ទស្សនីយភាពដ៏វិសេសវិសាលក្នុងពិធីបិទបញ្ចប់មហោស្របរាំតុក្កតាអាស៊ីអាគ្នេយ៍

  (VOV)_វីរះជនជួយសង្គ្រោះព្រះអង្គម្ចាស់ក្សត្រី ការតស៊ូរវាងភាពល្អ​និងភាព
អាក្រក  រឿងនិទានអំពីនាង Stick …ជាដើម ជាបណ្ដាទស្សនីយភាពដែល​បានទាក់ ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីទ្សនិកជន​វ័យក្មេងវៀតណាម។ នេះគឺជាបណ្ដា
វណ្ណកម្ម ដ៏ពិសេសដោយឡែករបស់ក្រុមឥណ្ឌូនេស៊ី និង​ហ្វីលីពីន ក្នុងចំណោមទស្ស
នីយភាព​ចំនួនជាង១០ នៅក្នុងមហោស្របរាំ​តុក្កតាអាស៊ីអាគ្នេយ៍ ដែលទើបនឹងបាន
ប្រព្រឹត្ត ទៅនៅរដ្ឋធានីហាណូយ។ ​

 ទស្សនីយភាពដ៏វិសេសវិសាលក្នុងពិធីបិទបញ្ចប់មហោស្របរាំតុក្កតាអាស៊ីអាគ្នេយ៍ - ảnh 1
 ទស្សនីយភាពដ៏វិសេសវិសាលក្នុងពិធីបិទបញ្ចប់មហោស្របរាំតុក្កតាអាស៊ីអាគ្នេយ៍

        ក្នុងរោងល្ខោនរាំតុក្កតាហាណូយ កៅអ៊ីចំនួនជាង​១០០បានពេញអស់  ដែល
ក្នុង នោះភាគច្រើនគឺបណ្ដាកុមារា កុមារី។ បរិយាកាសដ៏ស្ងៀមស្ងាត់ដើម្បីរង់ចាំតួ
អង្គបង្ហាញមុខ។ សម្លេង​តន្ត្រីបន្លឺ​ឡើង​ និងរនាំងរោងល្ខោនត្រូវបានបើកចេញ តួអង្គ
ចំនួន៥  ក្នុងសំលៀកបំពាក់ដូចជាព្រះមហាក្សត្រ ព្រះមហាក្រត្រីយានីពីសម័យមុនៗ ។ ព្រះមហាក្សត្រ ព្រះមហាក្រត្រីយានី ព្រះអង្គម្ចាស់ក្សត្រី​ វីរជនក្នុងសំលៀកបំបាក់
ពណ៌លឿង  បង្ហាញភាពប្រណិត និងបីសាច​ក្នុងសំលៀកបំពាក់ពណ៌លឿងនិង
ក្រហម  ទុកពុកមាត់និងសក់ខ្មៅ វែងដល់ពោះ។ នេះគឺជារឿងនិទានអំពីវីរជនមួយ
នាក់ដ៏អង់ អាចក្លាហាន ទៅវាយប្រហារពួកបីសាចដើម្បីសង្គ្រោះ​ ព្រះអង្គម្ចាស់ក្សត្រី
 និងទទួលបាន​សេចក្ដីស្នេហារបស់នាង។​

ឈុតសម្ដែងទី២របស់ក្រុមឥណ្ឌូនេស៊ីនោះគឺដោយមនុស្សពិតសម្ដែង។ ក្នុង
សម្លៀកបំពាក់ ពណ៌ក្រហមដំណាងអោយអំពើអាក្រក់ និង​ពណ៌សដំណាងអោយអំ ពើល្អ តួអង្គវាយប្រយុទ្ធគ្នាយ៉ាងឃោឃៅណាស់ ប៉ុន្តែចុងក្រោយអំពើល្អដណ្ដើមបាន
ជ័យជំនះ។ និយាយអំពីការចាប់អារម្មណ៍របស់ខ្លួន ប្អូន Tran Thai Lam នៅសាលា
បថមសិក្សា​Dinh Cong បាន​អោយ​ដឹង​ថា​៖ 

          “ ខ្ញុំចូលចិត្តបណ្ដារឿងនិទានដូច្នេះណាស់។ ព្រះអង្គម្ចាស់ក្សត្រីស្អាត​ណាស់ 
និង តួអង្គជួយសង្គ្រោះ ព្រះអង្គម្ចាស់ក្សត្រីគឺអង់អាចក្លាហានណាស់។​តួអង្គជាបី
សាចមើលទៅគួរ​អោយខ្លាច់ណាស់។”

          ខុសពីឈុតសម្ដែងមុន ឈុតសម្ដែងរបស់​ក្រុមហ្វីលីពីនដ៏អ៊ូអរ ​ដោយមាន
ឈ្មោះ៖ នាង Stick ។​នាង​Stick ​ដំបូងឡើយ​មួយត្រូវឈរស្ងៀមរហូត ប៉ុន្តែក្នុងថ្ងៃ
មួយទេវតា​មេអំបៅបានជប់អោយនាងបានចេះដើរ លោតរត់ដូចជាមនុស្ស​ប៉ុន្តែ
នាងមិន​ចង់ដូច្នេះទេ នាងចង់បានចេះហោះហើរ​ដូចនឹងមេអំបៅ។ ទេវតាមេអំបៅខឹង សម្បារយ៉ាងខ្លាំង ដោយចិតលោភលក់មិនចេះចប់ ដូច្នេះ ទេវតាមេអំបៅនេះបាន
ក្លាយនាងត្រឡប់មកភាពដើមវិញ។

គួរអោយជក់ចិត្តជាមួយឈុតសម្ដែងពោពេញទៅដោយអត្ថន័យនេះ បងស្រី
 Hoang Thu Giang ទស្សនិកជននៅរដ្ឋធានីហាណូយ ​បានអោយ​ដឹងថា៖

“ ក្រោយរយៈពេល១ថ្ងៃធ្វើការដ៏ហត់នឿយនេះ ហើយបានទ្សនា​ឈុត​សម្ដែង
ក៏សប្បាយ​ផុលផុស និងមានចរិតលក្ខណះអប់រំនេះ គឺមានអារម្មណ៍សប្បាយរីក
រាយណាស់​។ យើងមើលកំសាន្ត ហើយពីនោះដកចេញមេរៀនដើម្បីអប់រំ​កូនចៅ
ទៀតផង។”​

ក្រោយរយៈពេល២ម៉ោងសម្ដែង បណ្ដាទស្សនិកជនជាកុមារ កុមារី​វៀតណាម បានថតរូបជាមួយតួអង្គនានាទៀតផង។ បណ្ដាមិត្តក្មេងៗនេះបានត្រឡប់មកផ្ទះវិញ  ដោយមានគោលបំណង ឆ្នាំ ២០១៦ វៀត​ណាមនឹងបន្តទទួលរៀបចំមហោស្របរាំតុក្ក តានេះទៀត ដើម្បីបាន​ទស្សនាបណ្ដាឈុតសម្ដែងថ្មី ទាក់ទាញនិងពោពេញទៅ
ដោយអត្ថន័យ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