(VOVWORLD) -ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ បក្ស និងរដ្ឋាភិបាលឡាវបានរៀបចំផែនការនៃការងារបោះពុម្ភផ្សាយ ការបោះពុម្ភ និងការផ្សព្វផ្សាយ សំដៅធ្វើការឃោសនា ផ្ដល់ព័ត៌មាន ចំណេះដឹងអំពីបណ្ដាវិស័យក្នុងសង្គមទៅកាន់ប្រជាជន ដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ បក្ស និងរដ្ឋាភិបាលឡាវបានរៀបចំផែនការនៃការងារបោះពុម្ភផ្សាយ ការបោះពុម្ភ និងការផ្សព្វផ្សាយ សំដៅធ្វើការឃោសនា ផ្ដល់ព័ត៌មាន ចំណេះដឹងអំពីបណ្ដាវិស័យក្នុងសង្គមទៅកាន់ប្រជាជន ដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស។ ឆ្នាំ ២០១៩ គឺជាលើកទី ៤ ហើយ ដែលនាយកដ្ឋានបោះពុម្ភផ្សាយ បោះពុម្ភ និងផ្សព្វផ្សាយវៀតណាមបានរួមសហការជាមួយនាយកដ្ឋានបោះពុម្ភផ្សាយឡាវរៀបចំវគ្គហ្វឺកហ្វឹនអំពីការបោះពុម្ភផ្សាយ ការបោះពុម្ភ និងការផ្សព្វផ្សាយសម្រាប់ឡាវ។ នេះគឺជាកិត្តិយសហើយក៏ជាការទទួលខុសត្រូវរបស់នាយកដ្ឋានបោះពុម្ភផ្សាយ បោះពុម្ភ និងផ្សព្វផ្សាយវៀតណាម រួមចំណែកទៅក្នុងការលើកកម្ពស់សមត្ថភាពសម្រាប់កម្មាភិបាលផ្នែកបោះពុម្ភផ្សាយឡាវ។
សិក្ខាកាមឡាវ |
“ខ្ញុំបានសិក្សារៀនសូត្រអំពីជំនាញបោះពុម្ភ កំហុសទូទៅដែលតែងតែជួបប្រទះ និងរបៀបដោះស្រាយនៅពេលបោះពុម្ភ។ គ្រូបង្រៀនមានវិធីបង្រៀនងាយយល់ ច្បាស់លាស់ និងចំទៅនឹងស្ថានភាពជាក់ស្ដែងនាបច្ចុប្បន្នេះ។ ក្នុងនោះ ប្រធានបទអំពីការគ្រប់គ្រងគុណភាពផលិតផលបោះពុម្ភផ្សាយ បាននាំមកនូវចំណេះដឹងជាច្រើនសម្រាប់ខ្ញុំ”។
វគ្គហ្វឺកហ្វឹននេះ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ខែឧសភានៅរដ្ឋធានីវៀងចន្ទន៍ នៃប្រទេសឡាវ ដោយមានការចូលរួមរបស់សិក្ខាកាមចំនួន ១១០ រូប មកពីគ្រឹះស្ថានបោះពុម្ភផ្សាយ គ្រឹះស្ថានបោះពុម្ភរដ្ឋ និងឯកជននៅទូទាំង រដ្ឋធានីវៀងចន្ទន៍ ដូចជា៖ គ្រឹះស្ថានបោះពុម្ភផ្សាយបញ្ញា គ្រឹះស្ថានបោះពុម្ភផ្សាយអប់រំ គ្រឹះស្ថានអក្សរសាស្ត្រជាដើម។ ចូលរួមការបង្រៀននេះ មានវត្តមានគ្រូបង្រៀន ដែលមានកិត្យានុភាព ហើយកំពុងធ្វើការនៅសមាគមន៍គ្រឹះស្ថានបោះពុម្ភទីក្រុងហូជីមិញ ក្រុមហ៊ុនភាគហ៊ុនបោះពុម្ភ Scitech និងក្រុមហ៊ុនភាគហ៊ុនវប្បធម៌ និងផ្សព្វផ្សាយ Nha Nam ជាដើម។ លោកស្រី Mai Thi Huong តំណាងគណៈចាត់តាំងនៃវគ្គហ្វឺកហ្វឹននេះ និងជាប្រធានការិយាល័យគ្រប់គ្រងការបោះពុម្ភផ្សាយ និងការបោះពុម្ភ នៃនាយកដ្ឋានបោះពុម្ភ បោះពុម្ភ និងផ្សព្វផ្សាយវៀតណាមបានឲ្យដឹងថា៖
“គ្រូបង្រៀនលើកនេះគឺរួមមានអ្នកគ្រប់គ្រង អ្នកជំនាញខាងបោះពុម្ភផ្សាយ បោះពុម្ភ និងផ្សព្វផ្សាយ មកពីសហគ្រាសខ្នាតធំ ដែលមានកិត្យានុភាពនៅសង្គមវៀតណាម។ ក្នុងនោះ មានអ្នកជំនាញជាច្រើនរូបបានបង្រៀនច្រើនដងហើយ ក្នុងនាមជាគ្រូបង្រៀន ជាម្ចាស់សហគ្រាស ដើម្បីចែករំលែកបទពិសោធន៍ជាក់ស្ដែង ក៏ដូចជាសហការជាមួយក្រុមហ៊ុនបោះពុម្ភនានាផងដែរ”។
