ដើម្បីសហគមន៍អាស៊ានពិតប្រាកដជារបស់ប្រជាពលរដ្ឋ

ដើម្បីសហគមន៍អាស៊ានពិតប្រាកដជារបស់ប្រជាពលរដ្ឋ - ảnh 1
Image: asean.org


(VOVworld) – ការផ្តើមគំនិតបង្កើតសហគមន៍អាស៊ានគឺជាគោលដៅដើម
 ដំបូងគិតពីពេលសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍​ (អាស៊ាន) ត្រូវបាន
បង្កើតឡើង។ រហូតមកដល់ពេលនេះ ដំណើរកសាងសហគមន៍បានឈាន
ចូល ដំណាក់កាលចុងក្រោយ ដោយមានការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់ថ្នាក់
ដឹកនាំនៃ ប្រទេសអាស៊ានចំនួន ១០។ ប៉ុន្តែ ចំពោះប្រជាពលរដ្ឋនៃប្រទេស
និមួយៗ ការបង្កើតសហគមន៍អាស៊ាននឹងនាំមកនូវផលប្រយោជន៍ណាខ្លះ
សំរាប់គេនិងការ ផ្លាស់ប្តូរពីសមាគមដល់សហគមន៍មានអត្ថន័យអ្វីៗយ៉ាង
ម៉េច នោះគ្មានណោ ណាបានដឹងឲ្យគ្រាប់គ្រាន់បញ្ហានេះបានឡើយ។
ដោយហេតុនេះ ការផ្សព្វផ្សាយនិងលើកកំពស់ចំណេះដឹងសំរាប់ប្រជាពល
រដ្ឋកំពុងត្រូវបានប្រទេសអាស៊ានជំរុញយ៉ាងខ្លាំងសំដៅត្រៀបរៀបចំឲ្យការ
កំណើតរបស់សហគមន៍មួយដែលកំពុងខិតមកជិត។

“ខ្ញុំស្គាល់ដល់សមាហរណកម្មអាស៊ាន។ ប៉ុន្តែ ដំណាក់កាលអ្វីយ៉ាងម៉េច
 ជំហានទាក់ទងផ្ទាល់យ៉ាងម៉េច យើងខ្ញុំមិនដឹងច្បាស់នៅឡើយទេ។”

“ក្នុងឋានៈជាប្រជាពលរដ្ឋអាស៊ានមួយនាក់ ខ្ញុំគ្រាន់តែគិតថា៖ ក្នុងពេល
សហគមន៍អាស៊ានត្រូវបានបង្កើត យើងអាចទិញបណ្ដាមុខទំនិញរបស់
ប្រទេស អាស៊ាននានាងាយស្រួលថែមទៀតនៅវៀតណាមនិងផ្ទុយវិញ
ប្រទេសអាស៊ានផ្សេងៗ ទៀតអាចទិញផលិតផលរបស់វៀតណាមដែល
ត្រូវបាននាំចូលក្នុងប្រទេសគេដែរ។ តាមរយៈនោះ ការយោគយល់គ្នាទៅ
វិញទៅមករវាងប្រជាជនបណ្ដាប្រទេស អាស៊ាននឹងត្រូវបានបង្កើន។”

ដើម្បីសហគមន៍អាស៊ានពិតប្រាកដជារបស់ប្រជាពលរដ្ឋ - ảnh 2
Image: asean.org


នេះគឺជាការចែករំលែករបស់ប្រជាពលរដ្ឋចំនួន ២ នាក់ពោលខាងលើ ក្នុង
នោះមានតំណាងក្រុមហ៊ុនវៀតណាមមួយរូបបានសឲ្យឃើញនូវស្ថានភាព
ជាក់ស្តែងនាបច្ចុប្បន្នស្តីពីកំរិតចំណះដឹងរបស់ប្រជាពលរដ្ឋនៃប្រទេស
អាស៊ាននិមួយៗអំពីសហគមន៍អាស៊ាន។ ការខ្វះខាតចំណះដឹងអំពីសហ
គមន៍និងប្រទេសជា សមាជិកក្នុងសហគមន៍គឺជាការសាកល្បងចំពោះ
ដំណើការកសាងសហគមន៍ វប្បធម៌សង្គមអាស៊ាន (ASCC) ។ អតីត
អនុរដ្ឋមន្ត្រីការបរទេសវៀតណាមនិងជា​ប្រធានសមាគមមិត្តភាពវៀត
ណាម-អាស៊ាន លោក ​Le Cong Phung បានចែករំ លែកថា៖​

“សហគមន៍អាស៊ានមិនគ្រាន់តែជាកម្មសិទ្ធិដោយឡែករបស់ថ្នាក់ដឹកនាំនិង
 រដ្ឋាភិបាលនោះទេប្រជាពលរដ្ឋអាស៊ាន។ ប្រជាពលរដ្ឋគឺជាអ្នកអនុវត្ត
ជំរុញនិងសុក្រិដអង្គការនេះ។ ដោយហេតុនេះ សហគមន៍នេះត្រូវធ្វើដើម្បី
ប្រជាពលឆ្ពោះទៅប្រជាជននិងប្រសិនបើប្រជាជនជឿជាក់គេនឹងអនុវត្ត
ប្រកបដោយជោគជ័យបាន។ ក្នុងរយៈពេលកន្លងទៅ បណ្ដាសកម្មភាព
ជួបប្រាស្រ័យប្រជាជនត្រូវបានរៀបចំឡើងជាច្រើន ប៉ុន្តែ ខ្ញុំគិតថា៖ នោះ
មិនគ្រាប់គ្រាន់ទេ។ ដើម្បីតភ្ជាប់ រដ្ឋាភិបាលនៃប្រទេសជាសមាជិកអាស៊ាន
ត្រូវបង្កើនការផ្សព្វផ្សាយអំពីសហគមន៍។”

