ជួបសំណេះសំណាលជាមួយអ្នកចម្រៀង Friendship របស់ថៃ

(VOVWORLD) -Sateanpong Klantang (Friendship) អ្នកចម្រៀងវ័យក្មេងជាបុរស ដែលមានអាយុ ៣១ ឆ្នាំ គឺជាតំណាងមួយរូប ក្នុងចំណោមតំណាងទាំងពីររូបរបស់ថៃ ដែលបានចូលរួមក្នុងការប្រឡងសំនៀងអាស៊ាន + ៣ លើកទី ២ ដែលរៀបចំឡើងដោយវិទ្យុសម្លេងវៀតណាម។ 
ជួបសំណេះសំណាលជាមួយអ្នកចម្រៀង Friendship របស់ថៃ - ảnh 1 Sateanpong Klantang (Friendship) អ្នកចម្រៀងវ័យក្មេង

ទោះបីជាត្រឹមតែទទួលបាន កិត្តិនាមជាអ្នកចម្រៀងរស់រាយរាក់ទាក់ក៏ដោយ ប៉ុន្តែការប្រឡងលើកនេះគឺជាឱកាសដ៏ល្អមួយសម្រាប់ Friendship ក្នុងការដកបទពិសោធន៍ និងស្គាល់រាប់អានមិត្តភក្តិជាថ្មី។

ដោយមានរូបរាងទាប ជាមួយក្រសែភ្នែកដ៏ស្រស់ស្អាត Friendship ជាមនុស្ស សុភាពរាបសារមួយរូប។ និយាយអំពីនិស្ស័យរបស់ខ្លួនចំពោះអាជីពជាអ្នកចម្រៀងនោះ Friendship បានសំណេះសំណាលថា ខ្ញុំចូលចិត្តច្រៀងតាំងពីកុមារភាព។ នៅពេលលោកមានអាយុត្រឹម ២ - ៣ ឆ្នាំ តែប៉ុណ្ណោះ ឪពុករបស់លោកបានទិញម៉ាស៊ីនច្រៀង karaoke មួយគ្រឿងមកនោះ លោកបានចាប់ micro និងច្រៀង karaoke យ៉ាងសប្បាយរីយរាយ។ លោកបានសំណេះសំណាលថា៖

“នៅពេលជាសិស្សានុសិស្សនៅអនុវិទ្យាល័យ ខ្ញុំបាន ច្រៀង នៅក្នុង ពិធីមួយ នៅសាលា។ នាគ្រានោះខ្ញុំបានគិតថា ខ្លួនច្រៀងក៏បានដែរ។ ក្រោយមក ខ្ញុំបាន ទទួលស្គាល់ថាខ្ញុំពិតជាចូលចិត្តច្រៀងណាស់”។

នៅពេលមានអាយុ ៦ ឆ្នាំ តែប៉ុណ្ណោះ Friendship បានចូលរួមក្នុងពិធីសម្ដែងសិល្បៈនៅសាលា ហើយទៅសម្ដែងជាប្រចាំ។ ឆាកជីវិតរបស់លោកបានផ្លាស់ប្ដូរ ដោយមានកាលវិភាគសិក្សា និងកាលវិភាគសម្ដែងជាញឹកញាប់។ លោកបានសំណេះសំណាលថា៖

“ក្រៅពីការហ្វឹកហាត់ ខ្ញុំក៏បានចូលរួមក្នុង ការប្រឡង នានា នៅពេលជាសិស្សសាលា។ នាបច្ចុប្បន្ននេះ នៅពេលចូលរួមផលិត Album ជាមួយក្រុមតន្ត្រីនោះ ខ្ញុំតែងតែមានអារម្មណ៍នឿយហត់ ពីព្រោះថាខ្ញុំបានហាត់ច្រៀង និងសម្ដែងតាំងពីកុមារភាព។ ហេតុដូច្នេះហើយ ខ្ញុំតែងតែមានអារម្មណ៍បាត់បង់កុមារភាព ដោយសាររវល់នឹងកាលវិភាគដ៏មមាញឹករបស់ខ្លួន។ តាំងពីពេលជាសិស្សអនុវិទ្យាល័យរហូតដល់ពេលជានិស្សិតនៅមហាវិទ្យាល័យ ខ្ញុំត្រូវសិក្សារៀនសូត្រវប្បធម៌ផង និងហាត់ច្រៀងផង។ ពេលខ្លះ ខ្ញុំគិតថា តើខ្លួនបានបាត់បង់កុមារភាពរបស់ខ្លួនដែរឬទេ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិន បាក់ទឹកចិត្តឡើយ ខ្ញុំនឹងបន្តប្រកបអាជីពជាអ្នកចម្រៀង ព្រោះថានេះគឺជាការងារដែលខ្ញុំជក់ចិត្ត និងជ្រើសរើសផងដែរ”។

