(VOV)_ទួទេសចរណ៍ថ្មី ត្រូវបានចាប់ផ្តើមពីខេត្ត Phayao - ប្រទេសថៃ ដល់
Muong Khoa- ប្រទេសឡាវ ដល់ Dien Bien Phu ប្រទេសវៀតណាមហើយឆ្ពោះ
ទៅខេត្ត Nan Ninh - ប្រទេសចិន នឹង បាន បើកក្នុងរយៈពេល២ឆ្នាំខាងមុខនេះ
ដើម្បីទាក់ទាញបន្ថែមភ្ញៀវទេសចរមកដល់ខេត្ត ទាំងនេះ។ នេះគឺជាការអះអាង
របស់លោក Manop Harue - ប្រធានសម្ព័ន្ធ សមាគម ពាណិជ្ជកម្ម អាជីវកម្ម និង
ទេសចចរណ៍ខេត្ត Phayao ក្នុងដំណើរទស្សនកិច្ចនៅវៀត ណាម ដើម្បីស្រាវជ្រាវ
ខ្សែផ្លូវនេះ នាខែតុលាកន្លងទៅ។
|
“ថៃ-ឡាវ-វៀតណាម-ចិន”-ទួទេសចរណ៍ថ្មីពោពេញទៅដោយសក្ដានុភាព |
Phayao ជាខេត្តមួយនៅភាគឦសាន ប្រទេសថៃ ត្រូវបានបង្កើតពីសតវត្សរិ៍ទី
១៦ ជាប់ជាមួយខេត្ត Xaignabouli ប្រទេសឡាវ។ តាមលោក Manop Harue ប្រធាន
សម្ព័ន្ធសមាគមពាណិជ្ជកម្ម អាជីវកម្ម និងទេសចចរណ៍ខេត្ត Phayao ថា៖ នេះគឺជា
តំបន់ពោពេញទៅដោយសក្ដានុភាពទេសចរណ៍ ប៉ុន្តែមិនទាន់បានធ្វើអាជីវកម្មនៅ
ឡើយ៖
“ នៅ Phayao មានពិធីមួយដ៏ល្បីឈ្មោះគឺជាពិធីបុណ្យបណ្ដែតប្រទីព មួយឆ្នាំ
មាន៣ដង។ ក្រៅពីនោះ បឹង Phayao នាខែកក្ដដា និងខែតុលា ផ្កាឈូករីកពេញបឹង។
នៅទីនេះមានបក្សីរាប់រយប្រភេទមកពី Sabiria ប្រទេសចិន ។ Phayao ជាតំបន់សុខ
សាន្ត ត្រាណ ទិដ្ឋភាពធម្មជាតិដ៏ស្រស់ស្អាត។ ”
ដើម្បីអភិវឌ្ឍន៍សក្ដានុភាពទេសចរណ៍នេះ ក្នុងខែតុលាកន្លងទៅ ក្រុមការងារ
របស់សម្ព័ន្ធសមាគមពាណិជ្ជកម្ម អាជីវកម្ម និងទេសចរណ៍ខេត្ត Phayao បានមកដល់វៀតណាម ដើម្បីស្រាវជ្រាវបើកទួរទេសចរណ៍ថ្មីនេះ។ លោក Thummaphul
Srisakul លេខាធិការ សម្ព័ន្ធសមាគមពាណីជ្ជកម្ម អាជីវកម្ម និងទេសចរណ៍ខេត្ត
Phayao បានអោយដឹងថា៖
“ គោលដៅរបស់យើងខ្ញុំគឺមកស្រាវជ្រាវខ្សែផ្លូវ ចាប់ចេញពីច្រកទ្វាព្រំដែន
Ban Huoc ប្រទេសឡាវ ដើម្បីដាក់ខ្សែផ្លូវនេះអោយដំណើរការ ពីឡាវចូលទៅវៀត
ណាម។ ហើយពីវៀតណាមអាចទៅកាន់ខេត្ត Nan Ninh Guang Zhu ឬ Yun Nan
របស់ចិន។ អាចជិះឡាន តាមកំណាត់ផ្លូវនិមួយៗ បានជាយើងខ្ញុំត្រូវស្រាវជ្រាវទៅ
តាមភូមិណា ឃុំណា ខេត្តណា ត្រូវចាកស៊ាំងនៅឯណា ហូបចុកនៅឯណា និង
ស្នាក់នៅឯណា?”
