តួនាទីរបស់វៀតណាម-ឡាវនិងកម្ពុជាក្នុងកិច្ចសហប្រតិបត្តិការអនុ​តំបន់ទន្លេមេគង្គបើកទូលាយក្នុងសភាពការណ៍ថ្មី

 

លោកអ្នកនាងជាទីមេត្រី!

          សិក្ខាសាលាអន្តរជាតិ អំពីវិទ្យាសាស្ត្រ សង្គម លើកទីមួយ ដោយប្រធានបទ៖ 
តួនាទីរបស់វៀតណាម -ឡាវ និងកម្ពុជា ​ក្នុងកិច្ចសហប្រតិបត្តិការ ​អនុ​តំបន់ទន្លេ មេគង្គ  បើកទូលាយ ក្នុងសភាពការណ៍ថ្មី “ទើបនឹងបានប្រព្រឹត្តទៅក្នុងរយះពេលថ្មីៗ នៅទីក្រុង
សមុទ្រ Da Nang ភាគកណ្ដាលវៀតណាម។  នៅសិក្ខាសាលាលើកនេះ បណ្ដាអ្នកវិទ្យា
សាស្ត្រ  អ្នកជំនាញការ បាននាំចេញ មតិថ្មីជាច្រើន​ សំដៅបង្កលក្ខណះងាយស្រួល ​ជំ
រុញកំណើន​សេដ្ឋ​កិច្ច លើកស្ទុយជីវភាពរស់នៅរបស់ប្រជាជន ប្រកបដោយចីរភាព  សក្តិសមជាមួយសក្ដានុភាព និងឧត្តមភាពអភិវឌ្ឍន៍ របស់ អនុតំបន់ទន្លេមេគង្គ ក្នុង​សភាពការណ៍ថ្មី។

តួនាទីរបស់វៀតណាម-ឡាវនិងកម្ពុជាក្នុងកិច្ចសហប្រតិបត្តិការអនុ​តំបន់ទន្លេមេគង្គបើកទូលាយក្នុងសភាពការណ៍ថ្មី  - ảnh 1
“តួនាទីរបស់វៀតណាម -ឡាវ និងកម្ពុជា ​ក្នុងកិច្ចសហប្រតិបត្តិការ ​អនុ​តំបន់ទន្លេ មេគង្គ បើកទូលាយ ក្នុងសភាពការណ៍ថ្មី “(internet)


          ក្នុងរយះពេលកន្លងទៅ និន្នាការសហប្រតិបត្តិការ តភ្ជាប់សេដ្ឋកិច្ច ក្នុងសហ
គមន៍បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ បាន និងកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ អនុ តំបន់ទន្លេមេគង្គ ក៏ស្ថិតនៅក្នុងនិន្នាការរួមនោះដែរ។ កិច្ចសហប្រតិបត្តិការអនុ តំបន់ ទាមទាអោយមានការកសាងបណ្ដាចំណងតភ្ជាប់លើច្រើនវិស័យ ដែលមាន វិទ្យា
សាស្ត្រ សង្គមទៀតផង។ សាស្ត្រាចារ បណ្ឌិត Nguyen Xuan Thang ប្រធាន​ បណ្ឌិត សភាវិទ្យាសាស្ត្រ ​សង្គមកិច្ច​វៀត​ណាម​បានថ្លែងថា៖       “សិក្ខាសាលាជាការចាប់ផ្តើមអោយកិច្ចសហប្រតិបត្តិការ វិទ្យាសាស្ត្រ សង្គម 
តាមជំរៅ ដោយផ្អែកទៅលើស្មារតី ដើម្បីគោលដៅស្ថិរភាព កិច្ចសហប្រតិបត្តិការ។ ក្នុងនោះសង្កត់ធ្ងន់ទៅលើទំនាក់ទំនងប្រពៃណី មិត្តភាពពិសេស ក្នុងសភាពការក្នុង
តំបន់ និងពិភពលោក កំពុងមានការផ្លាស់ប្តូរជាច្រើន។ យើងខ្ញុំត្រូវការស្រាវជ្រាវ ធ្វើ
យ៉ាង ម៉េច ដើម្បីពង្រីកត្តាសកម្ម អះអាងនូវបណ្ដា​តំលៃដែលទទួលបាន ទន្ទឹមនឹង
នោះ  ឆ្លងកាត់រាល់ ការលំបាក សាកល្បង ដើម្បីគោលដៅអភិវឌ្ឍន៍របស់ តំបន់ ក៏
ដូច ជារបស់ប្រទេសនិមួយៗ”

