គំរោងការណ៍អភិរក្សទឹកនៅ Chanthaburi - ថៃ
(VOV) /  
(VOV)_ក្នុងស្ថានភាពការបំរែបំរួលអាកាសធាតុកំពុងប្រព្រឹត្តទៅដ៏ស្មុគស្មាញ រដ្ឋ
អំណាចនិងប្រជាជននៅប្រទេសអាស៊ាននិមួយៗ កំពុងខំប្រឹងប្រែង និងអនុវត្តរាល់
វិធានការការពារបរិស្ថាន។ ក្រុមអ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម បានមាន ដំណើរទស្សនកិច្ចស្រាវជ្រាវស្ថានភាពជាក់ស្ដែងនៅខេត្ត Chanthaburi - ភាគខាងកើត នៃប្រទេសថៃ ដើម្បីស្វែងយល់អំពីរបៀបថ្មីរបស់អ្នកតំបន់ក្នុងការរក្សារទឹកអោយដើម
ឈើ។ នេះក៏គឺជាផ្នែកមួយនៃគំរោងការណ៍÷ អភិរក្សទឹកដែលរដ្ឋអំណាចនិងប្រជាជន នៅទីនេះកំពុងអនុវត្ត ដោយមានឈ្មោះ÷ រក្សារទឹកអោយដី។
|
រក្សារទឹកអោយដី(internet) |
លោក Phisit Prasom ម្ចាស់សួនចំការដើមឈើហូបផ្លែ កំពុងកាយប្រមូលផ្តុំស្លឹក
ឈើផង និងអធិប្បាយជាមួយខ្ញុំផង អំពីមូលហេតុនៃការងារនេះ។ លោកបានអោយ
ដឹងថា÷ស្លឹកឈើក្រៀមមានប្រសិទ្ធិភាពក្នុងការរក្សារសំនើមអោយដី និងយើងខ្ញុំប្រ
មូលផ្តុំ ស្លឹកឈើក្រៀម ពេលដែលដើមឈើលូតលាស់រឹងមាំ។ នេះគឺជារបៀបធ្វើមួយ
ដែល ជនធ្វើសួនចំការនៅ Chanthaburi អនុវត្ត ជំនួសអោយរបៀបស្រោមទឹក ដើម្បី
រក្សារទឹកអោយដើមឈើ។ និងប្រការនេះដោះស្រាយបានការជំពាក់ជំបិនរបស់ យើង ខ្ញុំ ពេលដែលឈានជើងចូលសួនចំការនានានៅទីនេះ សុទ្ធតែជាន់លើស្រទាបស្លឹក ឈើក្រៀមក្រាលលើដី។
គំរោងការណ៍រក្សារទឹកអោយដី ជាគំរោងការណ៍១ ស្ថិតនៅក្នុងកម្មវិធីជួយឧបត្ថម្ភរបស់រដ្ឋាភិបាល និងរាជវង្សារនុវង្សថៃ ដែលត្រូវបានបង្កើតនាឆ្នាំ ១៩៩៦ក្នុងកាលះទេ
សះខេត្ត Chanthaburi និយាយដោយឡែក និងខេត្តផ្សេងៗទៀត របស់ថៃជានិច្ចកាលខ្វះទឹកដ៏ធ្ងន់ធ្ងរ នារដូវប្រាំង។ លោក Patsapong Chinudompongsa នាយកគំរោង ការណ៍ ÷ រក្សារទឹកសំរាប់ដី បានអោយដឹងថា÷ ក្នុងដំណើការអនុវត្តគំរោងការណ៍នេះ យើងខ្ញុំ យកចិត្តទុកដាក់ ដល់ការឃោសនា តាមរយះជំនួបសំណេះសំណាល សិក្ខាសាលានា
នា ដើម្បីលើកកំពស់ចំណេះដឹង ក៏ដូចជាមនសិការរបស់សហគមន៍ ពិសេសគឺ ជំនាន់ វ័យក្មេងក្នុងការការពារបរិស្ថាន និងដាំឈើព្រៃ។
“ គំរោងការណ៍នេះ បាននាំមកភាពសម្បូរបែបសំរាប់ព្រៃ នៅ Chanthaburi ។
គោល ដៅរបស់ខ្លុំធ្វើអោយតំបន់នេះ ក្លាយទៅជាខេត្តមានផ្ទៃព្រៃច្រើន មានសួនចំការដើមឈើហូបផ្លែរច្រើន …។ល។”
ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ គំរោងការណ៍បានបង្ហាញអោយឃើញច្បាស់
នូវ ប្រសិទ្ធិភាព បានជា បរិមាណមនុស្សចូលរួមកាន់តែច្រើនជាង ពីមួយថ្ងៃទៅមួយថ្ងៃ បរិមាណទឹកសំរាប់ស្រោចថយចុះ៥០%។ ទន្ទឹមនឹងនោះ ជាការកាត់បន្ថយប្រើប្រាស់ ជាតិគីមីដើម្បីបង្ការប្រឆាំងដង្កូវ និងជំងឺលើដើមឈើ រួមចំណែកកាត់បន្ថយចំណាយ
ផលិតកម្ម បង្កើនគុណភាពផលិតផល និងមានផលប្រយោជន៍សំរាប់សុខភាពអ្នក
ប្រើប្រាស់។ លោក Patsapong Chinudompongsa បានចាត់ទុកថា÷
“ នៅ Chanthaburi មានព្រៃជាច្រើនដាំលាយជាមួយសួនចំការដើមឈើ ដែល
ស្ថិត នៅក្នុងក្របខ័ណ្ឌនៃគំរោងការណ៍ជួយឧបត្ថម្ភ។ គំរោងការណ៍នេះ ក៏បានខេត្ត
ផ្សេងៗធ្វើតាម។ ខ្ញុំសង្ឃឹមថា÷ រូបសណ្ឋាននេះអាចអនុវត្តនៅប្រទេសអាស៊ាននានា។”
មកដល់ខេត្ត Chanthaburi យើងខ្ញុំបានស្គាល់បន្ថែមរបៀបមួយ ដែលប្រជាជន
ក្នុង តំបន់ ថែទាំដើមឈើ នោះគឺលាយស្រាជាមួយ កន្ទុយបារី ដើម្បីកំចាត់ដង្កូវ បំ
ផ្លាញ ដើមឈើហូបផ្លែរ។ ទន្ទឹមនឹងនោះគឺការរក្សារប្រភពទឹក បរិស្ថានទឹក ដើម្បីការ ពារពណ៌ខៀវស្រងាត់សំរាប់ដើមឈើ។ មកដល់ទីនេះ យើងខ្ញុំបានយល់ថា÷ ហេតុ អ្វីដែល Chanthabury ត្រូវបានហៅថា÷ ទីក្រុងរបស់ដើមឈើ៕
-VOV