ជនវៀតណាមដឹងខ្លះអំពីអាស៊ាន?

(VOVWORLD) - ដោយមានចំនួនប្រជាជន ៦២៥ លាននាក់ អាស៊ានគឺជា សហគមន៍វប្បធម៌សម្បូរបែបវិសេសវិសាលដែលពោរពេញទៅដោយប្រពៃណី។ គោលដៅអភិវឌ្ឍន៍របស់អាស៊ានចាត់ទុកប្រជាជនជាមជ្ឈមណ្ឌលហើយដើម្បីប្រជាជន។ ប៉ុន្តែប្រជាពលរដ្ឋរបស់អាស៊ានដឹងអ្វីយល់អ្វីអំពីសហគមន៍របស់ខ្លួនខ្លះ? សូមអញ្ជើញលោកអ្នកនាងស្វែងយល់ប្រការនេះជាមួយអ្នកយកព័ត៌មាន Phuong Lien។ 

(VOVWORLD) - ដោយមានចំនួនប្រជាជន ៦២៥ លាននាក់ អាស៊ានគឺជា សហគមន៍វប្បធម៌សម្បូរបែបវិសេសវិសាលដែលពោរពេញទៅដោយប្រពៃណី។ គោលដៅអភិវឌ្ឍន៍របស់អាស៊ានចាត់ទុកប្រជាជនជាមជ្ឈមណ្ឌលហើយដើម្បីប្រជាជន។ ប៉ុន្តែប្រជាពលរដ្ឋរបស់អាស៊ានដឹងអ្វីយល់អ្វីអំពីសហគមន៍របស់ខ្លួនខ្លះ? សូមអញ្ជើញលោកអ្នកនាងស្វែងយល់ប្រការនេះជាមួយអ្នកយកព័ត៌មាន Phuong Lien។ 