នាបច្ចុប្បន្ននេះ ការបោះពុម្ភផ្សាយ ការបោះពុម្ភ និងការផ្សព្វផ្សយកាន់តែអភិវឌ្ឍន៍នៅលើពិភពលោក។ ហេតុដូច្នេះហើយ គ្រឹះស្ថានបោះពុម្ភផ្សាយនានាត្រូវខិតខំប្រឹងប្រែងបាមនច្រើនថែមទៀត ដើម្បីជំនះពុះពារលើរាល់ការលំបាកសាកល្បង។ នៅក្នុងវគ្គហ្វឺកហ្វឹននេះ សិក្ខាកាមឡាវបានចាប់អារម្មណ៍ ហើយសួរសំណួរជាច្រើនអំពីបញ្ហាកម្មសិទ្ធិបញ្ញា។ ចែករំលែកអំពីបញ្ហានេះ លោក Nguyen Nhat Anh នាយកក្រុមហ៊ុនភាគហ៊ុនវប្បធម៌ និងផ្សព្វផ្សាយ Nha Nam បានឲ្យដឹងថា៖
“កាលពី ១៥ ឆ្នាំមុន យើងខ្ញុំមានក្ដីបារម្ភថា តើធ្វើយ៉ាងម៉េច ដើម្បី ទិញបាន កម្មសិទ្ធិបញ្ញាដោយតម្លៃសមរម្យពីគ្រឹះស្ថានបោះពុម្ភផ្សាយធំៗនៃទ្វីបអឺរ៉ុប និង ទ្វីបអាមេរិក។ ហេតុដូច្នេះហើយ យើងខ្ញុំបានត្រៀមខ្លួនជាស្រេចដើម្បីជួយឧបត្ថម្ភភាគីឡាវ អំពីកម្មវិធីបណ្ដុះបណ្ដាលលើ វិស័យកម្មសិទ្ធិបញ្ញា ឬ Marketing និងកសាងពាណិជ្ជសញ្ញាសៀវភៅជាដើម”។
វាយតម្លៃខ្ពស់អំពីចំណេះដឹង បទពិសោធន៍ ក៏ដូចជា មេរៀនដ៏ថ្លៃថ្លា ដែលភាគីវៀតណាមបានផ្លាស់ប្ដូរអំពីរាល់បញ្ហាដូចជា៖ កម្មសិទ្ធិបញ្ញា របៀបកសាងហាងលក់សៀវភៅ របៀបផ្សព្វផ្សាយសៀវភៅ របៀបធ្វើ marketing សម្រាប់ផលិតផល ឬការគ្រប់គ្រងសហគ្រាស ដែលធ្វើសកម្មភាពលើវិស័យបោះពុម្ភផ្សាយ បោះពុម្ភ និងផ្សព្វផ្សាយនោះ លោកស្រី Bouakhay Phemgphachanh ប្រធាននាយកដ្ឋានបោះពុម្ភផ្សាយឡាវបានឲ្យដឹងថា៖
“នាងខ្ញុំសង្ឃឹមថា នាពេលខាងមុខ នាយកដ្ឋានបោះពុម្ភផ្សាយ បោះពុម្ភ និងផ្សព្វផ្សាយវៀតណាម នឹងបន្តសហប្រតិបត្តិការ និងជួយឧបត្ថម្ភឡាវ ក្នុងការរៀបចំការបោះពុម្ភផ្សាយ ក៏ដូចជាបណ្ដុះបណ្ដាលកម្មាភិបាលគ្រប់គ្រង ដើម្បីអនុវត្តន៍ជាក់ស្ដែងនូវការងារបោះពុម្ភផ្សាយ។ ទន្ទឹមនឹងនេះ ជួយឧបត្ថម្ភកម្មាភិបាលនៃសមាគមន៍បោះពុម្ភ គ្រឹះស្ថានបោះពុម្ភផ្សាយ អង្គភាពផ្សព្វផ្សាយរបស់ឡាវ ទៅទស្សនកិច្ចសិក្សា ផ្លាស់ប្ដូរបទពិសោធន៍ជាមួយសមាគមន៍បោះពុម្ភ គ្រឹះស្ថានបោះពុម្ភផ្សាយ និងអង្គភាពផ្សព្វផ្សាយរបស់វៀតណាម ដើម្បីឆ្លើយតបនឹងតម្រូវការបោះពុម្ភ បម្រើការឃោសនារបស់បក្ស រដ្ឋ និងជីវភាពសង្គមផងដែរ”។
នាពេលខាងមុខ នាយកដ្ឋានបោះពុម្ភផ្សាយ បោះពុម្ភ និងផ្សព្វផ្សាយវៀតណាម និងនាយកដ្ឋានបោះពុម្ភផ្សាយឡាវនឹងមានកម្មវិធីសហប្រតិបត្តិការជាក់ស្ដែង
ថែមទៀតលើវិស័យបោះពុម្ភផ្សាយ បោះពុម្ភ និងផ្សព្វផ្សាយ ដូចជាការផ្លាស់ប្ដូរជំនាញវិជ្ជាជីវៈ ការតាំងពិព័រណ៍ និងការបោះពុម្ភសៀភៅ វៀតណាម - ឡាវ សំដៅបង្កើនការយោគយល់គ្នាទៅវិញទៅមក លើកកម្ពស់វប្បធម៌អានរវាងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារឹតបន្តឹងទំនាក់ទំនងមិត្តភាពវៀតណាម -ឡាវ ថែមទៀតផងដែរ៕