និន្នាការទេសចរណ៍នៅឯបរទេស នៅរដូវក្ដៅ របស់មនុស្សវៀតណាម

  ខុសប្លែកពីឆ្នាំមុនៗ រដូវក្ដៅឆ្នាំនេះ ដោយសារ​ ការលំបាក់នៃ  វិបត្តិសេដ្ឋកិច្ច​ ភ្ញៀវទេសចរណ៍វៀតណាមជានិច្ចកាលជ្រើសរើសបណ្ដាទួរទេសចរណ៍សន្សំ​សំចៃ ក្នុងរយះពេលខ្លី សំរាប់ខ្លួន នៅកម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា ជាដើម ។ ក្នុងនាទី ដំបូលអាស៊ាននាពេលនេះ សូមអញ្ចើញ មិត្តអ្នកស្ដាប់ រួមជាមួយយើងខ្ញុំស្វែងយល់
អំពីបណ្ដាទួរទេសចរណ៍ តាមរយះបទសរសេរ មានចំណងជើងថា៖ និន្នាការ ទេស
ចរណ៍រដូចក្ដៅនៅឯបរទេស​ របស់ជនវៀតណាម។

និន្នាការទេសចរណ៍នៅឯបរទេស នៅរដូវក្ដៅ របស់មនុស្សវៀតណាម - ảnh 1
ភ្ញៀវទេសចរណ៍វៀតណាមនៅថៃ(​http://nancotravel.com)

ថៃ -ជាប្រទេសនៃសំណើចស្នាមញញឹមនិងស្និទ្ធស្នាល ជាមួយបណ្ដាតំបន់​ទេស ចរណ៍ល្បីឈ្មោះដូចជា៖ វត្តភរ វត្តផ្រាកែវ ឆ្នេរសមុទ្របាតៃយ៉ា កោះ​ភូកែត…។ល។ ជាការជ្រើសរើសដើមដំបូងរបស់​ជនវៀតណាមជា​ច្រើននាក់។ ក្នុងរយះពេលពី ខែមិថុនា ដល់ខែសីហា ចំនួនភ្ញៀវទេសចរណ៏​វៀតណាមចុះឈ្មោះទួរទៅថៃគឺ
កុះករណាស់។​ ប្រការអ្វី បានបង្កើតឡើង​ការទាក់ទាញរបស់ផ្នែកទេសចរណ៍ថៃ?  នោះគឺចរិតលក្ខណះជំនាញ ឬទេ? បង Nguyen Hai -នាយកក្រុមហ៊ុនទេសចរណ៍
អន្តរជាតិ Hai Son បាន​អោយដឹងថា៖

“ពីមុនមក ថៃជាប្រទេសល្បីឈ្មោះ អំពីផ្នែកទេសចរណ៍ សេវាកម្ម និងទួរទេសចរណ៍
នៅថៃ នៅតែជាទួរទាក់ទាញភ្ញៀវច្រើនបំផុតរបស់យើងខ្ញុំ។ នៅថៃ រដ្ឋាភិបាលផ្សព្វ
ផ្សាយដល់​ម្នាក់ៗ​ធ្វើទេសចរណ៍។ ជាពិសេស តំលៃជានិច្ចកាលស្ថិរភាព  រួមទាំង សេវាកម្ម លេងកំសាន្ត និងទិញទំនិញ។ ”

និន្នាការទេសចរណ៍នៅឯបរទេស នៅរដូវក្ដៅ របស់មនុស្សវៀតណាម - ảnh 2
ភ្ញៀវទេសចរណ៍វៀតណាមនៅមីយ៉ាន់ម៉ា (http://dulich.baodatviet.vn)    

អាស្រ័យដោយសារបណ្ដាគោលនយោបាយជំរុញទេសចរណ៍ របស់រាជរដ្ឋាភិបាលថៃ 
ឆ្នាំ ២០១១ ចំនួនភ្ញៀវទេសចរណ៍វៀតណាមទៅទស្សនាប្រទេសវត្តមាសនេះ ទទួល
បាន ៣៣៧ ០០០ នាក់។ និងក្នុងឆ្នាំ ២០១២នេះ ផ្នែកទេសចរណ៍ថៃ  ដាក់គោលដៅ លើកកំពស់តួរលេខនេះ ឡើងជាង ១០%។ 

