​បើកដំណើរ “គម្រោងវិទ្យាស្ថានវិជ្ជាជីវៈ STEM នៅតំបន់ភាគកណ្ដាលវៀតណាម”

(VOVWORLD) - សាកលវិទ្យាល័យពហុបច្ចេកទេស - សាកលវិទ្យាល័យដាណាំង (UD-DUT) បានសហការជាមួយសម្ព័ន្ធក្រុមហ៊ុន Chevron និងអង្គការរដ្ឋមន្រ្តីក្រសួងអប់រំអាស៊ីអាគ្នេយ៍ - មជ្ឈមណ្ឌលសម្រាប់ការអប់រំ STEM (SEAMEO STEM-ED) បើកដំណើរការគម្រោង "វិទ្យាស្ថានវិជ្ជាជីវៈ STEM នៅតំបន់ភាគកណ្ដាលវៀតណាម”។ កម្មវិធីនេះត្រូវបានគេរំពឹងទុកថា នឹងជួយពង្រីកគុណសម្បត្តិ ដែលគម្រោង Chevron Enjoy Science នៅប្រទេសថៃសម្រេចបាន ក្នុងការលើកកំពស់បំណិនសិក្សា STEM នៅទីក្រុងដាណាំង។ គម្រោងនេះក៏សំដៅជួយទីក្រុងដាណាំងឆ្ពោះទៅរក
គោលដៅក្លាយទៅជាទីក្រុងឆ្លាតវៃនៅឆ្នាំ២០៣០ផងដែរ។
​បើកដំណើរ “គម្រោងវិទ្យាស្ថានវិជ្ជាជីវៈ STEM នៅតំបន់ភាគកណ្ដាលវៀតណាម” - ảnh 1លោកសាស្ត្រាចារ្យរង បណ្ឌិត Doan Quang Vinh សាកលវិទ្យាធិការនៃសាកល វិទ្យាល័យពហុបច្ចេកទេស - សាកលវិទ្យាល័យដាណាំង។
លោកសាស្ត្រាចារ្យរង បណ្ឌិត Doan Quang Vinh សាកលវិទ្យាធិការនៃសាកល វិទ្យាល័យពហុបច្ចេកទេស - សាកលវិទ្យាល័យដាណាំង បានឲ្យដឹងថា កម្មវិធីនេះគឺ សំដៅ លើកកម្ពស់ការយល់ដឹងអំពីការអប់រំ STEM ហើយបំផុសគំនិតសម្រាប់ថ្នាក់ ដឹកនាំ អ្នកគ្រប់គ្រង គ្រូបង្រៀន និស្សិតនិងភាគីពាក់ព័ន្ធ ដើម្បីជួយគាំទ្រការអប់រំ STEM នៅតំបន់ភាគកណ្តាលវៀតណាម; អភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈសម្រាប់សិស្ស មធ្យមសិក្សា និងក្រោយមធ្យមសិក្សា ព្រមទាំងកសាងសមត្ថភាពសម្រាប់បុគ្គលិកផ្នែក អប់រំក្នុងការរៀបចំសកម្មភាពសិក្សា រៀនសូត្រ STEM និងការអនុវត្តកម្មវិធីវិទ្យាស្ថាន វិជ្ជាជីវៈ STEM ផងដែរ។ លោកសាស្ត្រាចារ្យរង បណ្ឌិត Doan Quang Vinh បានឲ្យដឹង ថែមទៀតថា៖
"តាមរយៈសកម្មភាពបំផុសគំនិត រួមទាំងការតាំងពិពណ៌វិទ្យាសាស្រ្ត ការបោះជំរុំ សិក្ខាសាលា និងការប្រឡង ការយល់ដឹងរបស់សហគមន៍អំពីការអប់រំ STEM ត្រូវបាន រំពឹងថា នឹងត្រូវបានលើកកំពស់"។
លោក Nuntawut Pimpaeng - អ្នកគ្រប់គ្រងគម្រោងវិទ្យាស្ថានវិជ្ជាជីវៈ នៃកម្មវិធី លើកកំពស់ការយល់ដឹងអំពីការអប់រំ STEM មជ្ឈមណ្ឌល SEAMEO STEM-ED បាន ឲ្យដឹងថា៖ វិទ្យាស្ថានវិជ្ជាជីវៈ STEM ដើរតួនាទីជាគម្រោងសាកល្បងមួយក្នុង ការ អនុវត្តវិធីសាស្រ្តល្អបំផុតនៃគម្រោង Chevron Enjoy Science សម្រាប់ អង្គភាពនៅ ក្រៅប្រទេសថៃ។ កិច្ចសហប្រតិបត្តិការនេះគឺជាឱកាសដ៏ល្អឥតខ្ចោះដើម្បីជំរុញបច្ចេក វិទ្យាបច្ចេកទេសនៅវៀតណាម ហើយដោះស្រាយតម្រូវការឧស្សាហកម្មនាពេល អនាគតរបស់វៀតណាម។
