ក្រសួងការពារប្រទេសវៀតណាមជំរុញយ៉ាងសកម្មកិច្ចសហប្រតិបត្តិការអន្តរជាតិបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19

(VOVWORLD) - ក្នុងនាមជាប្រធានកិច្ចប្រជុំយោធាការពារជាតិ នៃសមាគម ប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២០ នោះ ក្នុងរយៈពេលកន្លងទៅ ក្រសួង ការពារប្រទេសវៀតណាមបានអនុវត្តន៍វិធានការជាក់ស្ដែងជាច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ផ្ទៃក្នុងបណ្ដាប្រទេសជាសមាជិកអាស៊ាន ក៏ដូចជារវាងក្រសួងការពារប្រទេសវៀតណាមជាមួយក្រសួងការពារជាតិនៃបណ្ដាប្រទេសនៅលើពិភពលោក ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ។
ក្រសួងការពារប្រទេសវៀតណាមជំរុញយ៉ាងសកម្មកិច្ចសហប្រតិបត្តិការអន្តរជាតិបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19 - ảnh 1 អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម លោក Nguyen Chi Vinh

នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះជាមួយវិទ្យុសម្លេងវៀតណាម អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម លោក Nguyen Chi Vinh បានឲ្យដឹងថា៖ ក្រោយពេលជំងឺរាតត្បាត COVID – 19 ទើបបានផ្ទុះឡើងនោះ វៀតណាមបានរៀបចំយុទ្ធសាស្ត្រមួយលើគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបវិញ ដែលក្នុងនោះបានផ្តោតសំខាន់លើបញ្ហាកិច្ចសហប្រតិបត្តិការអន្តរជាតិ។ អាស្រ័យហេតុនេះ វៀតណាមបានបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតក្នុងប្រទេសផង ហើយត្រៀមខ្លួនជាស្រេចចែករំលែក សហប្រតិបត្តិការ និងជួយឧបត្ថម្ភដល់បណ្ដាប្រទេស ក្នុងការបង្ការ ប្រយុទ្ធប្រឆាំងជំងឺក្នុងសមត្ថភាពរបស់ខ្លួន។ដោយជ្រួតជ្រាបស្មារតីនេះ ក្រសួងការពារប្រទេសបានធ្វើសកម្មភាពយ៉ាងខ្លាំងក្លា ដើម្បី

ចែករំលែកជាមួយមិត្តភក្តិអន្តរជាតិ ហើយក្នុងនោះមានចិន ដែលជាប្រទេសជិតខាង និងជាប្រទេសដំបូងដែលមានការរីករាលដាលនៃជំងឺនេះ។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសង្កត់ធ្ងន់ថា៖

“ចិនគឺជាប្រទេសមហាអំណាច ដែលមានសក្តានុពលខ្លាំងជាងវៀតណាម ជាច្រើន ប៉ុន្តែចិននៅតែជួបការលំបាក នៅពេលដែលជំងឺរាតត្បាតបានផ្ទុះឡើង។ តាមសំណើររបស់ភាគីចិន យើងបានផ្តល់ជូនភាគីមិត្តនូវសំភារៈ ឧបករណ៍ដើម្បីបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ដែលគេកំពុងខ្វះខាត។ នៅពេល ជួបជាមួយឯកអគ្គរដ្ឋទូតចិន ខ្ញុំបាននិយាយថាវៀតណាមនៅតែជួបការលំបាកជាច្រើន ប៉ុន្តែនៅតែចែករំលែកជាមួយចិននូវអ្វីៗដែលល្អប្រសើរបំផុត ដែលត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់។ លោកឯកអគ្គរដ្ឋទូតចិនបាននិយាយថា នៅពេលនេះ ចិនទើបបានសង្កេតឃើញថា វៀតណាមគឺជាអ្នកជិតខាងដ៏ល្អ ហើយយកចិត្តទុកដាក់ដល់ចិន “។

ដោយស្មារតីជួយគ្នាទៅវិញទៅមក ជួយមិត្តក៏ដូចជាជួយខ្លួនឯង ក្រសួងការពារប្រទេសវៀតណាមបានម្ចាស់ការជំរុញកិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភដល់បណ្ដាប្រទេសជិតខាង និងមិត្តភក្តិ។ ជាពិសេសចំពោះប្រទេសមិត្តកម្ពុជា និងវៀតណាមនោះ ជំនួយឧបត្ថម្ភរបស់វៀតណាមមិនត្រឹមតែមានសំភារៈ ឧបករណ៍ប៉ុណ្ណោះទេ ថែមទាំងមានធនធានមនុស្សទៀតផង។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាងថា៖