          សិក្ខាសាលាក៏បានវិភាគអំពីបញ្ហាស្នូល ដូចជា៖ វាយតំលៃសភាពការជាក់
ស្ដែងក្នុងកិច្ច​សហប្រតិបត្តិការ​របស់ អនុតំបន់ទន្លេមេគង្គ ​និងសេចក្ដីសង្ឃឹម ​សភាព ការណ៍ថ្មីកំពុង នឹងមានការជះឥទ្ធិពលយ៉ាងម៉េច ចំពោះកិច្ចសហប្រតិបត្តិការ អនុ តំបន់ទន្លេមេគង្គ បើកទូលាយ តួនាទីរបស់វៀតណាម ​ឡាវ ​កម្ពុជា ក្នុងកិច្ចសហប្រតិ
បត្តិការ អភិវឌ្ឍន៍ អនុតំបន់ទន្លេមេគង្គបើកទូលាយ​នាបច្ចុប្បន្ន និងក្នុងរយះពេលខាង
មុខនេះ។ តាមលោក នេតបារ៉ុមនាយករង រាជបណ្ឌិតសភា​ការបរទេសកម្ពុជា ថា៖​

          “ក្នុងគំនិតរបស់ខ្ញុំ គឺ កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍  វិទ្យាសាស្ត្រ ​សង្គមកិច្ច
រវាងសភាបណ្ឌិតកម្ពុជា វៀតណាមនិងឡាវ គឺចាំបាច់ណាស់។ពីព្រោះវិទ្យាសាស្ត្រ ជាការបង្ហាញអំពីការភិវឌ្ឍន៍។ នៅពេលដែលការអភិវឌ្ឍន៍ មិនមានលក្ខណះវិទ្យា សាស្ត្រ គឺការអភិវឌ្ឍន៍នោះ មិនមានគោលដៅ នៅពេលការអភិវឌ្ឍន៍ ​ដែលមិនមាន ការចូលរួមរបស់បណ្ដាអ្នកវិទ្យាសាស្ត្រ គឺវានឹងនាំមកផល​វិបាកជាច្រើន ចំពោះ
សង្គម។”

          រីឯ លោក Thong Sa Lit Mangnomech នាយកស្ដីទី​បណ្ឌិត​សភាវិទ្យាសាស្ត្រ សង្គម កិច្ចជាតិឡាវ បានចាត់ទុកថា៖

“នេះគឺជាឱកាសមួយ ដើម្បីយើងខ្ញុំផ្លាស់ប្តូរមតិ សំរាប់ដើម្បីការអភិវឌ្ឍន៍។ ភាគី ទាំងបី សុទ្ធតែមានការចូលរួមយ៉ាងសកម្ម ដើម្បីរួមគ្នាស្រាវជ្រាវ នាំ​ចេញទិសដៅ ដោះស្រាយបណ្ដាបញ្ហា ដើម្បីអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ​កសិកម្ម អភិវឌ្ឍន៍ប្រកប
ដោយចីរភាព…ជាដើម។”

បណ្ដាមតិផ្លាស់ប្តូរ និងបណ្ដាបញ្ហាដែលបានអធិប្បាយនៅសិក្ខាសាលា បាននាំចេញ
មតិជាច្រើនអោយបណ្ដាអ្នកវិទ្យាសាស្ត្រ នៃបណ្ឌិតសភាចំនួនបី ក្នុងសកម្មភាពស្រាវ
ជ្រាវ បណ្ដុះបណ្ដាល និងពិគ្រោះយោបលគោល​នយោបាយ និងផ្តល់មកនូវបណ្ដាមតិ
ថ្មីជួយ ដល់អ្នកបណ្ដាស្ថាប័នគ្រប់គ្រង បណ្ដា​អ្នកតាក់តែងគោលនយោបាយ និងពិសេស គឺរដ្ឋាភិបាលវៀតណាម ឡាវ​និងកម្ពុជា ដើម្បីមានបណ្ដាដំណោះស្រាយ និងសេចក្ដី
សម្រេចចិត្ត​សមស្របជាមួយសភាពការណ៍ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