(VOV)_ជាប្រទេសមួយក្នុងចំណោមប្រទេសពោរពេញទៅដោយអត្តសញ្ញាណ
វប្បធម៌ ឥណ្ឌូនេស៊ីជាប្រទេសមានឧបករណ៍ភ្លេងប្រពៃណីជាច្រើន ដោយមានសម្លេង ផ្អែមល្ហែម និងងាយស្ដាប់នៅតំបន់និមួយៗ ដែលក្នុងនោះមានត្រែបបូមាត់ ( Karinding)។
|
ត្រែបបូមាត់ ( Karinding) |
Karinding ជាឧបករណ៍ភ្លេងប្រពៃណីរបស់ជនជាតិ Sunda ភាគខាងលិច កោះ
Jawa ។ Karinding ត្រូវបានធ្វើពីឬស្សី មានកម្រាស់០,៥cm ទទឹង១ cm និងបណ្ដោយ
ប្រវែងពី១០-១៨ cm។ Karinding មាន៣ផ្នែក ផ្នែកទី១ប្រវែង៧-៨ cm សំរាប់កាន់ ផ្នែកទី២ ប្រវែង៣-៤ cm ត្រូវបានដាក់ផ្អិបជាប់មាត់អ្នកលេងដើម្បីផ្លុំ និងផ្នែកខាងចុងមានប្រវែង៥-៦ cm ។ បង Kangman ប្រធានក្រុមអ្នកតន្ត្រី Karinding “Karinding Attack” នៅកោះ Bandung បានអោយដឹងថា៖
“ នាបច្ចុប្បន្ន ឧបករណ៍នេះបានមានវត្តនៅកន្លែងជាច្រើនដូចជានៅតំបន់ជន
ជាតិ Sunda , Aceh ឬវៀតណាមទៀតផង។ នៅវៀតណាមវាបានហៅថា៖ ត្រែបបូមាត់។”
|
អ្នកលេងKarinding |
បង Aki Ameng សមាជិកនៃក្រុម តន្ត្រី Karinding “Karinding Attack” ជាអ្នកធ្វើ
Karinding សំរាប់ក្រុមរបស់ខ្លួន បានអោយដឹងថា៖ Karindingមានតំលៃពី៣ដល់៥,៥
ដុល្លារអាមេរិក។ ដើម្បីធ្វើ Karinding នោះរយៈពេលយូរបំផុតគឺពេលរង់ចាំឬស្ស៊ីស្ងួត
ប្រហែល៩ខែ។ បង Aki Ameng បានអោយដឹងថា៖
“ ពេលទើបរៀនធ្វើ ខ្ញុំត្រូវចំណាយពេលវេលាអស់៣ថ្ងៃ ទើបសម្រេច Karinding
មួយគ្រឿង។ ប៉ុន្តែ ពេលដែលបានចេះស្ទាត់ហើយ ខ្ញុំធ្វើអស់រយៈពេលតែ១-២ម៉ោង
ប៉ុណ្ណោះ។”
ឧបករណ៍ភ្លេងនេះមានសម្លេងដូចជារៃយំនេះ បានមានវត្តមានមុននេះជាង៧០០ឆ្នាំ
មុនមក និងត្រូវបានប្រើប្រាស់ដើម្បីវាយបណ្ដេញសត្វល្អិត ការពារដំណាំ។ ហើយក្នុង
ដំ ណើការអភវិឌ្ឍន៍ ជន Sudan បានប្រើឧបករណ៍នេះ ក្នុងជីវភាពរស់ នៅប្រចាំថ្ងៃ ក្នុងពិធីបុណ្យធំៗ និងត្រូវបានជនជាតិជាច្រើនពេញនិយមប្រើប្រាស់ដែរ។ បង
Kangwan បានអោយដឹងថា៖ ដើម្បីលេងឧបករណ៍ភ្លេងនេះ គឺត្រូវចំណាយរយៈពេល
១ខែដើម្បី ហ្វឹកហាត់និង ក្តាប់បានវិធីចំនួន៣៖
“ វិធីចំនួន៣នោះគឺ ចេះស្ទាត់ ឧស្សាព្យាយាមនិងហ្វឹងនរចិត្ត។ ប្រការនេះមាន
ន័យថា កាន់ឧបករណ៍នេះអោយជាប់ ត្រូវឧស្សាព្យាយាមក្នុងពេលលេង Karinding និងមានអារម្មណ៍ចំពោះសម្លេងរបស់ឧបករណ៍នេះ។”
ដើម្បីបញ្ជូនឧបករណ៍ភ្លេងប្រពៃណីនេះចូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ នាបច្ចុប្បន្ន
នៅឥណ្ឌូនេស៊ីមានក្រុមតន្ត្រីមានគ្នាចំនួន៥នាក់ ដែលក្នុងនោះមាន៣នាក់លេង
Karinding។ ក្រៅពីនោះ បណ្ដាក្រុមតន្ត្រីដូចជា៖ Karinding Attack , Karinding
Celempung ជាដើម បានរួមផ្សំឧបករណ៍ជាច្រើន ដើម្បីការសម្ដែងបានពិរោះនិងព
ហុបែបជាងឬបើកថ្នាក់រៀន Karinding នៅសាលារៀនទៀតផង៕