បង្កើនកិច្ចសហប្រតិបត្តិការឥណ្ឌា-អាស៊ាន
TRUNG CUONG -  
(VOV WORLD) /  
(VOV World)_ ឆ្នាំ ២០១២ ជាឆ្នាំគូសសញ្ញានូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុង
ទំនាក់ ទំនង អាស៊ាន-ឥណ្ឌា។ ការដែលថ្នាក់ដឹកនាំ ភាគីទាំងពិរអនុម័តលើសេចក្ដី
ថ្លែង ការណ៍ ទស្សនះវិស័យអាស៊ាន-ឥណ្ឌា ឆ្នាំ ២០២០អះអាងនូវការលើកកំពស់ ទំនាក់ទំនងអាស៊ាន-ឥណ្ឌា ឡើងកំរិតដៃគូយុទ្ធសាស្ត្រ ជាការបោះជំហានសំខាន់ក្នុងទំនាក់ទំនងរវាងអាស៊ាន ជាមួយដៃគូ១ក្នុងចំណោមដៃគូសេដ្ឋកិច្ចធំជួរមុខរបស់
តំបន់។ ជាមួយគោលដៅបង្កើនកិច្ចសហប្រតិបត្តិការរវាងឥណ្ឌា និងបណ្ដាប្រទេស អាស៊ីអាគ្នេយ៍ ក៏ដូចជារំលឹកខួបអនុស្សាវរីយ៍ លើកទី ២០ ទិវាបង្កើតទំនាក់ទំនង
ឥណ្ឌា-អាស៊ាន នាវាកងទ័ពជើងទឹកឥណ្ឌា Sudarshini បានមានដំណើការទៅកាន់ បណ្ដាប្រទេសអាស៊ាន ដើម្បីអនុវត្តគោលដៅនេះ។
|
នាវាកងទ័ពជើងទឹកឥណ្ឌា Sudarshini(internet) |
ជាមួយគោលដៅបង្កើនកិច្ចសហប្រតិបត្តិការរវាងឥណ្ឌា និងបណ្ដាប្រទេសអាស៊ី
អាគ្នេយ៍ (ASEAN) នាវាកងទ័ពជើងទឹកឥណ្ឌា Sudarshini បានចាប់ផ្តើមចេញដំណើរពី
កំពងផែរ Chennai ឥណ្ឌា នាថ្ងៃទី ២៩ កញ្ញា ឆ្នាំ ២០១២ ឆ្ពោះទៅកាន់បណ្ដាប្រទេស ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ប្រុយនេ ម៉ាឡេស៊ី ហ្វីលីពិន សិង្ហបូរី វៀតណាម កម្ពុជានិងថៃ។ នាវានេះនឹងទៅទស្សនាកំពងផែរចំនួន ១៣ របស់ប្រទេសចំនួន៩ ក្នុងបំណង ជំរុញ ចំណងមិត្តភាព ជាមួយប្រទេសនានា។ នៅកំពង់ផែរនិមយួៗ នាវានឹងទទួលនាវឹក របស់ប្រទេសម្ចាស់ចំនួន២នាក់ ដើម្បីជួបប្រាស្រ័យ បង្កើនទំនាក់ទំនងទ្វេភាគី។ ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅវៀតណាម Ranjit Rea បានអោយដឹងថា÷ “គោលដៅនៃដំណើរទស្សនកិច្ចរបស់នាវាហ្វឹកហ្វាត់កងទ័ពជើងទឹកឥណ្ឌានៅ
បណ្ដាប្រទេសជាសមាជិកអាស៊ានគឺជំរុញពាណិជ្ជកម្មការជួបប្រាស្រ័យវប្បធម៌ជា
មួយបណ្ដាប្រទេសនេះ។ ដំណើរទស្សនកិច្ចនេះបានសម្តែងកិច្ចសហ ប្រតិបត្តិការ
រវាងឥណ្ឌា និងប្លុកអាស៊ានលើគ្រប់វិស័យ ដែលរួមចំណែកបង្កើន ទំនាក់ទំនងរវាង
ប្រជាជន ឥណ្ដាជាមួយប្រជាជននៃបណ្ដាប្រទេសអាស៊ានឲ្យ ខ្លាំងក្លាថែមទៀត។”
នាវាបានផ្លងកាត់កំពង់ផែ Padang Bali និង Manado របស់ឥណ្ឌូណេស៊ី ប្រ៊ុយណេ កំពង់
ផែ Cebu និងម៉ានីល របស់ហ្វីលីពីន។ នាថ្ងៃទី ១ មករា នាវាបាន ចូលចតកំពង់ផែ Da