ក្រៅពីរង្វាន់ អ្នកចម្រៀងរស់រាយរាក់ទាក់ ក្នុងការប្រឡងសំនៀងអាស៊ាន + ៣ លើកទី ២នោះ ក្នុងអាជីពជាអ្នកចម្រៀង Friendship ក៏ដណ្ដើមបានរង្វាន់ដ៏មានតម្លៃជាច្រើនទៀត ដូចជា៖ HRH Princess Maha Chakri Sirindhorn Award សម្រាប់និស្សិតថ្នាក់ឧត្តមសិក្សាឆ្នាំ២០០៧ និង ២០១០ រង្វាន់ Wethi Thai សម្រាប់និស្សិតថ្នាក់ឧត្តមសិក្សា នៃស្ថានីវិទ្យ និងទូរទស្សន៍ ដែលរៀបចំឡើងដោយ Supreme Patriach ជាដើម។ វាយតម្លៃអំពីសម្ថភាពរបស់ Friendship លោក Chayapon Thapwathin នាយកគណតន្ត្រី នេះស្ថានីយ៍វិទ្យុជាតិថៃបានឲ្យដឹងថា៖

“Friendship បានបំពេញល្អភារកិច្ចរបស់ខ្លួននៅក្នុងការប្រឡងសំនៀងអាស៊ាន + ៣ លើកនេះ ។ យើងខ្ញុំបានជ្រើសរើស Friendship ព្រោះថា លោកគឺ ជាអ្នកចម្រៀងតន្ត្រីល្អមួយរូប។ ក្នុងការប្រឡងលើកនេះ យើងខ្ញុំបានផ្ដោតសំខាន់លើការផ្សព្វផ្សាយរូបភាពអំពីប្រទេសថៃដ៏រួសរាយរាក់ទាក់ជាមួយមិត្តិមកពីបណ្ដាប្រទេស ក៏ដូចជាមានបំណងស្គាល់រាប់អានមិត្តភក្តិជាច្រើនរូបផងដែរ”។

ចំណែកែ Maruthilda Boonmonglok ជាអ្នកចម្រៀងមួយរូប ដែលបានតំណាងឲ្យប្រទេសថៃចូលរួមកម្មវិធី សំនៀងអាស៊ាន + ៣ លើកលើក ដំបូង ឆ្នាំ២០១៧ បានចាត់ទុកថា៖

“Friendship ជាអ្នកចម្រៀងមួយរូប ដែលបង្កប់នូវទឹកដមសម្លេងដ៏ពីរោះរណ្ដំ និងផ្អែមល្អែម។ Friendship បានប្ដេជ្ញាចិត្តយ៉ាងខ្ពស់ក្នុងការប្រឡងលើកនេះ។ ខ្ញុំបានសង្កេតឃើញថា Friendship បានបកស្រាយបទចម្រៀងនេះ អស់ពីកម្លាំងកាយចិត្ត។ ខ្ញុំជឿជាក់ថា ការសម្ដែងលើឆាករបស់ លោក គឺទទួលបានចំណាប់អារម្មណ៍ពីសំណាក់ទស្សនិកជនគ្រប់រូប”។

នាបច្ចុប្បន្ននេះ Friendship មានក្ដីសុបិនដីសាមញ្ញគឺ ប្រសិនបើមានឱកាស លោកនឹងសម្ដែងលើឆាកក្នុងការប្រឡង សំនៀងអាស៊ាន + ៣ ជាថ្មីម្ដងទៀត ដើម្បីឧទ្ទេសនាមបទចម្រៀងដ៏វិសេសវិសាលរបស់ថៃទៅកាន់ទស្សនិកជននៃ
បណ្ដាប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