ជីវភាពរស់នៅរបស់និសិត្សវៀតណាមនៅមហាវិទ្យាល័យ President ឥណ្ឌូនេស៊ី ​

  លោកអ្នកនាងជាទីមេត្រី!

          ស្ថិតនៅចម្ងាយពីរដ្ឋធានី Jakarta ប្រមាណ ៤០km ទៅទឹសខាងកើត 
មហាវិទ្យាល័យ  President ​ជាសាលាមាននិសិត្សវៀតណាមរៀនច្រើនបំផុតនៅ
 ឥណ្ឌូនេស៊ី ជាមួយ និសិត្សចំនួន ១០០នាក់។ បណ្ដាមិត្តវ័យក្មេងវៀតណាម
នៅ ទីនេះកំពុងខំប្រឹងប្រែងរៀន សូត្រដើម្បីក្រេបជញ្ជក់​ចំណេះដឹង និងយល់ ច្បាស់អំពីវប្បធម៏របស់ប្រទេសរាប់ហ្មឺនកោះនេះ។

ជីវភាពរស់នៅរបស់និសិត្សវៀតណាមនៅមហាវិទ្យាល័យ President ឥណ្ឌូនេស៊ី ​ - ảnh 1

មហាវិទ្យាល័យ  President (http://www.president.ac.id)

          Le Nguyen Thu Thao និស្សិតនារីឆ្នាំទី២ ផ្នែកទំនាក់ទំនង មហាជន នៃ
មហាវិទ្យា ល័យ President (ឥណ្ឌូនេស៊ី) បានស្ម័គ្គ្រចិត្តធ្វើជាអ្នកមគ្គុទេស នាំ
យើងខ្ញុំទៅ ទស្សនាសាលាទាំងមូល។ យើងខ្ញុំចាប់អារម្មណ៏យ៉ាងខ្លាំងអំពី
លក្ខណះរស់នៅ និង  បរិយាកាសរៀនសូត្រនៅទីនេះ។ Le Nguyen Thu Thao 
បានអោយ ដឹង ថា៖  ជា មួយ ផ្តៃដីចំនួន ១ហ្មឺន m2 អន្តេវាសិកដ្ឋាននេះអាច
ទទួលនិស្សិតចំនួន  ៣០០០ នាក់ មកស្នាក់នៅទីនេះ៖នៅទីនេះ  អន្តេវា សិកដ្ឋានប្រុសនិងនារីត្រូវបានដាក់ដាច់ដោយឡែកពីគ្នា ដូច្នេះ​ប្អូនៗ មានបណ្ដាបន្ទប់រដើម្បីនិស្សិតប្រុសនិងនារីសំណេះសំណាលនិងសិក្សា
ជាមួយគ្នា ​…នៅទីនេះមាន បន្ទប់​លេងពីងប៉ុងមួយ និងនៅ ខាងនោះ មានតារាងលេងបាលបោះ។ 

ជីវភាពរស់នៅរបស់និសិត្សវៀតណាមនៅមហាវិទ្យាល័យ President ឥណ្ឌូនេស៊ី ​ - ảnh 2

បន្ទប់​លេងតិននីស្ត​( (http://www.president.ac.id)

     
           កន្លែងស្នាក់នៅរបស់និស្សិតប្រុសធំណាស់ ​១បន្ទប់មាន២នាក់  ជាមួយគ្រឿងប្រដាប់បរិក្ខាប្រើប្រាស់យ៉ាងគ្រប់គ្រាន់។ ជីវភាពរស់នៅ
ឆ្ងាយពីគ្រួសារបាន បង្កើតអោយបណ្ដានិស្សិតវៀតណាមនៅទីនេះ មាន ចរិតលក្ខណះរស់នៅដោយខ្លួន ឯង​ខ្ពស់ជាង។ Doan Hai Hoang
និស្សិតឆ្នាំចុងក្រោយផ្នែក Maketting បាន អោយ ដឹង​ថា៖ពួកប្អូនស្នាក់នៅ ជិតសាលា ដូច្នេះទៅរៀនងាយស្រួលណាស់ ដើរអស់​៥នាទី​តែប៉ុណ្ណោះ។ ចំពោះការហូបចុក ទី១គឺ ដាំបាយដោយខ្លួនឯង ឬ អាចទៅហូបបាយ
នៅភោជនីយដ្ឋានរបស់សាលា។ នៅទីនេះមានភោជនីយដ្ឋានពី១៥ដល់ ២០កន្លែងដោយមានម្ហូបអាហារគ្រប់មុខរបស់បណ្ដាប្រទេស។ គ្រាដំបូង ទើបមកទីនេះ អ្វីៗទាំងអស់ខុសជាមួយវៀតណាម និងទាំង
ភាសាទៀតផង។ ប៉ុន្តែ ពេលចប់ឆមាសទី១ ទើប  ពួកប្អូនបានស្គាល់
ជាបណ្ដើរៗ​។ មនុស្សនៅទីនេះមានភាពស្និទ្ធស្នាល ត្រៀមខ្លួនជាស្រេច
ជួយ ឧបត្ថម្ភ នាពេលប្អូនជួបការលំបាក់។