ជនវៀតណាមដឹងខ្លះអំពីអាស៊ាន?  - ảnh 1
លោក Nguyen Hung ម្ចាស់ហាងលក់វត្ថុអនុស្សាវរីយ៍នៅលេខ ៨០ វិថី Hang Gai ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ៖ «ភ្ញៀវទេសចរពីអឺរ៉ុបមកទិញច្រើនណាស់! ខ្ញុំមិនដឹងអំពីអាស៊ានទេ ដឹងអំពី ប្រទេសថៃតែប៉ុណ្ណោះ។ មុននេះ ខ្ញុំប្រើប្រាស់ភាសាអង់គ្លេសក្នុងពេលលក់ ទំនិញ។ ប៉ុន្តែ ភ្ញៀវទេសចរថៃមកទស្សនានៅវៀតណាមកាន់តែច្រើនកុះករ ដោយហេតុនេះ ខ្ញុំត្រូវរៀននិយាយភាសាថៃដើម្បីលក់ទំនិញ។ ឃើញខ្ញុំ និយាយភាសាថៃ ពួកគេភ្ញាក់ផ្អើលនិងសប្បាយរីករាយណាស់ ហើយ ទិញទំនិញច្រើនជាង!។»
ជនវៀតណាមដឹងខ្លះអំពីអាស៊ាន?  - ảnh 2
លោក Truong Minh Duc បុគ្គលិកសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ Vinaphone ទីក្រុងហាណូយ៖ «ខ្ញុំមិនដឹងប៉ុន្មានប្រទេសក្នុងអាស៊ានទេ ប៉ុន្តែ ក្រុមកីឡាបាល់ទាត់ នៃប្រទេសណាដែលចូលរួមការប្រគួត SEA Games ខ្ញុំដឹងច្បាស់! SEA Games លើកទី ២៩ កំពុងចូលមកហើយ។ ខ្ញុំគាំទ្រក្រុមកីឡាបាល់ទាត់ វៀតណាម! ទោះបីជាប្រទេសម្ចាស់ផ្ទះម៉ាឡេស៊ីបានផ្លាស់ប្តូររបៀបរៀបចំក្រុមប្រគួតក្តី ប៉ុន្តែ វៀតណាមនឹងជួបក្រុមខ្លាំងៗ។»
ជនវៀតណាមដឹងខ្លះអំពីអាស៊ាន?  - ảnh 3
កញ្ញា Phan Huyen My អាយុ ១៩ ឆ្នាំ សិក្ខាកាមថ្នាក់បង្រៀនដឹកនាំខ្សែ ភាពយន្តនៅមជ្ឈមណ្ឌលជួយឧបត្ថម្ភអភិវឌ្ឍន៍ទេពកោសល្យខ្សែភាពយន្ត វៀយណាម (TPD)៖ «ប្រជាពលរដ្ឋអាស៊ានមិនសូវស្គាល់ច្រើនអំពីខឿនខ្សែភាពយន្តរបស់គ្នាទេ។ គេនិយមចូលចិត្តខ្សែភាពយន្ត Hollywood ជាង។ លើទូរទស្សន៍វៀតណាម ឥឡូវទើបតែចាក់ផ្សាយខ្សែភាពយន្តរបស់ថៃឬហ្វីលីពីនតែប៉ុណ្ណោះ។ ប្រសិនបើវណ្ណៈកម្មភាពយន្តរបស់អាស៊ានត្រូវបានបញ្ចាំងទូលំទូលាយថែមទៀតនោះគឺប្រជាជនក្នុងប្លុកនឹងយល់បន្ថែមអំពីវប្បធម៌នៃប្រទេសជិតខាង។”
ជនវៀតណាមដឹងខ្លះអំពីអាស៊ាន?  - ảnh 4
អនុប្រធាននាយកដ្ឋានអាស៊ានក្រសួងការបរទេសវៀតណាម លោក Nguyen Dang Trung៖ «ស្ថានភាពខ្វះព័ត៌មានក៏ដូចជាកង្វះខាតខាងចំណេះដឹងអំពីអាស៊ានគឺជា ការពិតជាក់ស្តែងដែលកំពុងសេសសល់ក្នុងបណ្ដាប្រទេសជាសមាជិក អាស៊ាន រួមមានវៀតណាមផងដែរ។ ការដែល មជ្ឈដ្ឋានសហគ្រាសបង្កើត អាជីពថ្មីទទួលបានជោគជ័យនៅប្រទេសអាស៊ាននានានឹងរួមវិភាគទាន ផ្លាស់ប្តូរចំណេះដឹងអំពីសមាហរណកម្ម។ ប្រការនេះមានន័យថា៖ ប្រសិនបើ សហគ្រាសខ្នាតតូចអាចទទួលជោគជ័យលើវិស័យមួយ នោះគឺ បង្កើតការត្រិះរិះនិងទស្សនៈវិស័យសំរាប់សហគមន៍សហគ្រិននិងអ្នកគ្រប់ គ្រងនិយាយារួមនិងប្រជាជនក្នុងតំបន់និយាយដោយឡែក។ ជោគជ័យនៃ សហគ្រាសអាស៊ានបង្កើតអាជីពថ្មីនឹងជំរុញប្រជាជនក្នុងប្លុកជួបប្រាស្រ័យ វប្បធម៌សង្គម។ ខ្ញុំវាយតំលៃថា៖ នេះគឺជាអត្ថប្រយោជន៍ខណៈពេលដែល សហគ្រាសបង្កើតអាជីពថ្មីចូលរួមសមាហរណកម្មអាស៊ាន។»
ជនវៀតណាមដឹងខ្លះអំពីអាស៊ាន?  - ảnh 5
អ្នកស្រី Hoang Minh Phuong អាយុ ៣២ ឆ្នាំ បុគ្គលិកនៃក្រុមហ៊ុនទេសចរ ណ៍ Atravelmate ទីក្រុងហាណូយ៖ «ខ្ញុំទៅទស្សនាប្រទេសអាស៊ានភាគច្រើន លើកលែងប៊្រុយណេនិង Timor ខាងកើត។ នាពេលថ្មីៗនេះ អាស្រ័យដោយគោលនយោបាយបើកទ្វារទេស ចរណ៍ តភ្ជាប់ជើងហោះហើរត្រង់ៗពីទីក្រុងហាណូយឬទីក្រុងហូជីមិញទៅ កាន់បណ្ដាប្រទេសក្នុងតំបន់ នោះគឺចំនួនភ្ញៀវទេសចរពីថៃ ម៉ាឡេស៊ី សឹង្ហបុរី ហ្វីលីពីន មកទស្សនាវៀតណាម កើនឡើងយ៉ាងខ្លាំងនិងផ្ទុយទៅ វិញ។ ក្នុងពេលជួបធ្វើការជាមួយសហសេវិកពីថៃឡាវនិងកម្ពុជា ខ្ញុំរៀន ច្រើនអំពីចរិតលក្ខណៈឧស្សាហ៍ព្យាយាមរបស់គេក្នុងការធ្វើអាជីវកម្ម។ ស្តីអំពីម្ហូបអាហារ ខ្ញុំចូលចិត្តម្ហូបរបស់ថៃ។ ប្រជាជនវៀតណាមក៏និយមចូល ចិត្តម្ហួបថៃផងដែរ ដោយសារ រស់ជាតិសមស្របនឹងជនវៀតណាម។»

