៃជំងឺរាតត្បាត

(VOVWORLD) - ក្នុងបរិបទ ដែលមនុស្សរាប់ពាន់នាក់កំពុងប្រញាប់ប្រញាល់វិលត្រឡប់មកប្រទេសវិញនោះ និស្សិតវៀតណាមនៅឡាវភាគច្រើននៅតែស្ងប់ចិត្តស្នក់នៅប្រទេសសាមីវិញ។ 
ក្រុមនិស្សិតវៀតណាមនៅប្រទេសឡាវមិនវិលត្រឡប់មកស្រុកកំណើតវិញក្នុង  រដូវកាលនៃជំងឺរាតត្បាត - ảnh 1 សកម្មភាពរបស់ក្រុមនិស្សិតវៀតណាមនៅប្រទេសឡាវ

ឆ្លៀតក្នុងឱកាសវិស្សមកាលពីការសិក្សារៀនសូត្រ ក្រុមនិស្សិតបានខិតខំព្យាយាមរំលឹកមេរៀន លេងកីឡា និងហាត់ប្រាណ ចែកម៉ាស់ដោយឥតគិតថ្លៃជូនអ្នកធ្វើដំណើរតាមដងវិថី និងចូលរួមចំណែកដ៏តិចតូចរបស់ខ្លួនទៅក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងជំងឺរបស់រដ្ឋាភិ បាលឡាវ។

នាប៉ុន្មានថ្ងៃនេះ អន្តេវាសិកដ្ឋានរបស់និស្សិតវៀតណាមនៅសាកលវិទ្យាល័យជាតិឡាវ មិនសូវមាននិស្សិតចេញចូលឆ្លងក្លោងទ្វារតូច ក្រោមការឃ្លាំមើលរបស់សន្តិខុសឡើយ។ ចាប់តាំងពីពេលបានសម្រាកពីការសិក្សារៀនសូត្រ ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ COVID-19 មក និស្សិតវៀតណាមបាន ស្នាក់នៅក្នុងបន្ទប់ជាប្រចាំ។ ដើម្បីឆ្លៀតពេលវេលា និស្សិតឆ្នាំត្រៀមបានខិតខំព្យាយាមសិក្សារៀនសូត្រភាសាឡាវ ចំណែកឯនិស្សិតដែលកំពុងសិក្សា បានរំលឹកមេរៀនដើម្បីត្រៀមរៀបចំសម្រាប់សម័យប្រឡងឆមាសទី ១។ ប្អូន Lang Trung Thanh សិក្ខាកាមថ្នាក់អនុបណ្ឌិតមួយរូបបានឲ្យដឹងថា៖

“មុនពេលបានសម្រាក ប្អូនទើបបញ្ចប់ឆមាសទី ១ ហើយទើបប្រឡងបានពី មុខវិជ្ជាតែប៉ុណ្ណោះ ពោលគឺនៅសល់ ២ មុខវិជ្ជាទៀត។ ដូច្នេះ ប្អូននៅតែបន្តសិក្សារៀនសូត្រឲ្យទាន់កម្មវិធីសិក្សារបស់សាលា។ លោកឪពុក និងអ្នកម្តាយក៏បានទូរស័ព្ទមកសួរសុក្ខទុកប្អូនផងដែរ។ ប្អូននៅតែមានអារម្មណ៍នឹងនរចិត្ត ព្រោះថា លោកគ្រូ អ្នកគ្រូ និងសិស្សច្បងទាំងវៀតណាម និងឡាវបានយកចិត្តទុកដាក់ និងជួយឧបត្ថម្ភប្អូនច្រើនណាស់“។ 

និស្សិតវៀតណាមជាច្រើននាក់ នៅសាកលវិទ្យាល័យជាតិឡាវបានសម្រេចចិត្តស្នាក់នៅប្រទេសឡាវដដែល បើទោះជាដឹងថានៅទីនេះ មានអ្នកឆ្លងជំងឺ COVID-19 ហើយក៏ដោយ។ ព្រោះថា និស្សិតទាំងនេះមិនចង់ប្រថុយឡើយ ខណៈដែលត្រូវប្រជ្រៀតគ្នាធ្វើដំណើរតាមឡានក្រុងទៅកាន់ច្រកទ្វារព្រំដែន ហើយត្រូវប្រឈមនឹងគ្រោះអាសន្នឆ្លងជំងឺ។ ប្អូន Trieu Thi Coi និស្សិតឆ្នាំទី ២ នៃដេប៉ាតឺម៉ង់ប្រវត្តិសាស្រ្តនៃសាកលវិទ្យាល័យជាតិឡាវបានសំណេះសំណាលថា៖

“ប្អូនដឹងថា ជំងឺរាតត្បាត COVID-19 ពិតជាកាចសាហាវណាស់។ ប៉ន្តែប្អូនគិតថា យើងស្នាក់នៅក្នុងបន្ទប់ដាច់ដោយឡែកពីគេ នឹងមានសុវត្ថិភាពជាង។ ទីពីរគឺ តំបន់ដាក់ឲ្យនៅដាច់ដោយឡែនមានមនុស្សច្រើនណាស់ ទើបប្អូនមិនមានបំណងចង់ទៅស្រុកវិញឡើយ ក៏ដូចជាមិនចង់រំខានដល់សមត្ថកិច្ច និងតំបន់នានានៅវៀតណាមឡើយ“។