ជីវភាពរស់នៅរបស់និសិត្សវៀតណាមនៅមហាវិទ្យាល័យ President ឥណ្ឌូនេស៊ី ​ - ảnh 3

Student health care (http://www.president.ac.id)

ប្លែកពីដំបន់អន្តេវាសិកដ្ឋានប្រុស បន្ទប់របស់បណ្ដានិស្សិតនារីតូចជាងបន្តិច  ប៉ន្តែមានសណ្ដាប់ធ្លាប់ជាង។ រាល់ថ្ងៃ ក្រៅពីម៉ោងរៀន នៅសាលា បណ្ដា
និស្សិត នារីតែងតែលៃទុកពេលវេលាដើម្បីរៀនដោយខ្លួនឯង និងរួមគ្នាអាន សៀវភៅដែលបានផ្ញើមកពីវៀតណាម។ 

          កាលវិភាគរៀននៅទីនេះក៏ខុសពីវៀតណាមដែរ។ ឆ្នាំសិក្សានៅ
ឥណ្ឌូនេស៊ីមាន ​៣ឆមាស ឆមាសនិមួយៗមានរយះពេលពី២ខែកន្លះ ដល់៣ខែ 
បន្ទាប់នោះ បាន សំរាក់រយះពេល១ខែ។ Nguyen Tung Huy និស្សិតឆ្នាំទី១ ផ្នែក
 Marketting បាននិយាយថា៖

ចំពោះប្អូន ការចៃដន្យបំផុតគឺភាសានិយាយ ពីមុនមក ប្អូនមិនធ្លាប់បានស្ដាប់ ភាសាឥណ្ឌូនេស៊ីទេ។ នាពេលមកដល់ទីនេះ មានបងប្រុស បងស្រីមួយ
ចំនួនមក ទទួលហើយ ឃើញបណ្ដាបងនិយាយស្ទាត់ភាសានៅទីនេះ ខ្ញុំ
ងឿងឆ្ងន់ណាស់។ ទោះបីដឹងថា ត្រូវរៀន ភាសាថ្មីមួយនឹងជួ បការលំបាក់ ជាច្រើន ប៉ុន្តែប្អូននឹងខំប្រឹងប្រែងរៀនសូត្រ ដើម្បី និយាយបានស្ទាត់ល្អ​។

ជីវភាពរស់នៅរបស់និសិត្សវៀតណាមនៅមហាវិទ្យាល័យ President ឥណ្ឌូនេស៊ី ​ - ảnh 4
បណ្ណាល័យ   (http://www.president.ac.id)

        ជនវៀតណាមគ្រប់រូបដែលបានទៅទស្សនាមហាវិទ្យាល័យ Presidents (ឥណ្ឌូនេស៊ី) សុទ្ធតែមានចំណាប់អារម្មណ៏យ៉ាងជ្រាលជ្រៅចំពោះបរិយាកាស
សិក្សានៅទីនេះ ក៏ដូចជាភាពស្និទ្ធស្នាលរបស់បណ្ដាលោកគ្រូ អ្នកគ្រូ និងនិស្សិត ឥណ្ឌូនេស៊ី ពិសេសគឺស្មារតីសាមគ្គីភាព ការរៀនសូតរបស់បណ្ដានិស្សិតវៀត
ណាមនៅឥណ្ឌូនេស៊ី។ មិត្តទាំងនោះជាស្ពានតភ្ជាប់ទំនាក់ទំនងរបស់ប្រទេ
សទាំងពីរ វៀតណាម-ឥណ្ឌូនេស៊ី និយាយដោយឡែក និងរវាងបណ្ដាប្រទេស
ASEAN និយាយរួមក្នុងនិន្នាការកសាងសហគមរួម ASEAN នាឆ្នាំ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