តាមផែនការ ភ្ញៀវទេសចរណ៍ពី Phayao ថៃ នឹងចូលទៅប្រទេសឡាវ តាមច្រក
ទ្វាព្រំដែន Ban Huoc ទៅដល់ Muong Khoa របស់ឡាវ។ នេះគឺជាស្រុកមួយ ភាគខាង
ត្បូងរបស់ខេត្ត Phongxaly ជាប់នឹងខេត្ត Dien BienPhu របស់វៀតណាម។ នៅ Muong
Khoa ភ្ញៀវទេសចរអាចទៅទស្សនាភូមិ Pac Nam Noi ។ ក្នុង២ថ្ងៃ នៃផ្សារណាត់ក្នុង
ខែ ប្រជាជនក្នុងភូមិនឹងយកមកផលិតផលពិសេសរបស់តំបន់ទៅលក់ដូនៅទីនេះ។
ក្រៅពីនោះ ភ្ញៀវទេសចរក៏អាចទៅទស្សនាព្រៃជាតិ Puxanga ផងដែរ។
Dien Bien Phu និង Sapa ដែលបានលោក Thummaphul Srisakul និយាយ ដល់
គឺជារមណីដ្ឋានទេសចរណ៍គួរអោយទាក់ទាញ នៅតំបន់ព្រៃភ្នំភាគខាង ជើងវៀត
ណាម។ មកដល់ទីក្រុង Dien Bien Phu តំបន់ប្រវត្តិសាស្ត្រដ៏ល្បីឈ្មោះដោយ ជ័យ
ជំនះ Dien BienPhu នាឆ្នាំ ១៩៥៤នេះ ភ្ញៀវទេសចរអាចទៅទស្សនាវាលស្រែ
Muong Thanh ជ្រលងភ្នំ Phadin បឹង Pa Khoang រូងភ្នំ Pa Thom …ជាដើម។
ចំណុចចុងក្រោយក្នុងដំណើរទស្សនកិច្ចនេះគឺទីក្រុង Nan Ninh -ប្រទេសចិន
តំបន់ទាក់ទាញភ្ញៀវទេសចរដោយបណ្ដាញមជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយមានទំ
និញគ្រប់ប្រភេទ។
ក្នុងសម្លៀកបំពាក់អាវផាយវៀតណាម បណ្ឌិត Prakobsiri Pakdeepi បានអោយ
ដឹងថា៖លោកស្រីទើបនឹងបានពិភាក្សាបើកខ្សែផ្លូវនេះ ជាមួយក្រុមហ៊ុនទេសចរណ៍
Travel Agency របស់វៀតណាម៖
“ ដូចជាលទ្ធផលពិភាក្សាជាមួយភាគីវៀតណាម យើងខ្ញុំមានគោលបំណងថា៖
មានទីផ្សារមួយពោពេញទៅដោយសក្ដានុភាព។ នោះគឺជាទីផ្សារភ្ញៀវទេសចរណ៍
វៀតណាម។ នេះគឺជាទីផ្សាររបស់ភ្ញៀវទេសចរ Caravan គេនឹងបើកឡានដោយខ្លួន
ឯង និងទៅក្នុងរយៈពេលច្រើនថ្ងៃ។ ក្រុមហ៊ុនទេសចរណ៍ Travel Agency ក៏មាន
គោលបំណងអំពីទីផ្សារមួយពោពេញទៅដោយសក្ដានុភាព នោះគឺភ្ញៀវទេសចរណ៍
វៀតណាមទៅទស្សនា ChiengRai ឬChieng Mai និងគេអាចទៅទស្សនាតំបន់ទាំង
ពីរនេះតាមច្រកទ្វាព្រំដែន Ban Huoc របស់ខេត្ត Phayay ។”
ដោយមានរមណីដ្ឋានពោពេញទៅដោយសក្ដានុភាពនេះ យើងអាចជឿជាក់
ថា៖ ក្នុងរយៈពេល២ឆ្នាំខាងមុខ ពេលដែលច្រកទ្វាព្រំដែន Ban Huoc ត្រូវបានលើក
កំរិតជាច្រកទ្វាព្រំដែនអន្តរជាតិនេះ បរិមាណភ្ញៀវទេសចរតាមខ្សែផ្លូវនេះនឹងកើន
ឡើងយ៉ាងខ្លាំង រួមចំណែកអភិវឌ្ឍន៍ទេសចរណ៍របស់ប្រទេសទាំង៤ ៖ថៃ ឡាវ វៀតណាម និងចិន៕