“គម្រោងនេះអូសបន្លាយក្នុងរយៈពេល ១៨ ខែ។ នេះគឺជាគម្រោង STEM កម្រិត ខ្ពស់ នៅពេលដែលយើងខ្ញុំបានដាក់ឲ្យដំណើរការនូវកម្មវិធីបណ្តាញសាលារៀន STEM ហើយអភិវឌ្ឍន៍គំរូដើម្បីលើកទឹកចិត្តការអប់រំតាមវិធីសាស្ត្រ STEM ដែលក្នុង នោះ ផ្តោតលើវិស័យវិជ្ជាជីវៈ ជំនាញ បច្ចេកវិទ្យាព័ត៌មាននាពេលអនាគត។ យើងខ្ញុំ រៀនគំរូនេះពីសហរដ្ឋអាមេរិក ហើយយកវាមកអនុវត្តន៍នៅប្រទេសថៃ។ ហើយឥឡូវ នេះ រួមជាមួយនឹងសាកលវិទ្យាល័យដាណាំង យើងខ្ញុំនឹងពង្រីកគំរូនេះ។ ទាក់ទិននឹង ការជួយឧបត្ថម្ភវៀតណាមក្នុងវិស័យនេះ យើងខ្ញុំបាននាំមកនូវធនធានជាច្រើននៃ វិស័យនេះ ក៏ដូចជាអ្នកជំនាញដើម្បីដំណើរការ និងតភ្ជាប់ដៃគូរជាមួយគ្នា”។
​បើកដំណើរ “គម្រោងវិទ្យាស្ថានវិជ្ជាជីវៈ STEM នៅតំបន់ភាគកណ្ដាលវៀតណាម” - ảnh 2សិក្ខាសាលាតាមអនឡាញអំពីការអប់រំ STEM នៃសាកលវិទ្យាល័យពហុបច្ចេកទេសដាណាំង។
រហូតមកដល់បច្ចុប្បន្ន គម្រោងនេះបានដាក់ពង្រាយសកម្មភាពមួយចំនួនដូចជា កាលពីថ្ងៃទី ១៧ ខែមេសា កន្លងទៅ សាកលវិទ្យាល័យពហុបច្ចេកទេសដាណាំង បាន រៀបចំសិក្ខាសាលាបើកដំណើរការគម្រោង។ តាមរយៈសិក្ខាសាលានេះ ភាគីពាក់ព័ន្ធ និងដៃគូសក្តានុពលនានានៃសាកលវិទ្យាល័យពហុបច្ចេកទេសដាណាំង ក្នុងគម្រោង នេះ ក៏ដូចជាអ្នកតំណាងធុរកិច្ចបានពិភាក្សាអំពីការអនុវត្តផ្នែកនានាក្នុងគម្រោង និង វិធីអភិក្រមក្នុងការអប់រំ STEM។ វាយតម្លៃពីកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យា ល័យពហុបច្ចេកទេស សាកលវិទ្យាល័យដាណាំង ជាមួយនឹងដៃគូថៃ លោកបណ្ឌិត Nguyen Thanh Binh - ការិយាល័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសហប្រតិបត្តិការ អន្តរជាតិ នៃសាកលវិទ្យាល័យពហុបច្ចេកទេស សាកលវិទ្យាល័យដាណាំង បានឲ្យដឹងថា៖
“បណ្ដាដៃគូរបស់ថៃ ជាពិសេស អង្គការ SEMEO STEM- ED របស់ថៃ បាន ចែករំលែកបទពិសោធន៍ក្នុងការអនុវត្តគម្រោងវិទ្យាស្ថានវិជ្ជាជីវៈ នៅប្រទេសថៃ ហើយបានសម្ដែងពីបំណងចង់អនុវត្តន៍គំរូអប់រំនេះនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍។  សាលាពហុបច្ចេកទេសដាណាំង គឺជាអង្គភាពដំបូងគេនៅក្នុងតំបន់ដែលអនុវត្តន៍ គំរូនេះ។ ភាគី SEMEO STEM-ED របស់ថៃ ក៏បញ្ជូនអ្នកជំនាញដើម្បីជួយយើងខ្ញុំពី របៀបកសាងវិទ្យាស្ថានយ៉ាងដូចម្ដ៉េចផងដែរ។ យើងខ្ញុំបានពិភាក្សាយ៉ាងញឹកញាប់ ជាមួយភាគី SEMEO STEM- ED របស់ថៃ ក្នុងការអនុវត្តគម្រោង”។
គម្រោង “វិទ្យាស្ថានវិជ្ជាជីវៈ STEM តំបន់ភាគកណ្ដាលវៀតណាម” បានកៀរគរ ថវិកាសរុបចំនួនជាង១៩៤ពាន់ដុល្លាអាមេរិកដែលក្នុងនោះ សម្ព័ន្ធក្រុមហ៊ុន Chevron បានរួមចំណែកទឹកប្រាក់ចំនួន ១៥០ ពាន់ដុល្លា ហើយសាកលវិទ្យាល័យពហុ បច្ចេកទេស - សាកលវិទ្យាល័យដាណាំង រួមចំណែកទឹកប្រាក់ចំនួន ៤៤.៥០០ ដុល្លា។ បន្ទាប់ពីសម្រេចកម្មវិធីសាកល្បង រួចរាល់ លទ្ធផលនឹងត្រូវបានបង្ហាញដល់ភាគី ពាក់ព័ន្ធ រដ្ឋាភិបាល និងវិស័យឯកជន ដើម្បីពិចារណាលើការពង្រីកកម្មវិធី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