ថៃជានិច្ចកាលជាការជ្រើសរើសមួយក្នុងចំណោមការជ្រើសរើសជួរមុខសំរាប់ បណ្ដាទួរទេសចរណ៏ចុងឆ្នាំ
ផ្នែកទេសរណ៏ថៃត្រូវរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់ក្នុងរយះពេល
កន្លងទៅ។ ប៉ុន្តែ ចំពោះបណ្ដាភ្ញៀវទេសចរណ៏វៀតណាម ថៃជានិច្ចកាលជាការ ជ្រើសរើសមួយក្នុងចំណោមការជ្រើសរើសជួរមុខសំរាប់បណ្ដាទួរចុងឆ្នាំ។ ក្តាប់
ជាប់តម្រូវការទៅទេសចរណ៏របស់ប្រជាជនជាច្រើននាក់ នាបច្ចុប្បន្ន បណ្ដា ក្រុមហ៊ុនទេសចរណ៏វៀតណាមកំពុងសកម្មអនុវត្តន៏កសាងទួរទេសចរណ៏ជា
ច្រើនទៅកាន់ទីផ្សារទេសចរណ៏ប្រពៃណីនិងទាក់ទាញទឹកចិត្តនេះ។
នាបច្ចុប្បន្ន បណ្ដាក្រុមហ៊ុនទេសចរណ៏នៅវៀតណាមបានចាប់ផ្ដើម
ឡើងវិញបណ្ដាទួរទេសចរណ៏ទៅថៃ ជាមួយកម្មវិធីលើកទឹកចិត្តជាច្រើន។
Doan The Duy នាយករងក្រុមហ៊ុនទេសចរណ៏ Viettravel បានអោយដឹងថា៖
ថៃជាទីមកដល់មួយក្នុងចំណោមទីមកដល់ដែលទទួលបានការយកចិត្ត
ទុកដាក់យ៉ាងខ្លាំងរបស់ភ្ញៀវទេសចរណ៏វៀតណាម និង នេះក៏ជាទីផ្សារធំ
មួយក្នុងចំណោមទីផ្សារធំៗរបស់ Viettravelដែរ។ ក្រោយមួយរយះពេល ផ្អាក់ទួរទេសចរណ៏ដោយទឹកជំនន់ បណ្ដាភ្ញៀវទេសចរណ៏ដើមដំបូងរបស់ Viettravel បានមកដល់ថៃពីថ្ងៃទី ១ ធ្នូ។ បង Le Chieu Hoang អ្នកមគ្គទេស
របស់ក្រុមហ៊ុនទេសចរណ៏ Viettravel បានអោយដឹងថា៖
នេះជាទីផ្សារដែលភ្ញៀវវៀតណាមជ្រើសរើស។ ទួរទេសចរណ៌ទៅថៃ
គឺថោកជាង បើបៀប នឹងបណ្តាប្រទេសផ្សេងទៀត និងអាច ថោកជាង ទាំងទួរទេសចរណ៌ក្នុងប្រទេសទៀតផង។ ចំនួនភ្ញៀវ មកថៃភាគ ច្រើន គឺទួរទសចរណ៌ប្រពៃណី បាំងកក- Pattaya និងតំបន់ ផ្សេងៗ ទៀតរបស់
ថៃ។
ក្រុមហ៊ុនទេសចរណ៌Fiditour បានដំណើការនាំភ្ញៀវទៅថៃចាប់ពីថ្ងៃ ២៤
វិច្ឆិកា ខណៈពេលដែលទឹកជំនន់ស្រកនៅបាងកក។ ក្រៅពីការរៀបចំបណ្តា
ទួរ ក្នុងឳកាស ពិធី បុណ្យចូលឆ្នាំថ្មី នៅមានទួរទេសចរណ៌ទិញ ទំនិញក្នុងរដូវ លក់បញ្ចុះតំលៃក៏បានរៀប ចំ ឡើងសម្រាប់បំរើភ្ញៀវផងដែរ។ លោក Nguyen
Van Thu ក្រុមហ៊នធើ្វដំណើរ Donna Tour ឲ្យដឹងថា៖ ប្រទេសថៃបានមាន ភាពប្រក្រដីឡើងវិញទាំងស្រុងបន្ទាប់ពីគ្រោះ ទឹកជំនន់ ប្រវត្តិសាស្ត្រនិងត្រៀមខ្លួន
ជាស្រច ទទួលភ្ញៀវទេសចរណ៌មកជាមួយប្រទេសខ្លួន។បន្ទាប់ពីទឹកជំនន់ថៃ
បានស្តារឡើងវិញ ព្រោះថា ថៃលបានគំណត់ផ្នែកទេសរចណ៌ជាផ្នែកមុខព្រួញដើម្បីស្តារនិងវិនិយោគ។ ចំនួនភ្ញៀវទេសចរណ៌វៀតណាម ទៅថៃពី
ឥឡូវដល់ បុណ្យTết គឺច្រើនកុះករ។ ក្រុមហ៊ុន Donna ទទួលបានក្រុមភ្ញៀវ
ចំនួន ១០០ក្រុម ភាគច្រើន ភ្ញៀវមកពីទីក្រុង HCM។
តាមលោក Nguyen Van Thu ថា ទោះបីទើបនឹងឆ្លងកាត់គ្រោះទឹកជំនន់ ក្តី
ប៉ុន្តែ ទេសចរណ៌ថៃកំពុងពន្លឿនយ៉ាងខ្លាំងចូលវៀតណាម។ថៃបានកសាងទួរ
ទេសចរណ៏វប្បធ៌ម សម្រក់លំហែកាយ និងទួរច្រើនផ្សេងទៀត។ លោក Nguyen
Van Thu បានអោយដឹងថា៖តាមធ្មតា ទួរទៅថៃក្នុងបណ្ដាថ្ងៃធម្មតាទួរបាំងកក និងប៉ាត់តៃយ៉ា ក្នុងរយះពេល ៥ថ្ងៃ ៤យប់ នៅសណ្ឋាគារផ្កាយ៣ មុខម្ហូប
មានពី ៦ ដល់ ៨មុខ។ ជាមួយតំលៃពី ១០០-១១៥ USD/នាក់។ ភ្ញៀវ
ទេសចរណ៏មានឡានទទួល ជូនទៅបណ្ដាដំបន់ទេសចរណ៏ និងទីកន្លែង
Shopping។ ដើម្បីមានតំលៃទួរដូច្នេះ គ្មានប្រទេសណាអាចធ្វើបានទេ មាន
តែថៃទើបរៀបចំបានតំលៃទួរដូច្នេះ។
លោក Suraphon Svetasreni អគ្គនាយក នៃអគ្គនាយកដ្ឋានទេសចរណ៏ថៃ (TAT) អះអាងថា៖ វៀតណាមជាទីផ្សារមួយក្នុងចំណោមទីផ្សារសំខាន់បំផុតរបស់ផ្នែក
ទេសចរណ៏ថៃ។ ក្នុងរយះពេល ១១ខែកន្លងទៅ ថៃបានទទួលភ្ញៀទេសចរណ៏មកពីវៀតណាមចំនួន ៤៥ហ្មឹនលើក កើន ៤៤% បើប្រៀបទៅនឹងរយះពេលដូចគ្នា
នាឆ្នាំ ២០១០៕