(VOV)_ជនជាតិឡាវជាជនជាតិមានចំនួនប្រជាជន២/៣ក្នុងចំនួនប្រជាជន
សរុប៦,៤ លាននាក់។ ទោះបីជារងឥទ្ធិពលពីខឿនវប្បធម៌ទំនើបៗក្តី ប៉ុន្តែជនជាតិ
ឡាវនៅរក្សា បានទំនៀមទំលាបប្រពៃណីរបស់ខ្លួនដដែរ។ នេះជាមូលហេតុដែលបាន
Phadon ជ្រើសរើសនិក្ខេបបទបណ្ឌិតរបស់ខ្លួនអំពីវប្បធម៌ប្រពៃណីគ្រួសារឡាវ។ ហើយ
ក្នុងនិក្ខេបបទនេះ លោកមានការប្រៀបធៀបទំនាក់ទំនងក្នុងគ្រួសារឡាវនិងវៀត
ណាមទៀតផង។ ដូច្នេះ និក្ខេបបទរបស់លោកទទួលបានពិន្ទុ១០០ ជាពិន្ទុដែលកម្រ
មានមនុស្សឡាវណាទទួលបាននៅវៀតណាម។
|
នាបច្ចុប្បន្ន Phadon Insaveng កំពុងជាអ្នកមគ្គុទេស |
ក្នុងអាយុ៣៥ឆ្នាំ លោក Phadon Insaveng អត្ថាធិប្បាយនិក្ខេបបទជាភាសាវៀត
ណាមយ៉ាងច្បាស់លាស់ចំពោះក្រុមប្រឹក្សាវាយតំលៃបណ្ឌិត។ នេះជាកិច្ចការពារលើកទី៦
របស់លោក បានជាលោកមានកាយវិការជឿជាក់ទៅលើខ្លួនយ៉ាងខ្លាំង។ បានរស់នៅ
សិក្សារៀនសូត្រ ធ្វើការនិងរៀបការនៅវៀតណាម បានជាពាក្យនិមួយៗដែលបាន
លោកប្រើប្រាស់គឺត្រឹមត្រូវណាស់។ ក្នុងរយៈពេលជិត៣០នាទី Phadon Insaveng បាន
សង្ខេបអត្ថន័យនិក្ខេបបទជាង២២០ទំព័រ ដោយបានស្រាវជ្រាវអំពីវប្បធម៌គ្រួសារប្រ
ពៃណីរបស់ជនជាតិឡាវ។ ក្រុមប្រឹក្សារួមមាន៨រូប ជាបណ្ដាសាស្ត្រាចារ្យ បណ្ឌិតវប្បធម៌របស់វៀតណាម កំពុងស្ដាប់យ៉ាងហ្មត់ចត់។ សាស្ត្រចារ្យ បណ្ឌិតវប្បធម៌ Nguyen Duy
Thieu សារមន្ទីរជនជាតិវិទ្យាវៀតណាម បានអោយដឹងថា៖
“ នេះជាប្រធានបទនិក្ខេបបទគួរអោយទាក់ទាញ មានអត្ថន័យវិទ្យាសាស្ត្រផងនិង
ជីវភាពរស់នៅជាក់ស្ដែងផង។ ដោយមានការទាក់ទងល្អ របៀបស្រាវជ្រាវសមស្រប
កាយវិការធ្វើការយ៉ាងហ្មត់ចត់ និងខំប្រឹងប្រែងប្រមូលផ្តុំឯកសារជាច្រើន។ និក្ខេប
បទនេះបំពេញគ្រប់លក្ខណះអំពីថ្នាក់បណ្ឌិតវប្បធម៌វិទ្យា។”
លោក Phadon Insaveng បានជ្រើសរើសការស្រាវជ្រាវវប្បធម៌គ្រួសារនៅស្រុក Xay ខេត្ត Oudomxay ភាគខាងជើងឡាវ ក្នុងរយៈពេល៤ឆ្នាំដោយមានមូលហេតុចំនួន២