“ការដែលបច្ចុប្បន្ននេះ កម្ពុជា និងឡាវបានរកឃើញករណីឆ្លងជំងឺរាតត្បាតមានចំនួនទាប គឺដោយមានបទពិសោធ និងការចូលរួមចំណែកយ៉ាងតិចតួចរបស់វៀតណាម។ យើងបានជួយប្រទេសទាំងពីរនូវអ្វីៗដែលល្អប្រសើរបំផុត។ នៅថ្នាក់មជ្ឈឹម យើងបានចាត់បញ្ជូនអ្នកជំនាញមកពីស្នងការពេទ្យយោធាជួយភាគីមិត្ត ដែលទទួលបានការគោរព និងវាយតម្លៃខ្ពស់ពីភាគិមិត្ត។ នៅថ្នាក់មូលដ្ឋានវិញ បណ្ដាភូមិភាគយោធាក៏បានចាត់បញ្ជូនជួរគ្រូពេទ្យយោធាទៅជួយភាគីមិត្តផងដែរ។ លើសពីនេះទៅទៀត យើងបានសហប្រតិបត្តិការគ្រប់គ្រងព្រំដែនជាមួយផាគីមិត្តយ៉ាងល្អប្រសើរ ហើយភាគីមិត្តបានពេញចិត្តយ៉ាងខ្លាំង“។

ក្នុងស្មារតីសហប្រតិបត្តិការ និងត្រៀមខ្លួនជាស្រេចចែករំលែកជាមួយប្រទេសទាំងអស់នៅលើពិភពលោក វៀតណាមក៏បានរួមសហការប្រកបដោយប្រសិទ្ធភាពជាមួយបណ្ដាប្រទេសនៅក្រៅតំបន់ ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតសកល។ រហូតមកដល់បច្ចុប្បន្ននេះ មានប្រទេសជាច្រើនមកពីទ្វីបផ្សេងទៀតបានបង្ហាញនូវបំណងចង់សហការជាមួយវៀតណាមក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានឲ្យដឹងថា៖

“មានប្រទេសអ្នកមាន ជាច្រើន ប៉ុន្តែគ្មានប្រព័ន្ធសុខាភិបាលសាធារណៈដ៏ល្អប្រសើរដូចជាប្រទេសយើងឡើយ។ ពួកគេមានវិស័យសុខាភិបាលឯកជនអភិវឌ្ឍន៍ បានជារដ្ឋាភិបាលជួបការលំបាកជាច្រើន។ បណ្ដាប្រទេសដូចជា៖ អាល្លឺម៉ង់ ហុងគ្រី ប៉ូឡូញ បានសម្តែងបំណងចង់ឲ្យវៀតណាមជួយឧបត្ថម្ភ។ ដំបូងគឺពូកគេបានសង្កេតឃើញនូវទឹកចិត្តរបស់វៀតណាម ហើយមានជំនឿជាក់ទៅលើវៀតណាម។ ទីពីរ គឺពួកគេ បានមើលឃើញថា ឧបករណ៍ សំភារៈរបស់វៀតណាមល្អ ហើយវៀតណាមមិនដែលផ្ដល់ទំនិញគ្មានគុណភាពដល់បណ្ដាប្រទេសឡើយ។ យើងបានជួយឧបត្ថម្ភបណ្ដាប្រទេសមិត្ត បើទោះបីជាតិចតួចក៏ដោយប៉ុន្តែបានបង្ហាញនូវការយកចិត្តទុកដាក់ មនោសញ្ចេតនាដ៏ស្មោះសរ”។

កិច្ចសហប្រតិបត្តិការអន្តរជាតិ សុច្ឆន្ទៈ និងប្រសិទ្ធភាពរបស់វៀតណាម ដែលក្នុងនោះមានកិច្ចសហប្រតិបត្តិការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19 កំពុងត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ ហើយវាយតម្លៃជាវិជ្ជមាន។ ប្រការទាំងនេះបានសរឲ្យឃើញវៀតណាមមិនត្រឹមតែជាប្រទេសដែលមានការ
ទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងពោរពេញទៅដោយទឹកចិត្តមេត្តាករុណា និងប្រកបដោយសុច្ឆន្ទៈផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