ដើម្បីសហគមន៍អាស៊ានពិតប្រាកដជារបស់ប្រជាពលរដ្ឋ - ảnh 3
Image: asean.org


រួមជាមួយការត្រៀមរៀបចំឲ្យយន្តការសមស្របមួយសំរាប់សមាជិកសហ
 គមន៍ជំនួសឲ្យសមាគមមុននោះ ប្រទេសអាស៊ានទាំងឡាយសុទ្ធតែត្រៀម
រៀបចំ យ៉ាងសកម្មសំរាប់ចំណះដឹងរបស់ប្រជាពលរដ្ឋស្តីពីសហគមន៍មុន
ពេលកាល កំណើត។ បណ្ដាសកម្មភាពដូចជា៖ វេទិការ ការជួបប្រាស្រ័យ
ប្រជាជន សិក្ខសា លា ការតាំងពិពណ៌អំពីអាស៊ានត្រូវបានអនុវត្តព្រមៗ
គ្នានៅប្រទេសជាសមាជិក ទាំងអស់។  ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំ
នៅវៀតណាម លោក Mayerfas បានអះអាងថា៖

“បណ្ដាកម្មវិធីត្រូវបានអនុវត្តយ៉ាងខ្លាំងក្លានៅប្រទេសនិមួយៗដូច្នេះបានស
 ឲ្យឃើញនូវការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការកសាងសហគមន៍រួម ក្នុងនោះ
 ប្រជាពលរដ្ឋគឺជាកត្តាស្នូល។ ប្រទេសអាស៊ានទាំងឡាយកំពុងខំប្រឹងប្រែង
អស់ ពីកំលាំងកាយចិត្តដើម្បីរួមចំណែកសំរាប់សហគមន៍អាស៊ាន។ យើង
ខ្ញុំមានគោល បំណងថា៖ ប្រជាពលរដ្ឋឥណ្ឌូណេស៊ី​និយាយដោយឡែកនិង
ប្រជាពលរដ្ឋ អាស៊ាននិយាយរួមយល់ដឹងថា៖ គេគឺជាផ្នែកមួយរបស់អាស៊ាន។”

នាថ្ងៃទី ៨ សីហា ខាងមុខនេះ មជ្ឈមណ្ឌលវប្បធម៌ដំបូងនៃសហគមន៍
អាស៊ាននឹងត្រូវបានបើកសម្ពោធនៅថៃ។ គំរោងការណ៍នេះរួមចំណែកបង្កើន
ចំណះដឹងរបស់ប្រជាពលរដ្ឋនៅប្រទេសនិមួយៗស្តីពីសហគមន៍។

នាបច្ចុប្បន្ន ចំនួនប្រជាជនវ័យក្មេង (ក្រោយអាយុ ៣០ ឆ្នាំ) ក្នុងតំបន់គឺ ៣២០
លាននាក់។ នេះគឺជាកំលាំងដែលនឹងបង្កើតឡើងការផ្លាស់ប្តូរសំខាន់ សំរាប់
អាស៊ាន៖ ពីសមាគមដល់សហគមន៍។ ម្ចាស់ការសមាហរណកម្ម ស្វែងក
ឱកាសដែលសហគមន៍នាំមកជូនគឺជារបៀបដែលជំនាន់វ័យក្មេងវៀតណាម
កំពុង ឆ្ពោះទៅ។

អ្នកស្រី Phuong Linh បរិញ្ញាចត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៅមហាវិទ្យាល័យ
ជាតិ ហាណូយ (វៀតណាម) បានសំណះសំណាលថា៖

“ខ្ញុំគិតថា៖ សមត្ថភាពរបស់នាងខ្ញុំក៏មានភាពស្មើៗគ្នាបើប្រៀបនឹងទីផ្សារ
ពលកម្មលើពិភពលោកដែរជាពិសេសគឺបណ្ដាប្រទេសក្នុងប្លុកអាស៊ាន។
ក្នុងកម្មវិធីសិក្សារៀនសូត្រទាំងអស់របស់នាងខ្ញុំបានឆ្លងកាត់ការប្រឡង
អំពីសមត្ថភាពនិងភាសាបរទេស ជាដើម។”

ផ្សាភ្ជាប់ប្រជាជន កសាងសង្គមបំរើល្អបំផុតសំរាប់ប្រជាជន គឺជាគោលដៅ
 មួយក្នុងចំណោមគោលដៅសំខាន់ដែលបណ្ដាប្រទេសអាស៊ានកំពុងឆ្ពោះ
ទៅ។ ដោយមានសកម្មភាពជាកស្តែងពីរដ្ឋាភិបាលនៃប្រទេសនិមួយៗនិង
ចំណះដឹងរបស់ប្រជាពលរដ្ឋម្នាក់ៗ សហគមន៍អាស៊ានមួយពោរពេញទៅ
ដោយអត្តសញ្ញា ណវប្បធម៌ឯកភាពក្នុងភាពសម្បូរបែបកំពុងកកើតឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