|
ទិវាបញ្ចាំងខ្សែភាពយន្តអាស៊ីអាគ្នេយ៍ -ស្ពានវប្បធម៌អាស៊ាន(giadinh.net) |
(VOV៥)_ ទិវាបញ្ជាំងខ្សែភាពយន្តអាស៊ីអាគ្នេយ៍ នាពេលថ្មីៗនេះនៅរដ្ឋធានី
ហា ណូយ ដោយមានការចូលរួមរបស់បណ្ដាអ្នកដឹកនាំរឿងវ័យក្មេង មកពីវៀតណាម កម្ពុជា ឥណ្ឌូនេស៊ី ថៃនិងមីយ៉ាន់ម៉ា បានបន្សល់ទុកមកនូវចំណាប់អារម្មណ៍
ដ៏ ល្អប្រសើរសំរាប់ទស្សនិកជន។ នេះក៏ជាឱកាសដើម្បីបណ្ដាអ្នកដឹកនាំរឿង វ័យក្មេងក្នុងតំបន់អាស៊ានជួបជុំ ផ្លាស់ប្តូរគ្នាបទពិសោធន៍ លើកកំពស់ជំនាញ។
ខ្សែភាពយន្តឯកសារចំនួន៦ត្រូវបានដាក់បញ្ចាំងក្នុងឱកាសនេះគឺ៖ រឿង៖
កន្លែងណាខ្ញុំទៅ( Where I go) របស់អ្នកដឹកនាំរឿងកម្ពុជានាងកាវិច រឿង៖ ការពិចារណា( Consider) របស់អ្នកដឹកនាំរឿងថៃ Panu Saeng Xuto ភ្នំ A Musung និងដំណើរចុងក្រោយរបស់បងស្រី Phung របស់អ្នកដឹកនាំរឿងវៀតណាម Le
Tuan Anh និង Nguyen Thi Tham …ជាដើម។ សាច់រឿងក្នុងខ្សែភាពយន្តនិមួយៗ
មានខ្លឹម សារនិងសារផ្សេងៗគ្នា និងនាំចេញបណ្ដាបញ្ហាដែលគួរអោយពិចារណា
ក្នុងសង្គមនាបច្ចុប្បន្ន។ មិត្ត Minh Long និស្សិតនៅសកលវិទ្យាល័យពហុបច្ចេក
ទេសហាណូយ បានចែករំលែកថា៖
“ នេះគឺជាខ្សែភាពយន្តរបស់បណ្ដាអ្នកដឹកនាំរឿងនៅក្នុ ងតំបន់ បានជា ខ្លឹម សាររឿងជិតស្និទ្ធិណាស់។ ខ្សែភាពយន្តរបស់កម្ពុជាគួរអោយរំជួលចិត្តណាស់។ ខ្សែភាពយន្តនេះបានបង្ហាញពីបញ្ហាកូនកាត់ និងពីនោះ វាបានជួយអោយខ្ញុំយល់
ដឹងបន្ថែមអំពីស្ថានភាពជាក់ស្ដែង១នៅកម្ពុជា ។ ខ្សែភាពយន្តនេះបានបង្ហាញ
ច្បាស់អំពីទិដ្ឋភាព ជាក់ស្ដែង មានចរិតលក្ខណះមនុស្សសាស្ត្រ។ បណ្ដាសកម្ម
ភាពដូ ច្នេះគឺល្អណាស់។ នេះគឺជាការជួបប្រាស្រ័យមានលក្ខណះផ្លាស់ប្តូរថ្មី
ហើយប្រការសំខាន់បំផុតនោះគឺប្រជាជននៃប្រទេសនិមួយៗ បានយល់ដឹង បន្ថែមអំពីគ្នាទៅវិញទៅមក។”
មិនគ្រាន់តែមជ្ឈដ្ឋានអ្នកវ័យក្មេងយកចិត្តទុកដាក់ ស្វាគមន៍ ទិវាបញ្ជាំងខ្សែភាពយន្តអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ថែមទាំងបណ្ដាទស្សនិកជនមានវ័យចំណាស់
ស្វា គមទៀតផង។ លោក Hoang Hien នៅរដ្ឋធានីហាណូយ បានអោយដឹងថា៖
“ បណ្ដាអ្នកដឹកនាំរឿងវ័យក្មេងបានសម្ដែងនូវចំណុចដ៏វិសេសវិសាល ច្នៃប្រឌិតថ្មី នាំមកជូនទស្សនិកជនប្រការថ្មីចំឡែក។ ខ្ញុំសង្ឃឹមថានឹងមានបណ្ដាទិវាបញ្ចាំងខ្សែភាពយន្តដូច្នេះតទៅទៀត។”
ទិវាបញ្ជាំងខ្សែភាពយន្តអាស៊ីអាគ្នេយ៍ ជាសកម្មភាព១ចំណុះគំរោងការណ៍
Docnet អាស៊ីអាគ្នេយ៍ ដោយសហភាពអឺរ៉ុប ផ្តល់ជំនួយ។ គំរោងការណ៍នេះត្រូវបានអនុវត្តន៍កាលពីឆ្នាំ ២០១២មក សំដៅជួយឧបត្ថម្ភបណ្ដាអ្នកផលិតខ្សែភាព
យន្តវ័យក្មេងនៅអាស៊ីអាគ្នេយ៍ រួមមានប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ថៃ វៀតណាម
…ជាដើម។ ក្នុងក្របខ័ណ្ឌនៃគំរោងការណ៍នេះ មានបណ្ដាវគ្គបណ្ដុះបណ្ដាលសំរាប់ បណ្ដាអ្នកផលិតខ្សែភាពយន្តវ័យក្មេងនៅអាស៊ីអាគ្នេយ៍។ នាងកាវិច អ្នកដឹកនាំរឿងកម្ពុជា បានអោយដឹងថា៖
“ សកម្មភាពនេះគួរអោយទាក់ទាញណាស់ និងមានអត្ថន័យ។តាមរយៈនោះ
ខ្ញុំមាន បន្ថែមចំណេះដឹងអាជិព។ ទោះបីជាយើងខ្ញុំមកពីប្រទេសផ្សេងៗ មាន ខឿនវប្បធម៌ខុសពីគ្នាក្តី ប៉ុន្តែ សកម្មភាពនេះបានរួមចំណែកបង្កើនការយល់
ដឹងរវាងប្រជាជននៃប្រទេសផ្សេងៗក្នុងតំបន់ថែមទៀត។”
ទិវាបញ្ជាំងខ្សែភាពយន្តអាស៊ីអាគ្នេយ៍ ត្រូវបានរៀបចំឡើង២ឆ្នាំម្តង់។ ទោះបី
ជានេះ គឺជាលើកទី២ដែលបានរៀបចំឡើងហើយក្តី ប៉ុន្តែវានៅទទួលបានការ គាំទ្រជាច្រើន ពីទស្សនិកជនវៀតណាម និងការជួយជ្រោមជ្រែងរបស់បណ្ដា
អ្នកដឹកនាំរឿងវ័យក្មេងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះក៏ជាសកម្មភាពមួយក្នុងចំ ណោមសកម្មភាព ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក រវាងប្រជាជននៃបណ្ដា ប្រទេសក្នុងតំបន់ និងឆ្ពោះទៅការកសាងសហគមន៍រួមអាស៊ាននាឆ្នាំ ២០១៥៕