ជើងហោះហើរមួយ-ខឿនវប្បធម៏ចំនួន៣

          នៅវៀតណាម ទោះបីជាអ្នកមាន អ្នកក្រី ជាមន្ត្រីរដ្ឋការ ឬប្រកបការងារណាក្ដី ក្នុង
ឱកាស រដូវក្ដៅមកដល់ម្ដងៗ គេសុទ្ធតែត្រៀបរៀបចំពេលវេលា ដើម្បីរួមជាមួយគ្រួសារ
ទៅទេសចរណ៍នៅទីកន្លែងណា១ ។ ក្ដាប់ជាប់បាននិន្នាការនោះ បណ្ដាក្រុមហ៊ុនទេស
ចរណ៍  បានកសាង កម្មវិធីទៅទេសចរណ៍ក្នុងឱកាសរដូវក្ដៅនេះដើម្បីទាក់ទាញ ភ្ញៀវ
ទេសចរណ៍។ ទួរទេសចរណ៍៖ “ជើងហោះហើរមួយ-ខឿនវប្បធម៏ចំនួន៣“នាបច្ចបប្បន្ន  កំពុងជាទួរទេសចរណ៍មួយ ក្នុង​ចំណោម​ទួរទេសចរណ៍ គួរអោយទាក់ទាញបំផុត ក្នុង
រដូវក្តៅនេះ។

ជើងហោះហើរមួយ-ខឿនវប្បធម៏ចំនួន៣ - ảnh 1
ទៅទស្សនាព្រៃស្មាច់ Tra Su (http://dulichsenvang.vn)

          ទួរទេសចរណ៍ “ជើងហោះហើរមួយ - ខឿនវប្បធម៏ចំនួន ៣ “​ជាកម្ម​វិធី​ទេស
ចរណ៍ ផ្តាច់មុខរបស់ក្រុមហ៊ុនទេសចរណ៍អន្តរជាតិ Anh Duong (ចំណុះ​ក្រុមហ៊ុ​ន​ចំកាត់រដ្ឋសមាជិកមួយ វិនិយោគ -ពាណិជ្ជកម្ម និង​ទេសចរណ៍​Thang​ Loi , Ha Noi)។ ក្នុងរយះពេល ៤ ថ្ងៃ ៣យប់ ​ភ្ញៀវទេសចរណ៍ ​នឹង​បាន​ស្វែងយល់អំពីវប្បធម៏ របស់
ប្រជាជននៅ Nam Bo ខាងលិច​  ​ជន​ជាតិចាម​និង ខ្មែរ។ ឧទ្ទេសនាមអំពី កម្មវិធីទេស
ចរណ៍  ៖“ជើងហោះហើរមួយ - ខឿន​វប្បធម៏​ចំនួន ៣ “ លោក Nguyen Tuan Anh
នាយកក្រុមហ៊ុន​ទេសចរណ៍​Anh Duong បានអោយដឹងថា៖

          “ចំណុចពិសេសដើមដំបូង របស់ភ្ញៀវទេសចរណ៍ ​គឺមកដល់ Can Tho (ភាគ​ខាងត្បូងវៀតណាម) ” ទៅទស្សនាបណ្ដារមនីយដ្ឋានរបស់ Can Tho ហើយ​ទៅ 
Chau Doc ទៅទស្សនាព្រៃស្មាច់ Tra Su ជាព្រៃ​ស្មាច់មួយ​ក្នុង​ចំណោមព្រៃស្មាច់បុរាណ…
។ល។ បន្ទាប់នោះ ជិះនាវាល្បឿនលឿនទៅកម្ពុជា។”

ចាប់ផ្តើមចេញដំណើរពីរដ្ឋធានីហាណូយ ក្រោយរយះពេល ២ម៉ោងហោះហើរ ភ្ញៀវ
ទេសចរណ៍ បានមកដល់ Can Tho ។ ជាមួយទីតាំងភូមិ​សាស្ត្រ​​សម្បូរទៅដោយ ធម្មជាតិ យ៉ាងស្តុកស្តម្ភទីក្រុង Can Tho ជាទីកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ពីឆ្ងាយ​មក​ទស្សនា ​តំបន់ទឹកទន្លេនេះ​។ ​លោក Truong Van Ngon នាយក​ក្រុមហ៊ុន​ទេសចរណ៍ Can Tho
បានចាត់ទុកថា៖

“ ទីក្រុង Can Tho ជាមជ្ឈមណ្ឌលឆ្លងកាត់ នៅទីនេះមានទេសចរណ៍​កោះ ​ទេសចរណ៍
ស្រែចំការ។ នេះគឺជា ចំណុចថ្មី ចំឡែក ​ដែលទាក់ទាញភ្ញៀវ​ទេសចរណ៍​ មកដល់ Can
Tho ។”

ជើងហោះហើរមួយ-ខឿនវប្បធម៏ចំនួន៣ - ảnh 2
ទៅទស្សនាបណ្ដារមនីយដ្ឋានរបស់ Can Tho (http://yume.vn/)


