ថ្នាក់រៀនសំរាប់ជនចាស់ជរានៅប្រទេសថៃ
PHUONG LIEN -  
(VOVWORLD) - ប្រឈមនឹងស្ថានភាពចំនួនជនវ័យចំណាស់កើនឡើងយ៉ាង ខ្លាំងក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងទៅនេះ រដ្ឋាភិបាលថៃនិយាយរួមនិងបណ្ដាតំបន់ និយាយដោយឡែកនៅប្រទេសនេះកំពុងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពសំរាប់បញ្ហានេះព្រមទាំងលើកកំពស់គុណភាពចំនួនប្រជាជនផងដែរ។ ថ្នាក់រៀនសំរាប់ជនចាស់ជរានៃសាលា Wilai Waiwan ទីរួមខេត្ត Hua Hin ខេត្ត Prachuap Khiri Khan គឺជារូបសណ្ឋានគំរូបអំ ពីសាលារៀនសំរាប់ជនចាស់ជរានៅថៃ។
ថ្នាក់រៀនសំរាប់ជនចាស់ជរានៅប្រទេសថៃ |
អ៊ូអរសប្បាយរីករាយនិងរស់រវើកគឺជាបរិយាកាសដែលគ្របដណ្តប់មកលើថ្នាក់រៀនដែលមានផ្ទៃដីជាង ៣០ ម៉ែត្រក្រឡា។ ប្រការវិសេសវិសាលនៅទីនេះគឺសិក្ខាកាមទាំងអស់សុទ្ធតែមានអាយុជាង ៦០ ឆ្នាំហើយ។ នេះជាថ្នាក់រៀននៃសាលា Wilai Waiwan ទីរួមខេត្ត Hua Hin ខេត្ត Prachuap Khiri Khan ប្រទេសថៃ។ ថ្នាក់រៀនក្នុងសំលៀកបំពាក់របស់សិស្សអនុវិទ្យាល័យ អាវសឺមីស ខោខ្លី សំពត់ និងពាក់ថង់ក្រណាត់ថ្មីគឺជាសេចក្តីសប្បាយក្រៃលែងចំពោះសិក្ខាកាមទាំងអស់នៅទីនេះ។
អភិបាលទីរួមខេត្ត Hua Hin លោក Nopporn Wutthikul (ខាងស្តាំ) |
សាលា Wilai Waiwan បានរៀបចំវគ្គសិក្សាចំនួន ២។ វគ្គសិសក្សានិមួយៗ អូសបន្លាយក្នុងរយៈពេល ៤ ខែ។ ជារៀងរាល់ថ្ងៃច័ន្ទប្រចាំសប្តាហ៍ ថ្នាក់រៀនចាប់ផ្តើម ពីម៉ោងទី ៨ និងបញ្ចប់នៅម៉ោងទី ១២។ វគ្គសិក្សាទាំងអស់គឺឥតគិតថ្លៃទាំងស្រុង។ វគ្គ សិក្សាដំបូងមានការចូលរួមរបស់លោកតាលោកយាយចំនួន ២០០ នាក់ វគ្គទី ២ បាន មាន ២៥០ នាក់ ហើយវគ្គទី ៣ កំពុងត្រូវបានរៀបចំឡើង។ អភិបាលទីរួមខេត្ត Hua Hin លោក Nopporn Wutthikul បានឲ្យដឹងថា៖
«ការថែទាំជនចាស់ជរាត្រូវបានអនុវត្តនៅតំបន់នានាក្នុងទូទាំងប្រទេសថៃ ប៉ុន្តែ ទីរួមខេត្ត Hua Hin គឺជាទីកន្លែងដំបូងដែលធ្វើការសាកពិសោធរូបសណ្ឋានសាលារៀន សំរាប់ជនចាស់ជរា។ កត្តាដែលធ្វើឲ្យកម្មវីធីនេះទទួលជោគជ័យគឺសន្តានចិត្តរបស់ ប្រជាជនក្នុងតំបន់។ ព្រោះថា យើងខ្ញុំអនុវត្តកម្មវិធីនេះគ្មានថវិការរដ្ឋទេ។ ថវិការសំរាប់ វគ្គសិក្សាចំនួន ២ កន្លងទៅនេះគឺ ៣ សែនបាត (ស្មើនឹង ២០០ លានដុងវៀតណាម)។ ទឹកប្រាក់ទាំងនេះគឺសុទ្ធតែដោយប្រជាជនរួមវិភាគទាន។ គោលដៅនៃវគ្គសិក្សានេះគឺធ្វើយ៉ាងមេចដើម្បីជនចាស់ជរាមានសុភមង្គលទាំងខាងស្មារតីនិងសុខភាពផង។ លោកតាលោកយាយដែលចូលរួមកម្មវីធីនេះសុទ្ធតែមានឱកាសស្វែងយល់អំពីច្បាប់ ពន្ធ ច្បាប់ចរាចរ ពិសេសគឺច្បាប់មរតកសម្បត្តិ និងមុខរបរសិប្បកម្ម។ »
