(VOV)_ប្រសិនបើនិយាយពីបច្ចេកវិទ្យាព័ត៍មាន មនុស្សជាច្រើនបានចាត់ទុកថា៖ប្រការនេះសមស្របតែជាមួយជំនាន់វ័យក្មេងដែលចង់ស្វែងយល់អ្វីៗថ្មីចំឡែក។ ប៉ុន្តែ
ក្នុងទិវាបច្ចេកវិទ្យាព័ត៍មានដែលត្រូវបានរៀបចំឡើងនៅមណ្ឌល Tampines សិង្ហបុរី នាដើមខែមិនានេះ បានទាក់ទាញជនចាស់ជរារាប់រយនាក់ចូលរួមដែរ។ ព្រឹត្តិការណ៍ នេះមិនគ្រាន់តែជួយជនចាស់ជរាអោយមានឱកាសទាក់ទងនឹងបណ្ដាសមិទ្ធិផលបច្ចេក វិទ្យាទំនើបនាបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងបង្កើនការតភ្ជាប់រវាងជំនាន់ផ្សេងៗជាមួយ
គ្នាទៀតផង និងលើកសរសើរស្មារតី៖សិក្សារជានិច្ច។
|
ប្រទេសសិង្ហបុរី(TTXVN) |
ប្រព្រឹត្តោទៅនៅសាលាចំនួន១៥ នៅក្នុងមណ្ឌល Tampines សិង្ហបុរី ទិវាបច្ចេក
វិទ្យាព័ត៍មាន Tampines ឆ្នាំនេះមានសកម្មភាពជាច្រើន ដូចជា៖សិក្ខាសាលា ឧទ្ទេស នាមអំពីបណ្ដាកម្មវិធិអនុវត្តបច្ចេកវិទ្យាព័ត៍មាន ណែនាំលទ្ធកម្មប្រើប្រាស់ម៉ាស៊ីន សំរាប់ជនចាស់ជរា។ លោកស្រី Doris Poon អាយុ៥០ឆ្នាំបានចែករំឡែកថា៖
“ ឥឡូវនេះ ខ្ញុំបានចេះបិទនិងបើកម៉ាស៊ីនកុំព្យូទ័រហើយ។ ខ្ញុំក៏ចេះប្រើ Facebook ថតរូបហើយបញ្ជូលក្នុង Facebook ទៀតផង។”
ទិវាបច្ចេកវិទ្យាព័ត៍មាន Tampines គឺត្រូវបានស្ថាប័នអភិវឌ្ឍន៍ Infocomm របស់
សិង្ហបុរី រួមសហការជាមួយសមាគមជនចាស់ជរា និងគណៈកម្មាធិការជនចាស់ជរា
មណ្ឌល Tampines ធ្វើតាមរៀបចំឡើង។ ត្រូវបានចាប់បដិសន្ធិកាលពិឆ្នាំ២០១០មក
ទិវាបុណ្យ នេះបានជួយឧបត្ថម្ភជនចាស់ជរាចំនួន១៩៥០នាក់អោយចេះប្រើប្រាស់កុំ
ព្យូទ័រ ចូលរួម Games Online …។ល។ លោកស្រី Lay yan Ngoh ចែករំឡែកថា៖
“ ពិបាកប្រើកណ្ដុលណាស់។ ខ្ញុំត្រូវក្តាប់វាអោយជាប់ និងមើល ខឹស៊រ លើអេក្រង់។”
ចូលរួមកម្មវីធីនេះ ជនចាស់ជរាម្នាក់ៗនឹងត្រូវបានកូនសិស្សមួយនាក់ណែនាំ
អនុវត្តលើម៉ាស៊ីនកុំព្យូទ័រ។ មិត្ត Toh Yan Liem បានអោយដឹងថា៖
“ ខ្ញុំគិតថា៖ហាក់ដូចជាខ្ញុំសិក្សារបានប្រការអ្វីមួយថ្មិៗ។ មនុស្សជាច្រើនបាន
ចាត់ទុកថា៖ណែនាំជនចាស់ជរាពិបាក និងចំណាយពេលវេលាជាច្រើន។ ប៉ុន្តែ យើង
ត្រូវខំប្រឹងប្រែងព្យាយាម និងជួយឧបត្ថម្ភគេបន្តិចគឺបានហើយ។ ខ្ញុំនឹងខំប្រឹងប្រែង ដើម្បីក្លាយទៅជាគ្រូបង្រៀនល្អមួយនាក់។”
|
ទិវាបច្ចេកវិទ្យាព័ត៍មាន-អណ្ដាតភ្លើងនៃស្មារតីសិក្សារជានិច្ច(TTXVN) |
ការអភិវឌ្ឍន៍យ៉ាងលឿនរបស់បច្ចេកវិទ្យាព័ត៍មាន បានធ្វើអោយមនុស្សចាស់ៗ ដូចជាត្រូវបោះចោលនៅខាងក្រោយ ក្នុងដំណើការអភិវឌ្ឍន៍នេះ។ ប៉ុន្តែ ក្នុងទិវាបុណ្យ
បច្ចេកវិទ្យាព័ត៍មាន ការមិនចេះបែបផែននិងឯកកោរបស់មនុស្សចាស់ ត្រូវបានបំពេញ
ដោយ សេចក្ដីសប្បាយរីករាយស្វែងយល់អំពីបច្ចេកវិទ្យា តភ្ជាប់ជាមួយមិត្តភក្តិ តាម រយៈបណ្ដាញអ៊ីនធឺណែត ឬ games Onlines។ និងពិសេស តាមរយៈកម្មវិធីនេះ ជំនាន់
ជនចាស់ជរាកំពុងបំផុសឡើងអណ្ដាតភ្លើងសិក្សាជានិច្ចសំរាប់ជំនាន់វ័យក្មេងសិង្ហបុរី។
លោក Heng Swee Keat ទីប្រឹក្សារគណៈចាត់តាំងបានអោយដឹងថា៖
“យើងត្រូវបង្កើតឱកាសជាច្រើនសំរាប់ជនចាស់ជរារស់នៅប្រកបដោយភាពសកម្ម និងសុខភាពល្អ។ យើងត្រូវលើកទឹកចិត្តប្រជាជនសិង្ហបុរីទាំងមូលបន្តការ
សិក្សារ និងស្វែងយល់អំពីពិភពលោក។ តាមនោះ យើងនឹងមានសង្គមមួយរស់រវើក
ជាងមុន និងប្រជាពលរដ្ឋមានជីវភាពរស់នៅគ្រាន់បើនិងមានអត្ថន័យជាងមុនផងដែរ។”
សិង្ហបុរីជាប្រទេសខ្វះស្បៀងអាហារជានិច្ច កំពុងប្រឈមមុខនឹងគ្រោះអាសន្ន
ចំនួនប្រជាជនចាស់ច្រើន។ ដូច្នេះ បណ្ដាកម្មវិធីដូចជាទិវាបច្ចេកវិទ្យាព័ត៍មាន មិនគ្រាន់តែនាំមកនូវសេចក្ដីសម្បាយរីករាយសំរាប់អ្នកចាស់ជរាប៉ុណ្ណោះទេ ថែមទាំង
រួមចំណែក កសាងរបៀបរស់នៅមួយប្រកបដោយភាពសុខសាន្តត្រាណ និងសុភមង្គលទៀតផង៕