តាក់ស៊ីម៉ាឡេស៊ីបង្កើតរូបភាពស្អាតដោយការប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទដៃ
(VOV) /  
(VOV)_ អនុវត្តការហៅ តាក់ស៊ី តាមរយៈទូរស័ព្ទដៃឆ្លាតត្រូវបានប្រទេសជាសមា ជិកអាស៊ានជាច្រើនអនុវត្តនាបច្ចុប្បន្ន ពិសេសគឺនៅម៉ាឡេស៊ី។ ការប្រើប្រាស់នេះបាន រួមចំណែកកែលំអរគុណភាពសេវាកម្មក៨ដូចជានិងរូបភាពសេវាកម្ម តាក់ស៊ី របស់ ម៉ាឡេស៊ី ក្នុងក្រសែភ្នែកមិត្តភក្តិអន្តរជាតិ ជំរុញខ្លាំងការអភិវឌ្ឍន៍ផ្នែកដឹកជញ្ជូនរបស់
ប្រទេសនេះ។
|
តាក់ស៊ីម៉ាឡេស៊ីបង្កើតរូបភាពស្អាតដោយការប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទដៃ(internet) |
មុននេះ សេវាកម្មដឹកជញ្ជូន តាក់ស៊ី របស់ម៉ាឡេស៊ី ត្រូវបានវាយតំលៃថា៖អាក្រក់ បំផុតលើពិភពលោក ដោយសារការគិតថ្លៃខ្ពស់ពេក និងមិនគួអោយទុកចិត្តបាន…
។ល។ ប៉ុន្តែ ស្ថានភាពនេះកំពុងកាត់បន្ថយជាបណ្ដើរៗ និងបណ្ដារថយន្ត តាក់ស៊ី របស់ម៉ាឡេស៊ីកំពុងយករូបភាពនេះឡើងវិញ ពីមួយថ្ងៃទៅមួយថ្ងៃ។នេះគឺជាលទ្ធ ផលក្នុងការប្រើប្រាស់ហៅតាក់ស៊ីតាមទូរស័ព្ទឆ្លាត នោះគឺកម្មវិធី My Teksi ។ កម្មវិធី នេះជួយអោយអតិថិជនជ្រើសរើសតាក់ស៊ីណាមួយមានតំលៃសមរម្យបំផុត និងសុវត្ថិ
ភាពបំផុត។ ចាប់ពីពេលបានបង្ហាញមុខមក My Teksi បានក្លាយទៅជាកម្មវិធីប្រើ
ប្រាស់សំរាប់ហៅតាក់ស៊ីពេញនិយមបំផុតនៅម៉ាឡេស៊ី ដោយមានអ្នកចូលរួមជាង
៤០មឹនលើក។ ការប្រើប្រាស់កម្មវិធីផ្សេងមួយទៀត នោះគឺ៖ហៅតាក់ស៊ីងាយស្រួល
ជាមួយ Brazil ក៏មានអ្នកចូលមើលក្នុងទំព័រវ៉ែបជាង៩មឺននាក់ដែរ ពីខែឧសភាឆ្នាំ
២០១៣មក។ លោកស្រី Adelene Foo អ្នកគ្រប់គ្រងកម្មវិធី My Teksi នៅម៉ាឡេស៊ី
បានអោយដឹងថា៖
“ សុវត្ថិភាពជាការយកចិត្តទុកដាក់ស្នូលរបស់អតិថិជនពេលដែលយើងខ្ញុំ អនុវត្តការស្រាវជ្រាវ។ ប៉ុន្តែធ្វើយ៉ាងម៉េចដើម្បីធានាសុវត្ថិភាពសំរាប់អតិថិជន។ កម្មវិធីនេះជួយអតិថិជនដឹងថា៖ អ្នកបើកបរនានានឹងមកទទួល ឈ្មោះគាត់ ផ្លាក់ រថយន្ត និងថែមទាំងលេខទូរស័ព្ទរបស់អ្នកបើកបរទៀតផង។ ពីនោះ អតិថិជន អាចផ្សាយដំណើរទស្សនកិច្ចរបស់ខ្លួនជាមួយមិត្តភក្តិ។”
ការហៅតាក់ស៊ីតាមរយៈកម្មវិធី My Teksi ឬ ហៅតាក់ស៊ីងាយស្រួលជាមួយ Brazil ក្នុងទូរស័ព្ទដៃឆ្លាត ដ៏ងាយស្រួល។ អតិថិជនចូលក្នុងកម្មវិធីនេះ ហើយ
ជ្រើសរើសទីទៅដល់។ បន្តាប់នោះគឹនឹងទទួលបានតំលៃនិងដំណើការ។ ប្រសិន បើយល់ព្រមជាមួយតំលៃនេះ ឈ្មោះអ្នកបើកបរ លេខទូរស័ព្ទ ផ្លាក់រថយន្តតាក់ ស៊ីនឹងបានផ្ញើមកអតិថិជន។ កម្មវិធីនេះមិនគ្រាន់តែជួយអតិថិជនឃើញ សុវត្ថិ
ភាព ជាងប៉ុណ្ណោះទេ ថែមទាំងនាំមកផលប្រយោជន៍ជាច្រើនសំរាប់អ្នកបើកបរ
តាក់ស៊ីទៀតផង។
“ កម្មវិធីនេះបានជួយឧបត្ថម្ភយើងខ្ញុំយ៉ាងច្រើនណាស់។ រាល់ការលំពាកដោយសារត្រូវទៅតាមផ្លូវដើម្បីស្វែងរកអតិថិជនគឺឥឡូវនេះគ្មានទេ។”
|
តាក់ស៊ីម៉ាឡេស៊ីបង្កើតរូបភាពស្អាតដោយការប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទដៃ(internet) |
ក្រុមហ៊ុនដឹកជញ្ជូនតាក់ស៊ីជាច្រើនបានវាយតំលៃថា៖ ការប្រើប្រាស់ហៅ
តាក់ស៊ីតាមទូរស័ព្ទដៃឆ្លាតបានកាត់បន្ថយរយៈពេលរងចាំតាក់ស៊ីរបស់អតិថិជន ពី២០នាទីចុះ៥នាទីតែប៉ុណ្ណោះ។ ដូច្នេះការសម្របសម្រួលតាក់ស៊ីក៏ល្អប្រសើជាង។ បរិមាណប្រេងស៊ាំងត្រូវបានសន្សំសំចៃ។ ដូច្នេះ បន្តពីបណ្ដាការជោគជ័យនៅម៉ា
ឡេស៊ី ក្រុមហ៊ុនជាច្រើនបានអនុវត្តកម្មវិធីនេះ ដូចជា My Teksi បានបើកទូលាយ ទីផ្សារទៅប្រទេសអាស៊ាននានា ដូចជា៖ហ្វីលីពិន ថៃ ឥណ្ឌូនេស៊ី…ជាដើម។
-VOV