លោក Kamron អាយុ ៦១ ឆ្នាំ សិក្ខាកាមមួយរូបដែលបានចូលរួមវគ្គសិក្សាចំនួន ២ នៅទីនេះ |
ជនចាស់ជរានៅទីនេះមានស្ថានភាពរស់នៅខុសពីគ្នា។ ជនខ្លះទទួលបានការថែទាំពីគ្រួសារគេជនខ្លះទៀតមិនទទួលបានការយកចិត្តទុកដាក់ដ៏គ្រប់ក្រាន់ទេ។ ភាពខុសពីគ្នានេះឯងបានជួយពួកគេយោគយល់គ្នានិងចែករំលែកជាមួយគ្នា។ លោក Kamron អាយុ ៦១ ឆ្នាំ សិក្ខាកាមមួយរូបដែលបានចូលរួមវគ្គសិក្សាចំនួន ២ នៅទីនេះ បានចែក រំលែកថា៖
«ចូលរួមថ្នាក់រៀនសប្បាយរីករាយណាស់ដោយសារខ្ញុំមានមិត្តថ្មីជាច្រើន។ ខ្ញុំល្បីឈ្មោះក្នុងថ្នាក់រៀនណាស់ ព្រោះថា ខ្ញុំមានចិត្តរស់រាយសប្បាយ ចូលចិត្តច្រៀង និងរាំ។ មកដល់ទីនេះ ខ្ញុំក្រេបយកចំណេះដឹងជាច្រើនអំពីច្បាប់ ការធ្វើផលិតផលសប្បកម្ម ការធ្វើសាប៊ូលាងចាននិងរបៀបគូរលើត្រណាត់ បាទីក។»
ប្រធានថ្នាក់រៀន លោកយាយ “Yaya” Pitoon Sinqampon។ |
នេះជាសម្លេងបញ្ជារបស់ប្រធានថ្នាក់រៀន លោកយាយ “Yaya” Pitoon Sinqampon។ ប្រសិនបើស្តាប់សម្លេងរបស់លោកយល់គេមិនអាចគិតថា អ្នកគ្រូរូបនេះបានចូលនិវត្តន៍ច្រើនឆ្នាំហើយ។ បានចូលរួមថ្នាក់សិក្សាសំរាប់ជនចាស់ចរាទាំង ២ វគ្គលោកយាយ “Yaya” Pitoon Sinqampon បានចែករំលែកថា៖
«មុននេះ នាងខ្ញុំជាអ្នកគ្រូ។ បន្ទាប់ពីចូលនិវត្តន៍ នាងខ្ញុំមានវេលាទំនេជា ច្រើន ដោយហេតុនេះ ខ្ញុំសម្រេចចូលរួមថ្នាក់រៀននេះ ជួយគ្រូបង្រៀន ធ្វើផលិតផលសិប្បកម្ម។ ខ្ញុំមានសមត្ថភាពច្រៀង រាំ និងធ្វើ MC។ គេហៅនាងខ្ញុំ “Yaya” ឈ្មោះនៃតារាខ្សែភាពយន្តល្បី ល្បាញរបស់ថៃ។»
លោកតា Sanga Jenkitngam មានអាយុ ៧៦ ឆ្នាំ |
«រស់នៅសប្បាយ មានសុខភាពល្អ បន្តបូជា» គឺជាទិសស្លោករបស់សិក្ខាកាម នៅសាលា Wilai Waiwan។ ចូលរួមថ្នាក់រៀននេះមិនត្រឹមតែជួយតលោកតាលោក យាយមានសេចក្តីសប្បាយរីករាយថែមទៀតប៉ុណ្ណោះទេថែមទាំងទទួលបានការ គាំទ្រយ៉ាងសកម្មក្នុងសង្គមទៀតផង។ លោកតា Sanga Jenkitngam មានអាយុ ៧៦ ឆ្នាំ បានចែករំលែកថា៖
«ចូលរួមថ្នាក់រៀននេះ ខ្ញុំមានមិត្តថ្មីជាច្រើន សប្បាយណាស់! ពេលដែលទទួល សញ្ញាប័ត្របញ្ចប់វគ្គសិក្សា ខ្ញុំសប្បាយរីករាយដល់ទៅមិនអាចដែកឡើយ។ កូនទាំង ៣ របស់ខ្ញុំសុទ្ធតែគាំទ្រខ្ញុំទៅរៀន។ ក្រៅពីនោះ ខ្ញុំបន្តលក់ដូរដើម្បីជៀសវៀងជំងឺ Ahzeimer។»
សូរសម្លេងស្ងើចសប្បាយរបស់លោកតាលោកយាយនៅសាការៀន Wilai Waiwan គឺជាជោគជ័យធំបំផុតនៃកម្មវិធីសាលារៀនសំរាប់ជនចាស់ជរា។ ជោគជ័យនៃរូបសណ្ឋាននេះមិនអាស្រ័យដោយបុគ្គលតែមួយឡើយ។ នោះគឺការរួមដៃរបស់អង្គការ គណៈដឹកនាំ ជួរកម្មាភិបាលមន្ទីរសុខុមាលភាពសង្គមថៃ ទៀតផង។ សំខាន់បំផុតគឺការខំប្រឹងប្រែងពីជនចាស់ជរានៅទីនេះ ផងដែរ៕
PHUONG LIEN