បន្ទាប់ពីពេលទៅទស្សនា សាលាភូមិបុរាណ Binh Thuy ទីសក្ការបូជា​ព្រះម៉ែ​ Chua Xu
ព្រៃស្មាច់ Tra Su …ជាដើម​ ភ្ញៀវទេសចរណ៍​នឹង​បាន​ទៅ​ទស្សនា​ ភូមិចាម Chau Giang
ឬ​ហៅថា ​ភូមិចាម​ឥស្លាម។ ​នៅ​ទីនេះ ​ភ្ញៀវនឹងបានទៅទស្សនា ស្វែងយល់អំពីជីវភាព
រស់នៅ របស់​ជនចាម ​ទៅ​ទស្សនាផ្ទះ វិហារឥស្លាម…។ល។ បន្ទាប់ពីពេលទៅទស្សនា
 Chau Doc នៅ​វៀតណាម  ភ្ញៀវទេសចរណ៍ នឹងបានជិះនាវាល្បឿនលឿនទៅកម្ពុជា។  ​ក្រោយរយះពេល ១ ថ្ងៃទៅទស្សនា ស្វែងយល់អំពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា
 ទៅទស្សនារាជធានីភ្នំពេញ ភ្ញៀវទេសចរណ៍នឹងបានត្រឡប់មក Can Tho វិញ។

ចូលរួមកម្មវិធីទេសចរណ៍នេះក្រៅពីការទៅទស្សនាបណ្ដារមណីយដ្ឋានភ្ញៀវទេសចរណ៍
នៅមានឱកាសស្វែងយល់អំពី ខឿនវ​ប្បធម័​ពិសេស​ចំនួន ​៣​។ លោក Nguyen Tuan Anh បានអោយដឹងថា៖នេះក៏ជាគោលដៅនៃទួទេសចរណ៍“ជើងហោះហើរមួយ-ខឿនវប្បធម៏ ចំនួន ៣ “ ។លោក Nguyen Tuan Anh ​អោយដឹងថា៖

“ក្រោយពីនាំភ្ញៀវទេសចរណ៌ទៅទស្សនារមណីយដ្ឋាន​យើងខ្ញុំចង់​ឧទ្ទេសនាមជាមួយ
ភ្ញៀវ ទេសចរណ៌  មក  ពីភាគខាងជើង​អំពី​លក្ខណៈ​វប្បធម៌​ភាគខាងលិច​វៀតណាម។ ក្រៅពីនោះ ស្វែងយល់វប្បធម៌ របស់ ជនកម្ពុជា ។ វប្បធម៏របស់ប្រជាជនកម្ពុជាមានទំ
នៀម ទំលាប់ខុសពីប្រជាជនវៀតណាម នៅតំបន់ Nam Bo ខាងលិច។ វប្បធម៌របស់
ប្រជាជនកម្ពុជា មានលក្ខណៈ​ជិតស្និទប្រហាក់ ប្រហែលជាមួយជន Kinh របស់ វៀត ណាមនិយាយស្ដីសុភាពរាបសារ មានប្រពៃណីគ្រួសារ។”

          ទួរទេសចរណ៌រដូវក្តៅ ២០១២ “ជើងហោះហើរ១​-ខឿនវប្បធម៌ចំនួន៣” ជាកម្មវិធី
១ ក្នុងចំណោម​កម្មវិធីដែលមានការផ្សារភ្ជាប់យ៉ាងជិតស្និទ រវាង  ប្រទេសទាំងពីរ វៀត ណាមជាមួយកម្ពុជាក្នុងការអភិវឌ្ឍន៌ វិស័យ ទេសរចណ៌។ លោក ​Tuan Anh ឲ្យដឹងថែម
ទៀតថា៖

          “ដំបូងបង្អស់ ការផ្សារភ្ជាប់នេះ ​គឺអភិវឌ្ឍន៌បន្ថែម​ផ្នែក១​ទៀត។ នោះ​គឺ​ទេសចរណ៌
 នៃតំបន់​ខាងលិច។ទេចរណ៌នៅទីនេះ តាំងពីយូរៗមក​ធ្លាប់​រៀប​ចំ​ ទួរ ទេស ចរណ៌  ជា
ច្រើនសំរាប់​ភ្ញៀវទេសចរណ៌បរទេសទៅ​ទស្សនា​កម្ពុជា។ ប៉ុន្តែ ភ្ញៀវ ទេស ចរណ៌ ក្នុង ប្រទេសមិនស្គាល់ពីប្រការនេះ។ ខ្ញុំគិតថា នេះជា កិច្ចសហ ប្រតិ បត្តិការដ៏ល្អ សម្រាប់
ភាគីកម្ពុជា និងចំពោះបណ្តាអង្គភាពអាជីវកម្ម នៅតំបន់​ខាងលិចរបស់វៀតណាម​។”

ជើងហោះហើរមួយ-ខឿនវប្បធម៏ចំនួន៣ - ảnh 3
ទៅទស្សនារាជធានីភ្នំពេញ(http://viettravelmedia.com)

កម្មវិធី ទេចរណ៍រដូវក្តៅ“ជើងហោះហើរមួយ - ខឿនវប្បធម៏ចំនួន ៣ “​ ​បានបង្កើតឡើង  ការតភ្ជាប់ងាយស្រួល រវាងបណ្ដាទីកន្លែងមក​  និង​បង្ក​លក្ខណះ​អោយភ្ញៀវទេសចររណ៍ ស្វែងរកចំណុចថ្មី ចំឡែក ក្នុងទីកន្លែងមកនិមួយៗ។ ដំណើរទេសចរណ៍ ស្វែង យល់អំពី
ខឿន វប្បធម៏ពិសេសចំនួន៣ ៖ “ជើងហោះហើរមួយ - ខឿនវប្បធម៏ចំនួន ៣ “​នេះ ជា
ឱកាស​ ដើម្បីបណ្ដា​ភ្ញៀវ​ទេស ច រណ៍  វៀត ណាម  ស្វែងយល់បន្ថែមអំពីវប្បធម៏របស់
ប្រជាជនខ្មែរ ​បង្កើនការធ្វើសមាហរណកម្មដើម្បីឆ្ពោះទៅគោលដៅកសាងសហគម​ន៍​អាស៊ាន នាឆ្នាំ ២០១៥៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