(VOV World)_ក្នុងស្ថានភាពដែលត្រូវប្រឈមមុខនឹងការសាកល្បងនានានៃ គ្រោះធម្មជាតិ គ្រោះមហន្តរាយ បណ្ដាលអោយផលិតកម្ម អាជីវកម្មត្រូវផ្អាក ក្នុងរយះពេលកន្លងទៅ សិង្ហបុរីបានមានច្រើនវិធានការ ជួយឧបត្ថម្ភអង្គភាពអាជីវកម្ម
ឆ្លង កាត់ការលំបាក សាកល្បនេះដើម្បីអភិវឌ្ឍន៍តទទៅទៀត។ ក្នុងនោះ កម្មវីធី÷
”គ្រប់គ្រងទិន្នផលនៃសកម្មភាពរបស់អង្គភាពអាជីវកម្ម” របស់សិង្ហបុរី ត្រូវបាន
បណ្ដា ប្រទេស ដូចជា÷ថៃ វៀតណាម ហ្វីលីពិនយកចិត្តទុកដាក់ និងរៀនសូត្រ។
ខឿនសេដ្ឋកិច្ចបើកទូលាយ១ បាននាំមកអោយសិង្ហបុរីនូវឱកាសសហប្រតិបត្តិ ការវិនិយោគជាច្រើន ប៉ុន្តែក៏ជួបនឹងហានិភ័យជាច្រើនដែរ ដូចជា÷ សុវត្ថិភាពនៅ
កន្លែងធ្វើការ ការផ្គត់ផ្គង់សេវាកម្ម …។ល។ ដូច្នេះ ការអនុវត្តកម្មវីធី÷គ្រប់គ្រងទិន្នផល
នៃសកម្មភាព របស់អង្គភាពអាជីវកម្ម របស់សិង្ហបុរី គឺសំដៅលើកកំពស់ការយល់ដឹង របស់អង្គភាពអាជីវកម្មនានា ចំពោះការបង្កើតផែនការផលិតិកម្ម អាជីវកម្ម និង ទប់
ទល់ នឹងហានិភ័យផ្សេងៗ ក្នុងដំណើការធ្វើសកម្មភាព។ កម្មវិធីនេះមិនគ្រាន់តែជួយ
អង្គភាពអាជីវ កម្មសិង្ហបុរីការពារទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយការខូច
ខាត ប៉ុណ្ណោះទេ ថែមទាំងលើកកំពស់កិត្យានុភាព ធ្វើអោយអង្គភាពអាជីវកម្មនេះ ក្លាយទៅជាដៃគូគួរអោយទុកចិត្តទៀតផង។ លោក Teiter Long នាយកប្រតិបត្តិក្រុម
ហ៊ុន Land and Sea បានអោយដឹងថា÷
“ ទោះបីជាមានប្រការអ្វីកើតមានឡើងក្ដី ប៉ុន្តែយើងខ្ញុំនៅតែមានសេវាកម្មផ្គត់
ផ្គង់ទៅដល់អ្នកប្រើប្រាស់ជានិច្ច។ ចំពោះសកម្មភាពអាជីវកម្មនានារបស់យើងខ្ញុំ វិញ្ញាប័ណ្ណបត្រ គ្រប់គ្រងទិន្នផលសកម្មភាព ដូចជាការធានាចំពោះអតិថិជន។”
កម្មវីធី÷គ្រប់គ្រងទិន្នផលនៃសកម្មភាពរបស់អង្គភាពអាជីវកម្មរបស់សិង្ហបុរី ត្រូវ បានចាប់ផ្ដើមពីឆ្នាំ២០១០ ជាមួយការចូលរួមរបស់អង្គភាពអាជីវកម្មនានា ចំណុះផ្នែក
សេដ្ឋកិច្ចជាច្រើន និងផលប្រយោជន៍របស់កម្មវិធីនេះត្រូវបានទទួលស្គាល់។ ប៉ុន្តែ នាគ្រាដំបូង កម្មវីធីនេះបានជួបប្រទះការការលំបាកជាច្រើន។ ដោយសារការយល់ដឹងរបស់បណ្ដាអង្គភាពអាជីវកម្មក្នុងការបង្កើតផែនការអាជីវកម្មទប់ទល់នឹងហានិ
ភ័យ មហន្តរាយ គ្រោះធម្មជាតិផ្សេងៗ។ លោក Chu Giun Wa នាយករងគណះកម្មា ធិការកសាងកម្លាំង សមត្ថភាព សម្ព័ន្ធអង្គភាពអាជីវកម្មសិង្ហបុរីបានអោយដឹងថា÷
“ នាគ្រាដំបូង ទស្សនាទាននេះនៅតែថ្មីនៅសិង្ហបុរី។ យើងខ្ញុំបានរៀបចំសិក្ខា
សាលា ជាច្រើន ដើម្បីជួយបណ្ដាអង្គភាពអាជីវកម្មឃើញនូវតំលៃដែលគេត្រូវសង
ពេលវិបត្តិ ហានិភ័យកើតមានឡើង។ ពីព្រោះ បើគេមិនយល់ គឺគេនឹងមិនវាយតំលៃ ខ្ពស់តួនាទីរបស់ការបង្កើតផែនការទប់ទល់នេះទេ។”
កម្មវីធី÷គ្រប់គ្រងទិន្នផលនៃសកម្មភាពរបស់អង្គភាពអាជីវកម្ម របស់សិង្ហបុរី ត្រូវបានប្រទេសជាច្រើនយកចិត្តទុកដាក់និងរៀនសូត្រ។ ពីព្រោះចំណាយដើម្បីបង្ការ ទប់ទល់នឹងបណ្ដាព្រឹត្តិការណ៍មិនប្រក្រតី ជានិច្ចកាលតិចជាងច្រើន បើប្រៀប នឹងការខូចខាតដែលវាបណ្ដាលឡើង ប្រសិនបើមិនទប់ទល់ទាន់ពេលវេលា។ ក្នុង សភាពការខឿនសេដ្ឋកិច្ចនៃបណ្ដាប្រទេសសុទ្ធតែជះឥទ្ធិពលទៅលើគ្នាទៅវិញទៅ
មក គឺបណ្ដាប្រទេសបានត្រៀមរៀបចំផែនការទប់ទល់នឹងហានិភ័យដូចជាសិង្ហបុរី
នឹងជាដៃ គូរគួរអោយទុកចិត្ត របស់មិត្តទំនិញអន្តជាតិនានា៕
|
គ្រោះធម្មជាតិនៅវៀតណាម(baodientu.chinhphu.vn) |