ជនវៀតណាមដឹងខ្លះអំពីអាស៊ាន?  - ảnh 6

កញ្ញា Nguyen Anh Duong អាយុ ២០ ឆ្នាំ និស្សិតមហាវិទ្យាល័យ Thang Long ទីក្រុងហាណូយ៖ «ប្រើប្រៀបនឹងអង់គ្លេសនិងអាមេរិកឬអ៊ូស្ត្រាលី ខ្ញុំគិតថា៖ ទៅរៀននៅបណ្ដា ប្រទេសអាស៊ីអាគ្នេយគឺមិនជាជម្រើសអាក្រក់ទេ។ ជាឧទាហរណ៍ ពេល វេលាសិក្សរៀនសូត្រនៅសឹង្ហបុរីខ្លីជាងបើប្រៀបនឹងអង់គ្លេសនិងអ៊ូស្រាលី។ គុណភាពនៃការសិក្សានៅទីនេះល្អណាស់។ ចំពោះផ្នែកសេវ៉ាកម្មសណ្ឋា គារដែលខ្ញុំកំពុងប្រដេញតាមនោះ ខ្ញុំនឹងជ្រើសរើសទៅរៀនបរិញ្ញបត្រនៅ សង្ហបុរីម៉ាឡេស៊ីឬថៃ។»
ជនវៀតណាមដឹងខ្លះអំពីអាស៊ាន?  - ảnh 7
លោកស្រី Nguyen Quynh Giao អាយុ ៤៥ ឆ្នាំ ស្ដ្រីមេផ្ទះមួយរូបនៅទីក្រុង ហាណូយ៖ «បើកទ្វារអាស៊ានដូច្នេះមានប្រយោជនជាច្រើន! ទំនិញណាមានគុណភាព ល្អ នោះគឺអតិថិជនទិញ។ គ្រួសារខ្ញុំចូលចិត្តប្រើប្រាស់ទំនិញរបស់ថៃ ស្ករគ្រាប់និងនំរបស់ម៉ាឡេស៊ីនិងឥណ្ឌូណេស៊ី។ ប៉ុន្តែ គ្រួសារខ្ញុំនិយមចូល ចិត្តផ្លែឈើឬប្រហិតរបស់វៀតណាម។ តំលៃសមស្របហើយឆ្ងាញ់ដូចទំនិញនាំចូលដែរ៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