ផ្លាស់ប្តូរមតិ ចែករំលែកបទពិសោធន៍ជាក់ស្ដែងអំពីតួនាទីរបស់នារី ពិសេស គឺ
សមាជិកាសភា ក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិអំពីសមភាពភេទ បង្កើនការយល់ដឹង លើកកំពស់ថែមទៀត តួនាទីរបស់សមាជិកាសភា ជា គោលដៅរបស់ សិក្ខាសាលា អន្តរជាតិ៖ “ក្រុមសមាជិកាសភាជាមួយ យុទ្ធសាស្ត្រជាតិអំពីសមភាពភេទ “ ដែល
ប្រព្រឹត្ត ទៅនៅទីក្រុងសមុទ្រ Nha Trang – Khanh Hoa នាចុងខែកក្កដាកន្លងទៅនេះ។
|
បណ្ដាដំណាង ក្នុងសិក្ខាសាលាអន្តរជាតិ៖“ក្រុមសមាជិកាសភាជាមួយ យុទ្ធសាស្ត្រជាតិអំពីសមភាពភេទ “ ដែល ប្រព្រឹត្ត ទៅនៅទីក្រុងសមុទ្រ Nha Trang – Khanh Hoa(internet) |
សិក្ខាសាលាអន្តរជាតិ៖ “ក្រុមសមាជិកាសភាជាមួយយុទ្ធសាស្ត្រ ជាតិអំពី សមភាពភេទ “ ដោយគណះកម្មាធិការបណ្ដាបញ្ហាសង្គមរបស់រដ្ឋសភា ក្រុមសមា
ជិកាសភាវៀតណាម រួមសហការជាមួយ កម្មវិធី អភិវឌ្ឍន៍អង្គការ សហប្រជាជាតិ ប្រចាំនៅវៀតណាម រៀបចំឡើង។ សមាជិកាចំនួន ៨៤នាក់ មកពី ប្រទេសចំនួន ១០ដូចជា៖ ម៉ាឡេស៊ី កាណាដា កូរ៉េខាងត្បូង កម្ពុជា ឥណ្ឌូនេស៊ី ចិន ថៃ វៀតណាម…ជាដើម បានចូលរួមសិក្ខាសាលា។
នៅសិក្ខាសលាលើកនេះ សមាជិកាសភា នៃបណ្ដាប្រទេសបានផ្លាស់ប្តូរបទ
ពិសោធន៍ និងផ្តល់មតិអំពីការអនុវត្តយុទ្ធសាស្ត្រ សមភាពភេទរវាងបណ្ដាប្រទេស ។ លោកស្រី Bounong Boupha អនុប្រធាន គណះកម្មាធិការកិច្ចការបរទេសប្រធានក្រុម
សមាជិកាសភាឡាវ បានថ្លែងថា៖
“ខ្ញុំមានមោទនភាព ដោយមានចូលរួមសិក្ខាសាលា រវាងបណ្ដាប្រទេស អំពីយុទ្ធសាស្ត្រជាតិ ជាមួយសមាជិកាសភា ដើម្បីជំរុញសមភាពភេទ។ តាមនោះ បណ្ដា សមាជិកអាចអនុវត្តបណ្ដាចំណេះដឹង និងមេរៀន បទពិសោធន៍ ដើម្បីអនុវត្ត ជំរុញ
សមភាពភេទ នៅបណ្ដាប្រទេស។”
វៀតណាមជាប្រទេសមួយ ក្នុងចំណោមបណ្ដាប្រទេសដែលមានអាត្រាសមា
ជិកាសភាខ្ពស់ក្នុងតំបន់ និងលើពិភពលោក ស្មើនឹង ២៤% ។ គុណភាពសមាជិកាសភាវៀតណាម ក៏បានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ និងដើរតួនាទីសកម្ម ក្នុង
បណ្ដាគណះកម្មាធិការរបស់រដ្ឋសភា។ ស្ដីអំពី សភាពការណ៍ អនុវត្តសមភាពភេទ និងបណ្ដាការលំបាកសាកល្បង ក្នុងការងារសមភាពភេទ លោកស្រី Truong Thi Mai ប្រធានគណះកម្មាធិការអំពីបណ្ដាបញ្ហាសង្គមកិច្ច របសរដ្ឋសភាវៀតណាម ប្រធាន ក្រុមសមាជិកា រដ្ឋសភាវៀតណាម បានលើកមតិថា៖
“បញ្ហាមួយ ដែលបានដាក់ចេញនាបច្ចុប្បន្ន គឺ នៅមានរបងរារាំង ចំពោះនារីនា
ពេលចូល រួមនយោបាយ។ ពិសេសគឺ នៅប្រទេសមួយចំនួននៅទ្វីបអាស៊ី នៅមាន កំហិតក្នុងការយល់ដឹងដោយលក្ខណះពិសេសអំពីវប្បធម៏ ។ ដូច្នេះ ការបង្កើតយន្តការ ដើម្បីនារីចូលរួមនយោបាយអោយច្រើនជាង គឺជាប្រការដ៏ចាំបាច់។ ”
|
លោកស្រី Truong Thi Mai ប្រធានគណះកម្មាធិការអំពីបណ្ដាបញ្ហាសង្គមកិច្ច របសរដ្ឋសភាវៀតណាម(http://www.lamdong.gov.vn) |
ដំណាងក្រុមសមាជិកាសភាឥណ្ឌូនេស៊ី លោកស្រី Gusti Kanjeng Ratu Hemas បានចែករំលែកថា៖
“ យើងខ្ញុំមានគោលបំណង់ថា បណ្ដាសិក្ខាសាលាអំពីសមភាពភេទ នឹងបាន
រៀបចំ ជាច្រើន នៅបណ្ដាប្រទេស។ តាមខ្ញុំថា ជាមួយការគាំទ្រ និងជួយជ្រោមជ្រែង របស់អង្គការ UNDP គឺធ្វើយ៉ាងម៉េច ដើម្បីការបង្កើនសមភាពភេទ មិនគ្រាន់តែបានអនុវត្តនៅប្រទេសនិមួយៗប៉ុណ្ណោះទេ ថែមទាំងមានការផ្លាស់ប្តូរព័ត៍មាន កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសទៀតផង។ ”
តាមរយះប្រជុំពិភាក្សា ៥ដង សិក្ខាសាលាអន្តរជាតិ៖ “ក្រុមសមាជិកា សភាជាមួយយុទ្ធសាស្ត្រជាតិអំពីសមភាពភេទ “ បានរួមចំណែកជួយឧបត្ថម្ភបណ្ដាដំណាងចូលរួម លើកកំពស់សមត្ថភាព ក្នុងការវិភាគ យល់ដឹងអំពីភេទ… ជាដើម។ នេះជាវេទិកាជាក់ស្ដែង ជាទីកន្លែងប្រមូលផ្តុំសម្លែងរបស់បណ្ដាសមាជិកាសភា ជួយឧបត្ថម្ភគេមាន សមត្ថភាពគ្រប់គ្រាន់ការជឿជាក់លើខ្លួនឯង ក្នុងការតាក់តែងឯកសារច្បាប់ បង្កើនថែមទៀតតួនាទី របស់សមាជិកាសភា ក្នុងបណ្ដាសកម្មភាពរបស់រដ្ឋសភា នៃបណ្ដាប្រទេសអាស៊ាន៕