ក្រុមនិស្សិតវៀតណាមនៅប្រទេសឡាវមិនវិលត្រឡប់មកស្រុកកំណើតវិញក្នុង  រដូវកាលនៃជំងឺរាតត្បាត - ảnh 2 សកម្មភាពរបស់ក្រុមនិស្សិតវៀតណាមនៅប្រទេសឡាវ

ក្នុងឱកាស ដែលនិស្សិតវៀតណាមបានស្នាក់នៅដាច់ដោយឡែកក្នុងសាលានោះ ក្រុមប្រធាននិស្សិតវៀតណាមបានរៀបចំសកម្មភាពជាច្រើនក្នុងបរិវេណអន្តេវាសិកដ្ឋាន ធ្វើការឃោសនាដល់និស្សិតគ្រប់រូប អនុវត្តន៍វិធានការបង្ការ ទប់ស្កាត់ជំងឺតាមការណែនាំរបស់ស្ថានទូតវៀតណាមប្រចាំនៅឡាវ និងសាលា កាត់បន្ថយការធ្វើដំណើរ ឆ្លៀតពេលវេលាដើម្បីរំលឹកមេរៀន ហាត់កីឡា លើកកម្ពស់សុខភាព។ ប្អូន Dang Tuan Quynh ប្រធានក្រុមនិស្សិតវៀតណាមនៅសាកលវិទ្យាល័យជាតិឡាវបានចែករំលែកថា៖

“ក្នុងយុទ្ធនាការបង្ការ និងប្រយុទ្ធប្រឆាំង COVID-19 ក្រៅពីការខិតខំប្រឹងប្រែងរបស់ខ្លួននោះ ប្រទេសឡាវទទួលបានជំនួយឧបត្ថម្ភអំពីសំភារៈ បរិក្ខាពេទ្យជាច្រើន ពីជប៉ុន វៀតណាម ចិន និងអង្គការអន្តរជាតិជាច្រើនទៀត។ ហេតុដូច្នេះហើយ ប្អូនមានជំនឿទុកចិត្តចំពោះសមត្ថភាពព្យាបាលជំងឺរបស់ផ្នែកសុខាភិបាលឡាវណាស់“។

និស្សិតវៀតណាមមួយចំនួនមិនត្រឹមតែបានគោរពបទបញ្ញត្តិស្ដីពីការបង្ការ ទប់ស្កាត់ជំងឺរបស់ផ្នែកសុខាភិបាលឡាវប៉ុណ្ណោះទេ ថែមទាំងបានសរសេរអត្ថបទឃោសនាអំពីការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត ហើយអំពាវនាវដល់សហគមន៍ចែកម៉ាស់ដោយឥតគិតថ្លៃជូនអ្នកធ្វើដំណើរតាមដងវិថីទៀតផង។ នៅទីកន្លែងចែកម៉ាស់នៅតាមវិថី Nongbone ប្អូន  Dinh Quang Vinh និស្សិតមួយរូប នៃក្រុមនិស្សិតវៀតណាម នៃដេប៉ាតឺម៉ង់អក្សរសាស្ត្រ បានឲ្យដឹងថា៖

“ចាប់ពីពេលនេះមក ប្អូននឹងបន្តអំពាវនាវដល់និស្សិតគ្រប់រូប ទិញម៉ាស់ដោយស្ម័គ្រចិត្ត ដើម្បីចែកជូនប្រជាជនឡាវ រួមដៃគ្នាប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19។ នាថ្ងៃដំបូង ប្អូនបានចែកមាស់ចំនួន ១ ៥០០សន្លឹកជូនអ្នកធ្វើដំណើរតាមដងវិថីហើយ។

ចេះនៅស្ងៀមនៅពេលមាតុភូមិត្រូវការ ចេះឆ្លៀតពេលវេលាដាក់ឲ្យនៅដាច់ដោយឡែកដើម្បីធ្វើការងាមានប្រយោជន៍សម្រាប់ខ្លួនឯង មិត្តភក្តិ និងសហគមន៍នោះ ក្រុមនិស្សិតវៀតណាមនៅសាកលវិទ្យាល័យជាតិឡាវកំពុងចូលរួមចំណែកដ៏តិចតូចជាមួយសហគមន៍ជនវៀតណាមនៅឡាវ ប្រកៀកស្មាជាមួយប្រជាជនឡាវ រដ្ឋាភិបាលនិងផ្នែកសុខាភិបាលឡាវ ដើម្បីអនុវត្តវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ ដែលត្រូវបានរដ្ឋាភិបាលនិងផ្នែកសុខាភិបាលឡាវណែនាំ រួមដៃគ្នាទប់ស្កាត់ការឆ្លងរាលដាល់នៃជំងឺរាតត្បាត COVID-19៕

ប្រតិកម្មទៅវិញ

ផ្សេងៗ