ទស្សនវិស័យរបស់អ្នកកាសែតថៃ ចំពោះការអភិវឌ្ឍន៍របស់សារព័ត៍មានវៀតណាម
NGUYET -  
(VOVWORLD) /  
លោកអ្នកនាងជាទីមេត្រី!
ក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍ ទិវាសារព័ត៍មានវៀតណាម (ថ្ងៃទី 21 មិថុនា) នាទីដំបូលអាស៊ាន ក្នុងសប្ដាហ៏នេះ នឹងឧទ្ទេសនាម ជាមួយបណ្ដាមិត្តអ្នកស្ដាប់នូវ
ទស្សនវិស័យរបស់អ្នកកាសែតថៃ ចំពោះការអភិវឌ្ឍន៍របស់សារព័ត៍មានវៀតណាម។
“ខ្ញុំបានមកដល់វៀតណាមម្ដង់ ពីយូរណាស់មកហើយ ពេលនោះ ខ្ញុំមិនទាន់
ស្គាល់ច្រើនអំពីសារព័ត៍មានវៀតណាមទេ។ មកដល់វៀតណាមលើកទីពីរនេះ ត្រូវ
និយាយថាវៀតណាមបានមានការផ្លាស់ប្តូរជាច្រើន។ បណ្ដាប្រភេទកាសែត ដូចជា៖ ផ្សាយសម្លេង ទូរទស្សន៍ សុទ្ធតែមានការបោះជំហានយ៉ាងខ្លាំងក្លា លើគ្រប់វិស័យ។
រីឯបណ្ដាកាសែតដំបន់ ក៏ទំនើប មានសោភ័ណភាពល្អ ស្អាត និងមានព័ត៍មានដ៏សម្បូរ
បែប…។ ” នេះគឺជាការចែករំឡែក របស់អ្នកកាសែត Warisarali Kaewplang មកពី
សមាគមន៍បណ្ដាអ្នកកាសែតដំបន់ថៃ ជាមួយអ្នកយកព័ត៍មាន នៃវិទ្យុសម្លេងវៀត
ណាម (VOV) ក្នុងឱកាស មកបំពេញទស្សនកិច្ចនៅវៀតណាម នាពេលថ្មីៗនេះ។
ដំណើបំពេញទស្សនកិច្ចលើកនេះរបស់គណះប្រតិភូអ្នកកាសែតថៃ លើកនេះនៅ
វៀតណាម គឺ សំដៅ បង្កើនកិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍ ក្នុងវិស័យ
សារព័ត៍មាន។ បងស្រី Nantawan Kunkhum អ្នកផលិតកម្មវិធី នៃវិទ្យុសម្លេងជាតិថៃ បានអោយដឹងថា៖ដំណើរទស្សនកិច្ច និងបំពេញការងារនៅវិទ្យុសម្លេងវៀតណាម បានជួយបងស្រីយល់បន្ថែមអំពីការងាររបស់បណ្ដាមិត្តវៀតណាម៖
“មុនពេលមកដល់វៀតណាម ខ្ញុំក៏បានចូលគេហទំព័ររបស់ VOV ដើម្បីមើល និងស្ដាប់
កម្មវិធី។ និងមិនទាន់មានឱកាសសហការជាច្រើនជាមួយ VOV ទេ ប៉ុន្តែ ពេលដែល
បាន ស្ដាប់ ឧទ្ទេសនាមអំពីរចនាសម្ព័ន្ធ ក៏ដូចជា បណ្ដាសកម្មភាពជំនាញ ខ្ញុំឃើញថា
បរិមាណ ការងារដែលបណ្ដាមិត្តត្រូវធ្វើគឺច្រើនណាស់ អាចច្រើនជាងចំនួនការងាររបស់ យើងខ្ញុំទៀតផង…ខ្ញុំកោតគោរពណាស់ និងគិតថា នាពេលត្រឡប់មកប្រទេសវិញ ខ្ញុំ
ត្រូវខំ ប្រឹងប្រែងជាងទៀត ដើម្បីបំពេញការងារ ប្រកបដោយល្អប្រសើ។”
|
បណ្ដាអ្នកកាសែតថៃពិភាក្សាជាមួយបណ្ដាអ្នកកាសែតវៀតណាម (internet) |
