(vov5)_ជាមួយប្រវត្តិសាស្ត្រដ៏វិសេសវិសាល GEORGE TOWN- មជ្ឈមណ្ឌល របស់
រដ្ឋ Penang -កោះស្ថិតនៅភាគពាយ័ព្យ តំបន់សមុទ្រ Mallacca - នេះគឺជាទីកន្លែង ទេស ចរណ៍១ក្នុងចំណោមទីកន្លែងទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរណ៍ច្រើនបំផុត
នៅម៉ាឡេស៊ី។
|
GEORGE TOWN |
តភ្ជាប់ GEORGE TOWN ជាមួយដីគោក គឺជាស្ពានប្រវែង១៣គីឡូម៉ែត្រ ជា
ស្ពាន វែងបំផុតនៅអាស៊ីអាគ្នេយ៍។ GEORGE TOWNត្រូវបានបង្កើតឡើង នាសទ វត្សរ៍ទី១៥ និងស្ថិតនៅក្នុងប្រព័ន្ធចំណុះអាណានិគមនិយមអង់គ្លេស។ រួមជាមួយ ជនអឺរ៉ុប បរិមាណជនចិន ម៉ាឡេស៊ី និងឥណ្ឌាជាច្រើន បានមករស់នៅលើដីនេះ
ដើម្បីបង្កើតឡើងខឿនវប្បធម៌ចម្រុះដ៏វិសេសវិសសាល ជាពិសេសគឺក្នុងម្ហូបអាហារ។
Wan Fan ជាជនមួយនាក់នៅទីនេះបានអោយដឹងថា÷ “ភ្ញៀវទេសចរណ៍ភាគច្រើន
មក ទីនេះដោយសារម្ហូបអាហារមានរស់ជាតិឆ្ងុយឆ្ងាញ់។ គ្រាន់តែធ្វើដំណើរតាម តាមបណ្ដាដងផ្លូវនៅ GEORGE TOWN មិត្តអាចឃើញមុខម្ហូប ការីរបស់ឥណ្ឌា បាយមាន់របស់ចិន ឬមុខម្ហូប Kok Kien Mee របស់ម៉ាឡេស៊ី ដែរ។”
មិនពិបាកដើម្បីឃើញនូវការចូលចិត្តរបស់ភ្ញៀវទេសចណ៍ចំពោះបណ្ដា មុខម្ហូប
នៅទីនេះទេ។ ពិសេសគឺបណ្ដាមុខម្ហូបរបស់ជនចិននៅ Tek Sen Restaurant នៅ GEOR
GE TOWN÷
“ អ៊ូ……ហើល និងក្រហាយណាស់។ ម្ហូបមាន់នេះស្រួយផង និងទន់ផង។ ឆ្ងាញ់
ពិតម៉ែន។ ខ្ញុំចូលចិត្ត GEORGE TOWN ពីព្រោះ ខ្ញុំបានពិសារ Hamburger ផង និងពិសារ
បាយផង។”
ពណ៌ក្រហម លឿង បៃតង់របស់កម្រងផ្កានូខាងមុខវិហារ Hindu។ ជុំវិញនោះ បានរន្ធឺ ឡើងសម្លេង ភ្លេង Bollywood ដ៏សប្បាយរីករាយ ពីមណ្ឌល Little India របស់ជនឥណ្ឌា។ ក្លិនក្រអូបរបស់គ្រឿងទេសពិសេស លាយជាមួយបន្លឺសម្លេងរបស់អ្នកលក់…។ល។ជីវភាពរស់នៅរបស់ជនឥណ្ឌានៅទីនេះបានធ្វើអោយ GEORGE TOWN មានបន្ថែមរស់
ជាតិថ្មី។
ចាកចេញពីមណ្ឌល Little India មិត្តនឹងមកដល់វិហារឥស្លាមដ៏ស្ងៀម និងអធិក អធម របស់ជន ម៉ាឡេស៊ី។
នៅ GEORGE TOWN ការរួមផ្សុំរវាងបណ្ដាខឿនវប្បធម៌ត្រូវបាន បង្ហាញតាម
រយះជីវ ភាពរស់នៅប្រចាំថ្ងៃ ពិសេសគឺភាសា។ ប្រការនេះជានិច្ចកាលបង្កើត ឡើងការងឿឆ្ងន់ជាច្រើនចំពោះភ្ញៀវទេសចរណ៍។
“ ក្នុងទីក្រុង យើងខ្ញុំមានសាលារៀនរបស់ជនចិន ជនឥណ្ឌា និងសាលា រៀន របស់រដ្ឋម៉ាឡេស៊ី។ ភាសាម៉ាឡេស៊ីជាភាសាសាទូទៅ។ ប៉ុន្តែ ភាគច្រើន កុមារនៅ ទីនេះអាចនិយាយភាសាចិន អង់គ្លេសនិង Hindi។” ភាសា ម្ហូបអាហារ ស្ថាប័ត្យកម្ម
ក្លិន ក្រអូប និងមនុស្សនៅទីក្រុងនេះ បាននាំមកប្រការថ្មីដ៏វិសេសវិសាលជាច្រើន សំរាប់ភ្ញៀវទេសចរណ៍៕