ចំពោះមីយ៉ាន់ម៉ា ទួរទៅទស្សនាវត្តមាស Shewedagon នៅរដ្ឋធានី​យ៉ាង់ហ្គូន  ជាទីកន្លែង
មួយ  ក្នុងចំណោម​ទីកន្លែងទាក់ទាញភ្ញៀវបំផុត។  មកដល់មីយ៉ាន់ម៉ា  មិត្តអាចឃើញ
ប្រសាទ  វត្ត នៅគ្រប់ទីកន្លែង។ ​វប្បធម៏នៅទីនេះ ពោពេញទៅដោយចរិតលក្ខណះ​សាសនា និងក៏ដូចជា​ប្រទេសផ្សេងៗទៀត នៅក្នុងតំបន់អាស៊ាន​។​ពុទ្ធសាសនា ដើរ
តួនាទិដ៏​សែនសំខាន់ ក្នុងជីវភាពរស់នៅ វប្បធម៏របស់ប្រជាជនមីយ៉ាន់ម៉ា។ នា​បច្ចុប្បន្ន  ទួរទេសចរណ៍មីយ៉ានម៉ា កំពុងត្រូវបានភ្ញៀវទេសចរណ៍វៀតណាម​ជ្រើសរើស  ដោយ សារវាមិនឆ្ងាយ និងតំលៃទួរក៏មិនថ្លៃពេកដែរ។

 ក្នុងទួរទេសចរណ៍ នៅបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ទេស​ចរណ៍កម្ពុជា
មិនទាន់ អភិវឌ្ឍន៍ទំនើប ដូចជាបណ្ដាប្រទេសក្នុងតំបន់ ប៉ុន្តែ​កម្ពុជា ទាក់ទាញភ្ញៀវ ទេសចរណ៍ដោយបណ្ដាមណ្ឌលកេរ្តិ៍តំណែលប្រវត្តិ​សាស្ត្រ ​។ នេះគឺជាចំណាប់ អារម្មណ៍របស់លោកស្រី Thuy Minh ភ្ញៀវ​​ទេសចរណ៍វៀតណាម ១នាក់  ពេលទៅ ទេចរណ៍ប្រទេសកម្ពុជាជាលើកដំបូង៖

​“ទៅទេសចរណ៍កម្ពុជា បានទៅទស្សនាអង្គវត្ត និង អង្គធំ - រាជធានី​វត្តអារាម  របស់ពុទ្ធសាសនា ខ្ញុំហាក់ដូចជាត្រូវលង់ខ្លួន ដោយទិដ្ឋភាពស្រស់​ស្អាត និង
ស្ថាបត្យ កម្មអស្ចារ្យរបស់ប្រជាជាតិខ្មែរ ។”

ជាមួយតំលៃទួរមិនខ្ពស់ពេក ប្រហែល ២០០ - ៣០០ ដុល្លាអាមេរិក ​ភ្ញៀវទេស
ចរណ៍វៀតណាម  អាចជ្រើសរើស អោយខ្លួន ដំណើរទៅទេសចរណ៍ ក្នុងរយះ
ពេល៣ថ្ងៃ  នៅ កម្ពុជា ឡាវឬថៃ។ ប្រសិនបើ ទៅមីយ៉ាន់ម៉ា ក្នុងរយះពេល ៥ថ្ងៃ  ៤យប់ ក៏ប្រមាណ ៦៩០ ដុល្លាអាមេរិក ចំពោះមនុស្សម្នាក់ៗ។ ម៉្យាងទៀត  ភ្ញៀវទេសចរណ៍ អាចទៅទស្សនា ភាពស្រស់ស្អាតរបស់​បណ្ដាខឿនវប្បធម៏  តំបន់រមណីយដ្ឋានពិសេសរបស់មនុស្សនិមួយៗ។ ទន្ទឹមនឹងនោះ ការទទួល
ដ៏ស្និទ្ធ ស្នាលរបស់ប្រជាជនក្នុងតំបន់ រួមជាមួយបណ្ដា​សេវាកម្មដ៏ល្អប្រសើរ ។ នេះគឺជាបណ្ដាកក្តាសំខាន់ដើម្បីទាក់ទាញភ្ញៀវ​ទេសចរណ៍ក្នុងតំបន់និយាយរួម និងចំពោះប្រជាជនវៀតណាមនិយាយ​ដោយឡែក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