ក្នុងអត្ថបទដែលត្រូវបានចុះផ្សាយលើកាសែត Thairath ជាកាសែតធំមួយរបស់
ថៃលោក Chavarong Limpatthanapani - ប្រធានសម្ព័ន្ធអ្នកសារព័ត៍មានថៃ ក៏មានការ
សន្និដ្ឋាន សកម្ម អំពី ការអភិវឌ្ឍន៍របស់សារព័ត៍មានវៀតណាម និយាយរួម ក៏ដូចជា
វិទ្យុសម្លេង វៀតណាម និយាយដោយឡែកថា៖ ក្នុងនិន្នាការអភិវឌ្ឍន៍ ប្រភេទកាសែត
ថ្មី គឺកាសែត Online អាចឃើញថា បណ្ដាស្ថាប័នសារព័ត៍មានរបស់រដ្ឋាភិបាល ដូចជា៖វិទ្យុសម្លេងវៀតណាម ក៏បានក្ដាប់ជាប់យ៉ាងលឿនណាស់។ ក្រៅពីការជួយ បណ្ដាមិត្ត ស្ដាប់អាចស្ដាប់ផ្ទាល់ និងស្ដាប់ឡើងវិញតាម Internet វិទ្យុសម្លេងវៀតណាម ក៏បាន
អភិវឌ្ឍន៍កាណាល់ផ្សាយទូរទស្សន៍ទៀតផង។ រួមជាមួយការពិនិត្យរបស់លោក
Chavarong Limpatthanapani លោកស្រី Amaraphon Rathavinij នាយិកា កាណាល់ផ្សាយ ជាភាសាបរទេស នៃវិទ្យុសម្លេងជាតិថៃ បានចែករំលែកថា៖ ការផ្លាស់ប្តូរបទពិសោធន៍
ជំនាញជាមួយ VOV នូវបាននាំមកនូវការយល់ដឹងថ្មី អំពីប្រទេសមិត្តជិតខាង ពិសេស គឺលើវិស័យកាសែត៖
“នេះគឺជាលើកដំបូង ដែលខ្ញុំមកដល់វៀតណាម និងធ្វើការជាមួយវិទ្យុសម្លេងវៀត
ណាម។ ខ្ញុំបានសាប់ផ្ទាល់ មើលផ្ទាល់ អំពីក្បាលម៉ស៊ីនធ្វើការ ក៏មូលដ្ឋាសសម្ភារះ ខ្ញុំឃើញថា៖ ប្រភេទទាំងអស់ អ្វីៗគឺជំនាញណាស់។ សាព័ត៍មានវៀតណាម ពិ
សេសគឺ បណ្ដាអ្នកធ្វើកាសែត មានតួនាទីសកម្ម ក្នុងការផ្លាស់ប្តូរឃោសនា ផលិត
កម្ម បណ្ដាកម្មវិធីសមស្របជាមួយប្រជាជន គ្រប់ស្រទាប់។ ប្រការនេះ នឹងបង្កលក្ខណះ ដើម្បីផ្សាយបណ្ដាព័តមានអំពីអាស៊ាន ទៅដល់ប្រជាជនវៀតណាម ច្រើនថែមទៀត។ នេះគឺជាការបោះជំហានត្រៀមរៀបចំដ៏ល្អ ដើម្បីឆ្ពោះទៅ ការបង្កើតសហគមន៍
អាស៊ាន នាឆ្នាំ ២០១៥។ ”
|
គណះប្រតិភូអ្នកកាសែតថៃមកបំពេញការងារនៅវិទ្យុសម្លេងវៀតណាម (VOV5) |
អាចនិយាយបានថា ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស របស់សារសាព័ត៍មានវៀត
ណាម ពិសេសគឺក្នុងវិស័យផ្សាយសម្លេងនិងទូរទស្សន៍ បានទាក់ទាញការយកចិត្ត ទុកដាក់ជាច្រើន របស់បណ្ដាអ្នកកាសែតថៃ។ តាមទស្សនះរបស់គេ សារសាព័ត៍
មានគឺជា ឧបករណ៍សំខាន់មួយ ជួយអោយប្រជាជន យល់ និងរួមដំណើរ លើផ្លូវ អភិវឌ្ឍន៍ សហគមន៍អាស៊ាន៕
NGUYET
-VOVWORLD