គឺ៖ទីមួយ នេះជាស្រុកកំណើតរបស់លោក ទីពីរនេះជាទីកន្លែងប្រមូលផ្តុំជនជាតិឡាវ
រស់នៅច្រើន។ ប្រធានបទនិក្ខេបបទនេះគឺបានអនុវត្តនៅខេត្តព្រៃភ្នំមួយនៅឡាវ
បានជាលោកPhadon Insavengជួបការលំបាកជាច្រើនក្នុងពេលបំពេញនិក្ខេបបទនេះ៖
“ ទោះបីជាស្រុកកំណើតរបស់ខ្លួនក្តី ប៉ុន្តែដោយសារនេះជាតំបន់ព្រៃភ្នំឆ្ងាយដាច់ស្រយាល ប្រជាជនតែងតែធ្វើការនៅពេលថ្ងៃ បានជាពេលយប់ទើបប្រមូលផ្តុំព័ត៌
មានបាន។ ក្រៅពីនោះក្នុងភូមិដែលស្រាវជ្រាវនោះមានមនុស្សមិនចេះអក្សច្រើន
បានជាការបំពេញលិខិតស្រាវជ្រាវចំនួន២០០គឺពិបាកណាស់។”
រយពេលរស់នៅនៅវៀតណាមនិងមានប្រពន្ធវៀតណាម បានជាPhadon Insaveng
មានចំណេះដឹងអំពីវប្បធម៌គ្រួសារវៀតណាមជាច្រើន។ ដូច្នេះ លោកមានការប្រៀប
ធៀបច្បាស់លាស់ ហើយទទួលបានការវាយតំលៃខ្ពស់ពីក្រុមប្រឹក្សា៖
“ គ្រួសារវៀតណាទទួលឥទ្ធិពលជាច្រើនពីវប្បធម៌ខុងជីនិងប្រជាជនឡាវគឺពុទ្ធសាស
នា។ ទំនាក់ទំនងក្នុងគ្រួសារវៀតណាមតែងតែឆ្ពោះទៅប្រភពដើម ត្រកូល។ ហើយប្រ
ជាជនឡាវឆ្ពោះទៅសហគមន៍ច្រើនជាង។ ប្រការនេះបានបង្ហាញច្បាស់តាមរយៈពិធី
បុណ្យ ពិធីអាពាហ៍ពិពាហ៍ បុណ្យសព។”
ជនមនុស្សជួយឧបត្ថម្ភ Phadon ក្នុងពេលបំពេញនិក្ខេបបទ សាស្ត្រាចារ្យ បណ្ឌិត
Trinh Thi Minh Duc បានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់Phadon Insaveng
ចំពោះនិក្ខេបបទនេះ៖
|
បណ្ឌិតវ័យក្មេងPhadon Insaveng |
“ សិក្ខាកាមបានដោះស្រាយគោលដៅស្រាវជ្រាវដ៏ល្អប្រសើរ។ សិក្ខាកាមបំពេញល្អ
បទយកការណ៍ ប្រមូលផ្តុំព័ត៌មាន។ ក្នុងចំណោមសិក្ខាកាមឡាវ ខ្ញុំឃើញថា៖Phadon
Insaveng ជាមនុស្សឆ្លាត ធ្វើការឯករាជ្យ និងមានការច្នៃប្រឌិតច្រើន។”
នាបច្ចុប្បន្ន Phadon Insaveng កំពុងជាអ្នកមគ្គុទេស ហើយបន្ទាប់ពីពេលសម្រេច
និក្ខេបបទបណ្ឌិតនេះ លោកនឹងបន្តបើកទូលាយសកម្មភាពអាជីវកម្មទេសចរណ៍
ឡាវ- ថៃ-វៀតណាម ដោយមានចំណេះដឹងច្បាស់លាស់ អំពីវប្បធម៌វៀតណាមនិងឡាវ
សង្ឃឹមថាបណ្ដាផែនការរបស់លោកនឹងទទួលបានជោគជ័យ៕