ទឹកជ្រោះ Kuang Si - តំបន់ដែលមិនអាចរំលងបាន ពេលមកដល់ Luangprabang(ឡាវ)

(VOV)_ចំងាយពីអតីតរដ្ឋធានី Luangprabang ជិត៣០គីឡូម៉ែត្រ ទឹកជ្រោះ
 Kuang Si ជាតំបន់ទេសចរណ៍គួរអោយទាក់ទាញ ដែលភ្ញៀវទេសចរមិនអាច​រំ
លងបាន ប្រសិនបើមកដល់ Luangprabang និយាយដោយឡែក និងប្រទេស​
ឡាវនិយាយរួម។ តំបន់ទឹកជ្រោះ Kuang Si មានផ្ទៃដីជាងពីរហិកតា ​ស្ថិតនៅ​
ក្នុងតំបន់ព្រៃបថម មានប្រព័ន្ធរុក្ខជាតិ សត្វច្រើនប្រភេទ និងបរិយកាសបរិសុទ្ធ។ 

ទឹកជ្រោះ Kuang Si - តំបន់ដែលមិនអាចរំលងបាន ពេលមកដល់ Luangprabang(ឡាវ) - ảnh 1
ទឹកជ្រោះ Kuang Si - តំបន់ដែលមិនអាចរំលងបាន ពេលមកដល់ Luangprabang(ឡាវ)

លោក Minh ដែលបានរៀនភាសាឡាវ ហើយនាបច្ចុប្បន្ន កំពុងបំពេញ​ការងារ​
នៅប្រទេសឡាវ បានជាលោកតែងតែទៅទស្សនាខេត្ត ទីក្រុងនានានៅ​ឡាវ។ នា
ខែកញ្ញាឆ្នាំ២០១៥កន្លងទៅ លោកនិងគ្រួសាររបស់ខ្លួនបានមានដំណើរទេសចរណ៍
នៅតំបន់អតីតរដ្ឋធានី Luangprabang ។ តំបន់ទេសចរ​ដំបូង​បង្អស់​បានគ្រួសារ
លោក Minh ទៅទេសចរណ៍គឺទឹកជ្រោះ Kuang Si៖

          “ គ្រួសារខ្ញុំជិះយន្តហោះពីទីក្រុងហាណូយទៅកាន់ Luangprabang ដោយ​
មានតំលៃ 130-160 USD ដោយប្រើអស់រយៈពេលមួយម៉ោង។ ​បន្ទាប់​ពីពេលជួល
បន្ទប់ក្នុងសណ្ឋាគារ ខ្ញុំបានជួលម៉ូតូទៅកាន់ទឹកជ្រោះ Kuang Si។​ ពេលវេលានេះ
ទៅទស្សនាគឺសមស្របបំផុត ពីព្រោះកំពុងជារដូវវស្សា មានទឹកច្រើន។”

ទឹកជ្រោះ Kuang Si - តំបន់ដែលមិនអាចរំលងបាន ពេលមកដល់ Luangprabang(ឡាវ) - ảnh 2
ទឹកជ្រោះ Kuang Si

          ជិះម៉ូតូអស់រយៈពេល៥០នាទី ពីមជ្ឈមណ្ឌល Luangprabang ទៅកាន់ទឹក​
ជ្រោះ Kuang Si ។ នៅខាងមុខ មណ្ឌលទេសចរណ៍នេះគឺបណ្ដាស្តង់ទំនិញលក់
​ដូរ​វត្ថុ​អនុស្សាវរីយ៍ ហើយភាគច្រើនគឺរបស់សិប្បកម្មក្នុងតំបន់។​សំបុត្រទស្សនា
​គឺជាងពីរដុល្លារ។ ​​

          ឈានចូលក្លោងទ្វារ ភ្ញៀវទេសចរនឹងបានសម្របខ្លួនចូលក្នុងបរិយាកាស
ដ៏ស្រស់ថ្លា និងត្រជាក់ស្រួល។ ផ្លូវលំ​គ្របដណ្ដប់ដោយម្លប់ដើមឈើធំៗ និង​
ជណ្ដើរឈើ បាននាំគ្រួសារលោក Minh ទៅកាន់តំបន់មួយដ៏ធំទូលាយជិត​២​ហិក
តា ទឹកធ្លាក់មានកំពស់ជាង៦០ម៉ែត្រ បានហូរមកបឹងមួយមានផ្ទៃដីជិតមួយ​រយម៉ែត្រ
ក្រឡា។ ​

          ម្តាយនិងបងស្រីរបស់លោក Minh កំពុងថតរូបទុកជាអនុស្សាវរីយ៍។​ លោក 
Minh កំពុងបណ្ដែតអារម្មណ៍តាមទិដ្ឋភាពនៅទីនេះផង និងកំពុងស្ដាប់​ការឧទ្ទេស
នាមរបស់អ្នកមគ្គុទេស​ផង៖

          “ទឹកជ្រោះ Kuang Si ជាតំបន់ធម្មជាតិដ៏ស្អាតរបស់ឡាវ។​ទឹកជ្រោះ​នេះ​មាន
​កំពស់ជាង៤០០ម៉ែត្រ បើប្រៀបនឹងកំរិតនីវ៉ូទឹកសមុទ្រ ហើយមានកំពស់សរុបជាង
មួយពាន់មែត្រ។ ទឹកជ្រោះនេះមានទឹកពេញមួយឆ្នាំ ហើយហូរមកទន្លេមេគង្គ។​ជា
ប្រចាំឆ្នាំ តំបន់នេះទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិចំនួន៥០ហ្មឺនដល់៧០ហ្មឺន
នាក់។ មកដល់ទីនេះ ភ្ញៀវទេសចរអាចស្វែងយល់អំពីប្រព័ន្ធរុក្ខជាតិ លេង​កំសាន្ត…ជាដើម។”

          ប្រសិនបើមានពេលវេលា ភ្ញៀវទេសចរអាចជួលអ្នកមគ្គុទេសដើម្បីទៅស្វែង
យល់អំពីប្រព័ន្ធរុក្ខជាតិដ៏សម្បូរបែបនៅទីនេះ។ ព្រៃនេះមានប្រព័ន្ធសត្វជាង១០០
ប្រភេទ រួមទាំងសត្វកម្រមាន។ លោក Minh បានអោយដឹងថែមទៀតថា៖

          “ តាមខ្ញុំ ទិដ្ឋភាពនៅទីនេះ​ស្អាតពិសេស ហើយធាតុអាកាសបរិសុទ្ធ គ្មាន​ទី
ណាមានទេ។ ពិសេស បណ្ដាស្ពាន ជណ្ដើរ ផ្លូវលំដោយមនុស្សបង្កើតឡើងនេះ 
សមស្របជាមួយធម្មជាតិ។ នេះគឺជាលើកដំបូងខ្ញុំមកដល់ទីនេះ ហើយខ្ញុំនឹង​ត្រ
ឡប់មកទីនេះ ក្នុងពេលឆាប់ៗខាងមុខនេះ។”

          នារសៀល គ្រួសារលោក Minh បានចាកចេញពីទឹកជ្រោះ Kuang Si ​ត្រឡប់
មកមជ្ឈមណ្ឌល Luangprabang ហើយសន្យាថានឹងត្រឡប់មកវិញទីនេះក្នុងពេល
ឆាប់ៗខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