Nang ភាគកណ្ដាលវៀតណាម។ នាថ្ងៃទី ៤ មករា ឆ្នាំ ២០១៣ នាវាកងទ័ពជើងទឹក Sudarshini បានចាកចេញពីវៀតណាម និងបន្តទៅទស្សនាប្រទេសអាស៊ានផ្សេងៗទៀត។
កំណាត់ផ្លុវអភិវឌ្ឍន៍ក្នុងរយះពេល២ទស្សវត្សកន្លងទៅបានសរអោយឃើញថា÷
ទំនាក់ទំនងអាស៊ាន -ឥណ្ឌា កាន់តែបានពង្រឹងនិងពង្រីកលើគ្រប់វិស័យពីមួយ ថ្ងៃទៅ មួយថ្ងៃ ពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជកម្ម។ រហូតមកដល់នាបច្ចុប្បន្ន អាស៊ាន-ឥណ្ឌា បាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្របខ័ណ្ឌអំពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
បង្កើតមណ្ឌល ពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-ឥណ្ឌា។ ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំ
នៅវៀតណាម លោក Ranjit Rea បានសង្កត់ធ្ងន់ថែមទៀតថា÷
“ ទំនាក់ទំនងឥណ្ឌា-អាស៊ាន បានអភិវឌ្ឍន៍ដ៏ល្អប្រសើរក្នុងបណ្ដាឆ្នាំកន្លងទៅ។ ជាពិសេសគឺ សេចក្ដីសម្រេចចិត្តលើកកំពស់ទំនាក់ទំនងឥណ្ឌា-អាស៊ាន ឡើងកំរិត ដៃគូរយុទ្ធសាស្ត្រ។ នៅសន្និសីទជាន់ខ្ពស់ រំលឹកខួបអនុស្សាវរីយ៍ លើកទី ២០ ទិវាបង្កើត ទំនាក់ទំនង នៅឥណ្ឌានាបេលថ្មីៗនេះ អាស៊ាននិងឥណ្ឌា បានសម្រេចការចរចារ អំពី
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) អំពីសេវាកម្ម និងការវិនិយោគ។ FTA ដែល
គ្រោងចុះហត្ថ លេខា នាខែសីហាឆ្នាំ ២០១៣ នឹងជួយលើកកំពស់តំលៃប្រាក់ពាណិជ្ជ
កម្មទ្វេភាគីជាប្រចាំឆ្នាំ ពី ៧៥ បាន់លានដុល្លារអាមេរិក នាបច្ចុប្បន្ន ឡើងដល់ ២០០ ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០២០។ ”
|
ទំនាក់ទំនងឥណ្ឌា-អាស៊ាន បានអភិវឌ្ឍន៍ដ៏ល្អប្រសើរក្នុងបណ្ដាឆ្នាំកន្លងទៅ(internet) |
បណ្ដាសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងអាស៊ាន និងឥណ្ឌា ក្នុងរយះពេលកន្លងទៅ កំពុងជាបុព្វបទ ដើម្បីភាគីទាំងពីរ អនុវត្តរាល់ការសន្យា កិច្ចព្រមព្រៀង និងកម្មវិធីសហប្រតិបត្តិការ ជាពិសេសគឺ ផែនការធ្វើសកម្មភាព
ក្នុងដំណាក់ កាលខាងមុខ។ រួមជាមួយអត្ថន័យទាំងនោះ ដំណើរទស្សនកិច្ចរបស់ នាវាកងទ័ពជើងទឹក Sudarshini និងសកម្មភាពផ្សេងៗទៀត នឹងជួយបង្កើនទំនាក់ ទំនងដៃគូយុទ្ធសាស្ត្រ ឥណ្ឌា-អាស៊ានជាពិតប្រាកដ៕
TRUNG CUONG
-VOV WORLD